ខេត្ដកំពង់ចាម​ទទួលភ្ញៀវ​ទេសចរ​កើនឡើង​គួរ​ជាទី​មោ​ទ​នៈ​

ដោយ​ ៖ ភិរម្យ ថ្ងៃទី 28 មេសា 2012ម៉ោង 13:26:45

ខេត្ដកំពង់ចាម​ ៖​ ដើម្បី​ចូលរួម​ ចលនា​ប្រឡងប្រណាំង​ “​ទីក្រុង​ស្អាត​ រមណី​ដ្ឋា​ន​ស្អាត​ សេវា​ល្អ​”​ ខេត្ដ​កំពង់​ ចាម​ឆ្នាំ​នេះ​បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ប្រមាណ​១៣៩.០០០​នាក់​ ស្មើ​ប្រមាណ​១៥​ភាគរយ​ បើ​ប្រៀបធៀប​ ទៅ​នឹង​ឆ្នាំ​២០១១​កន្លង​មក​ ។​

​តាម​រយៈ​របាយការណ៍​របស់​មន្ទីរ​ ទេសចរណ៍​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១២​ ខេត្ដ​កំពង់​ ចាម​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​ អន្ដរជាតិ​ចូល​មក​ទស្សនា​កម្សាន្ដ​ចំនួន​ ១៣៩.០០០​នាក់​ គឺ​មាន​ចំនួន​កើតឡើង​ ប្រមាណ​ជាង​១៥​ភាគរយ​ បើ​ប្រៀបធៀប​ ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១១​។​ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​១២២.០០០​ នាក់​ ស្មើនឹង​៣​ភាគរយ​ និង​ភ្ញៀវ​អន្ដរ​ ជាតិ​ចំនួន​១៧០.០០០​នាក់​ កើនឡើង​ ១៣,២​ភាគរយ​ ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពង់​ ចាម​លោក​ ស៊ា​ន​ សុ​គុន​ បាន​ប្រាប់​ កាសែត​ក្នុងស្រុក​ថា​ ទោះបីជា​ខេត្ដ​កំពង់​ ចាម​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ក្រប​ ខណ្ឌ​ដែល​ដើរតួ​សំខាន់​ផ្នែក​វិស័យ​ទេស​ ចរណ៍​ក្ដី​ ក៏​នា​ពេល​កន្លង​មក​ ទីរួមខេត្ដ​ក៏​ ដូច​ជា​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្ដកំពង់ចាម​ ទទួល​បានការ​ចាប់អារម្មណ៍​មក​លេង​ កម្សាន្ដ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ ជា​បន្ដបន្ទាប់​។​ ប្រការ​នេះ​ត្រូវ​បាន​កត់​ សម្គាល់ថា​ ខេត្ដកំពង់ចាម​ក៏​ជា​ខេត្ដ​មួយ​ ដែល​សំបូរ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ តាម​បែប​ប្រវត្ដិសាស្ដ្រ​ផង​ និង​តាម​ បែប​ច្នៃប្រឌិត​ផង​ សម្រាប់​ទាក់ទាញ​ អារម្មណ៍​ភ្ញៀវ​ទេសចរ​គ្រប់​ស្រទាប់​ឱ្យ​ ចូល​មក​ទស្សនា​កម្សាន្ដ​និង​លំហែកាយ​ តាម​រមណីយដ្ឋាន​ទាំងនោះ​មិន​ដាច់​ ឡើយ​។​

​លោក​បន្ដ​ថា​ ក្រៅពី​ចំណុច​សំខាន់​ ខាងលើ​នេះ​ ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ក្នុង​ខេត្ដ​ ដូច​ជា​ប្រព័ន្ធ​គមនាគមន៍​ ក៏​ត្រូវ​បាន​កែ​ លម្អ​និង​ស្ថាបនា​ថ្មីៗ​ជា​ច្រើន​ មាន​សួន​ ច្បារ​ចម្រុះ​ពណ៌​តាម​បណ្ដោយ​ដង​ទន្លេ​ បិត​ស្ពាន​គី​ហ្សូ​ណា​ និង​មាន​ដាំ​ដើមឈើ​ លម្អ​តាម​បណ្ដោយ​ផ្លូវ​សំខាន់ៗ​ក្នុង​ទី​រួម​ ខេត្ដ​ ដើម្បី​រៀបចំ​ឱ្យ​មាន​សោភណភាព​ ដ៏​ប្រណីត​សម្រាប់​គយគន់​ និង​កម្សាន្ដ​ សប្បាយ​រាល់​ឱកាស​មានបុណ្យ​ទាន​ ម្ដងៗ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​ បាន​បញ្ជាក់​ថា​ តាម​ការ​ដឹកនាំ​របស់​ លោក​អភិបាលខេត្ដ​កំពង់ចាម​ ហ៊ុន​ ណេ​ង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ដ​ កំពង់ចាម​បាន​ប្រែ​មុខមាត់​ស្រស់បំព្រង​ ដោយ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ ទើប​ធ្វើ​ ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ចំនួន​កើន​ ឡើងជា​លំដាប់​។​

​គួរ​ជម្រាប​ថា​ ខេត្ដកំពង់ចាម​មាន​ សណ្ឋាគារ​ចំនួន​១២​កន្លែង​ ស្មើនឹង​៧៨៣​ បន្ទប់​ ផ្ទះសំណាក់​៥៩​កន្លែង​ ស្មើនឹង​ ៣៩១​បន្ទប់​ ភោជនីយដ្ឋាន​ និង​អាហារ​ ដ្ឋា​ន​១៨២​កន្លែង​ មាន​កន្លែង​សម្សា​ន្ដ​ ខា​រា​អូ​ខេ​ ២៩​កន្លែង​ ភោជនីយដ្ឋាន​បៀ​ ហ្គា​ឌិន​ ២​កន្លែង​ ទីតាំង​ម៉ាស្សា​៤​កន្លែង​ និង​មគ្គុទ្ទេសក៍​ទេសចរ​១​កន្លែង​។​ នា​ អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ កន្លង​មកនេះ​ មាន​ភ្ញៀវ​ទេសចរ​ទៅ​ ទស្សនា​កម្សាន្ដ​នៅ​ខេត្ដកំពង់ចាម​ ប្រមាណ​៦​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​ភ្ញៀវ​ ទេសចរ​ជាតិ​ជាង​៦​ម៉ឺន​នាក់​ និង​ភ្ញៀវ​ អន្ដរជាតិ​ប្រមាណ​១.៧០០​នាក់​​៕