
កំណើនភ្ញៀវទេសចរបរទេសឆ្លង កាត់តាមច្រកទ្វារអន្ដរជាតិបាវិតកាន់ តែកើនឡើងជាលំដាប់
ក្រុងបាវិត ៖ គ្រាន់តែពីថ្ងៃទី២៨ខែ មេសាឆ្នាំ២០១២ ប៉ុន្មានខែនេះកំណើន ភ្ញៀវទេសចរបរទេសមានចំនួនច្រើនដ៏ លើសលប់ ម្យ៉ាងទៀតស្របពេលដែល ថ្ងៃទី៣០ខែមេសា ជាថ្ងៃឈប់សម្រាក របស់ប្រជាជនវៀតណាមក្នុងការអបអរ ជ័យសង្គ្រាមលើចក្រពត្ដិអាមេរិក(៣០ មេសា១៩៧៥-៣០មេសា២០១២)នេះ គឺមានភ្ញៀវទេសចរជាជនជាតិវៀតណាម ចំនួន១៩.៩០៤នាក់ ។ នេះបើតាមការ បញ្ជាក់ឱ្យដឹងពីលោក អ៊ឹង សុងយូ នាយ ប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្ដរជាតិបាវិត ។
លោកវរសេនីយ៍ទោ អ៊ឹង សុងយូ បាន បញ្ជាក់ថា ជាធម្មតាក្នុងមួយថ្ងៃយ៉ាង ហោចណាស់ក៏មានភ្ញៀវទេសចរប្រមាណ ជាង១.០០០នាក់បានឆ្លងកាត់ច្រកនេះ ភាគច្រើននៃភ្ញៀវទាំងនោះបន្ដទៅទស្សនា កម្សាន្ដនៅរមណីយដ្ឋានប្រាសាទអង្គរវត្ដ សៀមរាប តំបន់ឆ្នេរសមុទ្រខេត្ដព្រះសីហនុ ខេត្ដកំពត និងបន្ដទៅកាន់ខេត្ដព្រះវិហារ ផងដែរ ។
លោក អ៊ឹង សុងយូ បានបន្ដថា ជា មោទនភាពផងដែរចំពោះសមត្ថកិច្ចជា ច្រើនស្ថាប័ននៅច្រកអន្ដរជាតិបាវិត ដែលបានយកចិត្ដទុកដាក់ប្រកបដោយ ភាពសាមគ្គីគ្នាទៅលើភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមិនបង្កឱ្យមានការកក ស្ទះ ព្រមទាំងរក្សាបាននូវសន្ដិសុខ សណ្ដាប់ ធ្នាប់ សេវារាល់ការបំពេញបែបបទឯក សារផ្សេងៗប្រកបដោយសក្ដានុពល ជាពិសេសកម្លាំងនគរបាលអន្ដោប្រវេសន៍ ក្រោមការដឹកនាំរបស់លោក តែងតែ ទទួលបាននូវការចង្អុលបង្ហាញប្រកបដោយ ភាពឆ្លាវឆ្លាតរបស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបធ្វើឱ្យអង្គភាពរបស់លោកទទួលបាន នូវភាពជោគជ័យក្នុងការងារ ។
ដោយសារស្ថិរភាពសន្ដិសុខ រួមទាំង ការយកចិត្ដទុកដាក់ពីក្រុមសមត្ថកិច្ច ធ្វើឱ្យភ្ញៀវឆ្លងកាត់ច្រកអន្ដរជាតិមាន ទាំងពេលយប់និងពេលថ្ងៃ ហើយស្រប ពេលដែលផ្លូវគមនាគមន៍បានកសាងរួច រាល់ និងសេវាក្រុមហ៊ុនទេសចរប្រកប ដោយភាពជឿនលឿនទៀតនោះ កាន់តែ ស្រូបយកភ្ញៀវទេសចរបរទេសច្រើនឡើងៗ។
លោក អ៊ឹង សុងយូ បានលើកឡើងថា សមត្ថកិច្ចមិនទុកឱ្យភ្ញៀវទេសចរបរទេស អង្គុយចាំទាំងពេលចេញនិងចូលឱ្យលើស ពីចំនួន២នាទីនោះឡើយ ដូច្នេះពួកគាត់ ដែលបានឆ្លងកាត់បន្ទាប់ពីឃើញស្ថាន ភាពពីការយកចិត្ដទុកដាក់របស់សមត្ថ កិច្ចភាគីកម្ពុជា ទើបធ្វើឱ្យពួកគាត់បាន ផ្សព្វផ្សាយដំណឹងនេះទៅកាន់សាច់ញាតិ របស់ខ្លួនដើម្បីឱ្យមកចូលទស្សនានៅ រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា និងធ្វើឱ្យចំណូលមួយចំនួនបានមកលើ វិស័យទេសចរដែលគេហៅថា ឧស្សាហ កម្មអត់ផ្សែងនោះ ។
ភ្ញៀវទេសចរក៏បានលើកឡើងអំពីការ អភិវឌ្ឍដ៏ជឿនលឿនរបស់ប្រទេសកម្ពុជា ផងដែរ ពេលដែលបានឃើញការអភិវឌ្ឍ នេះមានការកែប្រែបានយ៉ាងឆាប់រហ័ស តាំងពីចំណុចច្រកព្រំដែនរហូតចូលមក កាន់តំបន់រមណីយដ្ឋាននានានៅក្នុង ប្រទេសកម្ពុជា ពិសេសភ្ញៀវទេសចរបាន បង្ហាញពីទំនុកចិត្ដផងដែរទៅលើសមត្ថ កិច្ច បានសម្រួលនូវឯកសារផ្សេងៗពាក់ ព័ន្ធនឹងការឆ្លងកាត់ ដោយមិនបានធ្វើឱ្យ ខាតពេលវេលា ដូច្នេះហើយទើបលោក អ៊ឹង សុងយូ នាយប៉ុស្ដិ៍នគរបាលអន្ដោ ប្រវេសន៍ច្រកទ្វារអន្ដរជាតិបាវិតបាន លើកឡើងថា ពាក់ព័ន្ធនឹងការបំពេញ កាតព្វកិច្ចរបស់នគរបាលអន្ដោប្រវេសន៍ កើនឡើងដោយសារតែការចង្អុលបង្ហាញ ណែនាំនិងការអនុវត្ដតាមគោលការណ៍ របស់នាយឧត្ដមសេនីយ៍អគ្គស្នងនគរបាល ជាតិ ដូច្នេះក្នុងមួយថ្ងៃៗកំណើនភ្ញៀវ ទេសចរបរទេស ក៏ដូចជាកំណើននៃក្រុម ហ៊ុនដឹកជញ្ជូនកាន់តែមានដ៏ច្រើនលើស លប់ ៕
