ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជ​ វត្តមាន​ ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​

ដោយ​ ៖ យ៉ាត|ថ្ងៃទី 09 ឧសភា 2012 ម៉ោង 09:27:39

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​៩​ ខែឧសភា​ ឆ្នាំ​២០១២​ មាន​ប្រារព្ធ​ពិធី​ច្រត​ព្រះ​ នង្គ័ល​ ក្រោម​ ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​ នៅ​ទី​ព្រះ​ស្រែ​ វាល​ព្រះ​មេរុ​។​

​ឆ្នាំ​នេះ​ ស្តេច​មាឃ​តំណាង​ដោយ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ ច​ក្ត្រា​វុ​ឌ្ឍ​ រីឯ​ស្តេច​មេ​ហួ​ តំណាង​ដោយ​ អ្នក​អង្គ​ម្ចាស់​ក្ស​ត្រី​ ស៊ី​សុវត្ថិ​ ចាន់​ស៊ី​តា​ ក្បួន​ដង្ហែ​ស្តេច​មាឃ​ និង​ស្តេច​មេ​ហួ​ ដែល​ដង្ហែ​ពីមុខ​ព្រះ​បរមរាជវាំង​ ឆ្ពោះទៅ​កាន់​ទី​ព្រះ​ស្រែ​ វាល​ព្រះ​មេរុ​ ៕