
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងក្រោមព្រះរាជ វត្តមាន ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ដោយ ៖ យ៉ាត ថ្ងៃទី 09 ឧសភា 2012ម៉ោង 09:27:39
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ មានប្រារព្ធពិធីច្រតព្រះ នង្គ័ល ក្រោម ព្រះរាជវត្តមានព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត នៅទីព្រះស្រែ វាលព្រះមេរុ។
ឆ្នាំនេះ ស្តេចមាឃតំណាងដោយព្រះអង្គម្ចាស់ នរោត្តម ចក្ត្រាវុឌ្ឍ រីឯស្តេចមេហួ តំណាងដោយ អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីតា ក្បួនដង្ហែស្តេចមាឃ និងស្តេចមេហួ ដែលដង្ហែពីមុខព្រះបរមរាជវាំង ឆ្ពោះទៅកាន់ទីព្រះស្រែ វាលព្រះមេរុ ៕
