កសិករ​ភ្ជួរដីចម្ការ​ប្រទះ​ឃើញ​រូប​ សំណាក​ព្រះ​កេស​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២

ដោយ​ ៖ គឹម សុខជា ថ្ងៃទី 09 ឧសភា 2012ម៉ោង 14:20:09

​ខេត្ដបាត់ដំបង​ ៖​ រូបសំណាក​ព្រះ​ កេស​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២(​ព្រះរាជ​ បុត្រ​ព្រះបាទ​សូ​រិ​យ​វរ្ម័ន​ទី​១)​ ដែល​កសាង​ ឡើង​នា​អំឡុង​សតវត្ស​ទី​១១​ ត្រូវ​ប្រជា​ កសិករ​ប្រទះ​ឃើញ​ពេល​ភ្ជួរ​រាស់​ដី​ធ្វើ​ ចម្ការ​ ហើយ​បាន​យក​ទៅ​ប្រគល់​ជូន​ មន្ទីរ​វប្បធម៌​ស្រុក​សំពៅ​លូន​ ដើម្បី​ទុក​ ជា​បេតិកភណ្ឌ​ជាតិ​ ។​ កាលពី​ឆ្នាំ​២០០៨​ រូបសំណាក​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២​ ផ្នែក​ដងខ្លួន​មួយ​កំណាត់​ក្រោយ​ក៏​ត្រូវ​ ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​កប់​ក្នុង​ដី​ជិត​ ចំណុច​ដែល​គេ​កប់​ព្រះ​កេស​នេះ​ដែរ​ ។​

​រដូវវស្សា​បាន​មក​ដល់​ប្រជា​កសិករ​ បាន​សស្រាក់សស្រាំ​ចុះ​ភ្ជួរ​ដីស្រែ​ចម្ការ​ គ្រប់​ទីកន្លែង​។​ ដោយឡែក​នៅ​ស្រុក​សំពៅ​ លូន​ កសិករ​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ ចម្ការ​ ដើម្បី​ដាំ​ដំណាំ​ ក៏​ប្រទះ​ឃើញ​ព្រះ​ កេស​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២​ ប៉ះ​ផាល​ត្រាក់ទ័រ​ បែក​ជា​២​ចម្រៀក​ ហើយ​យក​ទៅ​ប្រគល់​ ជូន​មន្ទីរ​វប្បធម៌​ខេត្ដបាត់ដំបង​នៅ​ថ្ងៃ​ កើតហេតុ​ ប្រយោជន៍​ដើម្បី​រក្សា​ទុកជា​ សម្បត្ដិ​ជាតិ​ ។​

​ហេតុការណ៍​ភ្ជួរ​រាស់​ឃើញ​វត្ថុ​បុរាណ​ នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ទួល​ប្រាសាទអណ្ដែត​ ស្ថិត​ក្នុងភូមិ​អូរ​ក្រួស​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​ ២០១២​ លោក​គឹ​ម​ សោ​ភ័​ណ្ឌ​ ប្រធាន​ ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌​ ខេត្ដបាត់ដំបង​ បានឱ្យ​ដឹង​ថា​ រូបសំណាក​ ព្រះ​កេស​ព្រះ​អង្គ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២(​ជា​ នាម​ព្រះរាជបុត្រ​ព្រះបាទ​សូ​រិ​យ​វរ្ម័ន​ទី​១)​ ត្រូវ​បាន​កសិករ​ម្នាក់​ឈ្មោះ​សុខ​ ប៊ុ​ន​ស្រ៊ុ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ប្រទះ​ឃើញ​កប់​ នៅ​ក្នុង​ដី​ពេល​ដែល​គាត់​បើក​ត្រាក់ទ័រ​ ភ្ជួរ​រាស់​ដីចម្ការ​របស់​គាត់​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​ ។​
​លោក​បន្ដ​ថា​ ក្រោយ​ពេល​គាត់​ប្រទះ​ ឃើញ​រូបសំណាក​ព្រះ​កេស​នោះ​រួច​មក​ គាត់​បាន​រើស​យក​ទៅ​រៀបចំ​ទុកដាក់​ និង​ បាន​រាយការណ៍​ជូន​មន្ទីរ​វប្បធម៌​ស្រុក​ សំពៅ​លូន​ ។​ លុះ​ល្ងាច​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​ ទើប​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​ ស្រុក​ដោយ​មានការ​ចូលរួម​ពី​លោក​ ភឿន​ ប៊ិ​ញ​ មន្ដ្រី​វប្បធម៌​ស្រុក​សំពៅ​លូន​,​ លោក​ព្រហ្ម​ ជួន​ ប្រធាន​ការិយាល័យ​ ធម្មការ​ និង​សាសនា​ស្រុក​សំពៅ​លូន​ និង​លោក​សួន​ ប៊ុ​ន​ជឿន​ ប្រធាន​មន្ទីរ​ ធម្មការ​ និង​សាសនា​ខេត្ដបាត់ដំបង​ផង​ ដែរ​ ។​

​លោក​គឹ​ម​ សោ​ភ័​ណ្ឌ​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០០៨​ នៅ​ភូមិ​អូរ​ក្រួស​នេះ​ក៏​ពលរដ្ឋ​ប្រទះ​ឃើញ​ រូបសំណាក​ដងខ្លួន​របស់​ព្រះ​អង្គ​ឧទ័យ​ទិ​ត្យ​ វរ្ម័ន​ទី​២​ដែរ​ ហើយ​នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​កន្លង​មកនេះ​ ក៏​បាន​ប្រទះ​ ឃើញ​ព្រះ​កេស​ដែល​នៅ​មិន​ឆ្ងាយ​ពី​ កន្លែង​ដែល​កប់​ដងខ្លួន​ប៉ុន្មាន​ទេ​ គឺ​ប្រហែល​ ១៥​ម៉ែត្រ​ពី​កន្លែង​ចាស់​ប៉ុណ្ណោះ​ ។​ លោក​ បន្ដ​ថា​ ព្រះ​កេស​ និង​ដងខ្លួន​ព្រះបាទ​ឧទ័យ​ ទិ​ត្យ​វរ្ម័ន​ទី​២​នេះ​ កសាង​ឡើង​តាម​រចនា​ ប័​ទ្ម​បាពួន​ ក្នុង​សតវត្ស​ទី​១១​ មាន​កម្ពស់​ ១១៥​សង់ទីម៉ែត្រ​ ប៉ុន្ដែ​ព្រះ​កេស​មាន​ សម្បុរ​ខុស​ពី​ដងខ្លួន​ដោយសារ​នៅ​កប់​ ក្នុង​ដី​យូរ​ពេក​ ធ្វើ​ឱ្យ​សារធាតុ​អាស៊ីត​ស៊ី​ ប្រែ​ពណ៌​ ។​

​ចំណែក​ព្រះ​កេស​បែក​ជា​២​ចម្រៀក​ ដោយសារ​ប៉ះទង្គិច​នឹង​ផាល​នង្គ័ល​ក្រោយ​ ពេល​ប្រជា​កសិករ​ភ្ជួរ​រាស់​ធ្វើ​ចម្ការ​ ប៉ុន្ដែ​ ត្រូវ​បាន​រៀប​ផ្គុំ​ឡើង​វិញ​រួច​ហើយ​ ៕