
អ្នកចម្រៀងក្រុមតន្ដ្រី The Like Me’s កញ្ញា ឡូរ៉ា ម៉ម មកដល់ ប្រទេសកម្ពុជា
ដោយ ៖ សុខ ខេមរា ថ្ងៃទី 16 ឧសភា 2012ម៉ោង 13:24:54
ភ្នំពេញ ៖ កញ្ញា ឡូរ៉ា ដែលអម ដំណើរដោយអ្នកលេងហ្គីតាបាសរបស់ ក្រុមតន្ដ្រី The Like Me’s គឺកញ្ញា Helena Hong បានធ្វើដំណើរពីសហ រដ្ឋអាមេរិកមកដល់ ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ហើយកញ្ញាគ្រោងនឹងស្នាក់នៅក្នុង រាជធានីភ្នំពេញរយៈពេលជាង១ខែ។
កញ្ញា ឡូរ៉ា បានប្រាប់ពិធីករប៉ុស្ដិ៍ MyTV យ៉ាងដូច្នេះថា “ខ្ញុំមានអារម្មណ៍ ហាក់ដូចជាស្ថិតនៅស្រុកកំណើត។ ខ្ញុំ មានអារម្មណ៍រំភើបរីករាយដែលបាន មកលេងស្រុកខ្មែរ និងជួបជុំបងប្អូន មិត្ដ ភក្ដិ និងអ្នកគាំទ្ររបស់ខ្ញុំ ” ។
កញ្ញា ឡូរ៉ា ពុំមានគម្រោងរៀបចំ កម្មវិធីប្រគំតន្ដ្រីជាផ្លូវការនៅទីនេះទេ ប៉ុន្ដែកញ្ញាគ្រោងនឹងបង្ហាញខ្លួននៅក្នុង កម្មវិធីរបស់ទូរទស្សន៍ CTN និង MyTV ។ កញ្ញានឹងថតវីដេអូចម្រៀង មួយចំនួនផងដែរ ខណៈដែលស្នាក់នៅ ក្នុងប្រទេសកម្ពុជា ។
កញ្ញា ឡូរ៉ា ថ្លែងបន្ថែមយ៉ាងដូច្នេះ “នេះជាការធ្វើដំណើរជាលក្ខណៈការ ងារ។ យើងមានកាលវិភាគដ៏មមាញឹក ប៉ុន្ដែយើងពិតជាចង់ជួបជាមួយអ្នក គាំទ្ររបស់យើងខ្លាំងណាស់”។
សមាជិកក្រុមតន្ដ្រី The Like Me’s កញ្ញា Monique Coquilla និង Loren Alonzo ត្រូវគេរំពឹងថា នឹងមកដល់ ប្រទេសកម្ពុជានៅចុងសបា្ដហ៍នេះដែរ។
ថ្មីៗនេះ ក្រុមតន្ដ្រី The Like Me’s បានចេញផ្សាយវីដេអូចម្រៀងបទ “ផ្កា ព្រហាមរីកពព្រាយ” និងបទ “ស្វារាំ មុនឃីស” ជាផ្លូវការនៅក្នុងប្រទេស កម្ពុជា ។ បទ “ផ្កាព្រហាមរីកពព្រាយ” ដែលមានអ្នកទស្សនានៅលើអ៊ិនធើ ណេតជាង ៥០០.០០០នាក់ គឺជាបទ ចម្រៀងដំបូងរបស់ក្រុមតន្ដ្រី The Like Me’s ដែលបានចេញផ្សាយនៅកម្ពុជា ។ បទបន្ទាប់គឺបទ “ស្វារាំមុនឃីស” ដែល កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CTN។
The Like Me’s គឺជាក្រុមតន្ដ្រី ដែល មានសមាជិកសុទ្ធតែស្រី និងមាន មូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាភាគខាង ជើង។ សមាជិកក្រុមតន្ដ្រី រួមមាន ឡូរ៉ា ម៉ម, ហេឡិណា ហុង, Monique Coquilla និង Loren Alonzo។ ឡូរ៉ា និង ហេឡិណា ទាំង២នាក់ គឺជាអាមេរិកាំង ដើមកំណើតខ្មែរ។ ចំណែកឯ Monique Coquilla និង Loren Alonzo គឺជាជន ជាតិអាមេរិកាំងដើមកំណើតហ្វីលីពិន។
ក្រុមតន្ដ្រី The Like Me’s បាន ទទួលប្រជាប្រិយភាពទាំងនៅក្នុងស្រុក និងក្រៅស្រុក នៅលើអ៊ិនធើណេត ជា មួយនឹងការយកបទចម្រៀងខ្មែរបុរាណ ទៅច្រៀងតាមបែបទំនើប។ បេសកកម្ម របស់ក្រុមតន្ដ្រីនេះ ដើម្បីធ្វើឱ្យឆាក តន្ដ្រីរបស់ប្រទេសកម្ពុជារស់ឡើងវិញ តាមរយៈការផលិតបទចម្រៀងដើម ដោយខ្លួនឯង។
អ្នកចូលចិត្ដបទចម្រៀងដែលមាន បំណងចង់ទាញយកបទចម្រៀង “ស្វារាំ មុនឃីស” របស់ក្រុម The Like Me’s សម្រាប់ទូរស័ព្ទដៃ អាចផ្ញើ SMS លេខ កូដនេះ៧០៣៤០៨ ទៅកាន់លេខ ២៧២៧ ៕
