
សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងយ៉ាង ឆាប់រហ័ស បើមានអ្នកវិនិយោគលើ វិស័យដែលមានសក្ដានុពល
ដោយ ៖ មរតក ថ្ងៃទី 17 ឧសភា 2012ម៉ោង 14:41:48
ភ្នំពេញ ៖ អ្នកជំនាញ និងអ្នកវិភាគ សេដ្ឋកិច្ចមួយចំនួន បានលើកឡើង ប្រហាក់ប្រហែលគ្នាថា សេដ្ឋកិច្ចប្រទេស កម្ពុជា ក៏ដូចជាប្រាក់ចំណូលរបស់ប្រជា ជននឹងមានការកើនឡើងយ៉ាងឆាប់រហ័ស បើសិនជាមានការវិនិយោគលើវិស័យ ដែលមានសក្ដានុពលដោយផ្ទាល់នៅ ក្នុងប្រទេសនេះ ដូចជាវិស័យកសិកម្ម ឬ ឧស្សាហកម្មជាដើម ខណៈស្ថានភាព នយោបាយ និងសេដ្ឋកិច្ចកាន់តែបង្ក លក្ខណៈប្រសើរឡើងនោះ ។
លោកហង្ស ជួនណារ៉ុន រដ្ឋលេខាធិ ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន លើកឡើងថា ដើម្បីឱ្យចំណូលប្រជាជន កើនឡើង គឺធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច ជាតិកើនឡើងដែលនោះគឺយើងត្រូវអភិ វឌ្ឍន៍លើវិស័យណា ដែលប្រជាជនអាច ធ្វើការបាន ដូចជាវិស័យកសិកម្មជា ដើម មានន័យថា យើងមិនអាច អភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម ឬវិស័យ ទេសចរណ៍តែមួយមុខនោះទេ ។
លោកបន្ដថា វិស័យដែលសំខាន់ ជំរុញសេដ្ឋកិច្ចកម្ពុជាដែរនោះ គឺវិស័យ ធនាគារ ដែលកំពុងតែកើនឡើង ខណៈ សាច់ប្រាក់បញ្ញើមានចំនួនច្រើនជាង ប្រាក់ចម្ចី ។ ប្រាក់ចម្ចី ដែលធនាគារ ផ្ដល់ទៅឱ្យអ្នកវិនិយោគលើវិស័យឯកជន ក៏ជាប្រភពយ៉ាងសំខាន់ ក្នុងការគៀងគឱ្យ អ្នកវិនិយោគបោះទុនរកស៊ីក្នុងប្រទេស កម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សផងដែរ ។
ស្រដៀងគ្នានឹងលោកហង្ស ជួនណារ៉ុន អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនបានលើក ឡើងថា ការវិនិយោគដោយផ្ទាល់ទៅ តាមវិស័យ ដែលមានសក្ដានុពល ពិសេស ជំរុញឱ្យអ្នកមានប្រាក់ជាប្រជាជនកម្ពុជា វិនិយោគ គឺមានសារសំខាន់បំផុតសម្រាប់ កាត់បន្ថយភាពក្រីក្រតាមរយៈការផ្ដល់ ការងារឱ្យប្រជាជនក៏ដូចជាអ្នកវិនិយោគ ទទួលបានប្រាក់ចំណេញ ។ កត្ដាទាំងនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជាឱ្យកើនឡើងយ៉ាងឆាប់រហ័ស ។
អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើង ទៀតថា ការវិនិយោគនៅទីតាំងណាមួយ នឹងធ្វើឱ្យសាយភាយទៅតំបន់ស្ថិតនៅ ក្បែរទីតាំងនោះ គឺអ្នករស់នៅក្នុងតំបន់ វិនិយោគមានការងារធ្វើ ក៏ដូចជាអាចធ្វើ អាជីវកម្មតូចតាចរួមផ្សំ ដើម្បីផ្គត់ផ្គង់ ដល់បុគ្គលិកកម្មករនៅទីនោះដោយផ្ទាល់។
គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ ប្រជាជនកម្ពុជាជាមធ្យមបានកើនឡើង ជារៀងរាល់ឆ្នាំ ខណៈក្នុងឆ្នាំ២០១១កន្លង ទៅ ប្រាក់ចំណូលជាមធ្យមគឺប្រមាណជា ៩០០ដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ។ បើទោះជាបែបនេះក្ដីទាំងអ្នកវិភាគសេដ្ឋ កិច្ច និងអ្នកឯកទេសបានលើកឡើង ថា រាជរដ្ឋាភិបាលត្រូវធានាឱ្យមាន កំណើនសេដ្ឋកិច្ច ទើបធ្វើឱ្យប្រាក់ចំណូល របស់ប្រជាជនកើនឡើង ពោលគឺត្រូវ ជំរុញឱ្យមានការវិនិយោគពីសំណាក់អ្នក មានប្រាក់ជាជនជាតិកម្ពុជាដោយផ្ទាល់ ទៅលើវិស័យអាទិភាពមួយចំនួនដូចជា វិស័យឧស្សាហកម្ម, កសិកម្ម ជាដើម។
នៅក្នុងបរិយាកាសវិបត្ដិសេដ្ឋកិច្ច សកល និងវិបត្ដិបំណុលនៅតំបន់អឺរ៉ុប គឺប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ ផងដែរ ប៉ុន្ដែទោះយ៉ាងណា សេដ្ឋកិច្ច ប្រទេសនេះនៅតែមានកំណើន ខណៈការ ព្យាយាមសម្រាប់ឆ្នាំ២០១២នេះ ប្រទេស កម្ពុជាអាច និងមានកំណើនសេដ្ឋកិច្ច ប្រមាណ៧ភាគរយ៉ាងតិច ។
ជាមួយស្ថានភាព ស្ថិរភាព នយោ បាយ សន្ដិសុខសង្គម កាន់តែល្អប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជាកត្ដាយ៉ាង សំខាន់ធ្វើឱ្យអ្នកវិនិយោគបរទេសបាន មកបណ្ដាក់ទុនរកស៊ី មានការកើនឡើង ជាបន្ដបន្ទាប់ ខណៈមកដល់ពេលនេះ បើ តាមប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា ប្រទេស កម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណ ៤-៥ម៉ឺននាក់ ៕
