សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​យ៉ាង​ ឆាប់រហ័ស​ បើ​មាន​អ្នក​វិនិយោគ​លើ​ វិស័យ​ដែល​មាន​សក្ដានុពល​

ដោយ​ ៖ មរតក|ថ្ងៃទី 17 ឧសភា 2012 ម៉ោង 14:41:48

​ភ្នំពេញ​ ៖​ អ្នកជំនាញ​ និង​អ្នកវិភាគ​ សេដ្ឋកិច្ច​មួយ​ចំនួន​ បាន​លើក​ឡើង​ ប្រហាក់ប្រហែល​គ្នា​ថា​ សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ ក៏​ដូច​ជា​ប្រាក់​ចំណូល​របស់​ប្រជា​ ជន​នឹង​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ បើសិនជា​មានការ​វិនិយោគ​លើ​វិស័យ​ ដែល​មាន​សក្ដានុពល​ដោយ​ផ្ទាល់​នៅ​ ក្នុង​ប្រទេស​នេះ​ ដូច​ជា​វិស័យ​កសិកម្ម​ ឬ​ ឧស្សាហកម្ម​ជាដើម​ ខណៈ​ស្ថានភាព​ នយោបាយ​ និង​សេដ្ឋកិច្ច​កាន់តែ​បង្ក​ លក្ខណៈ​ប្រសើរ​ឡើង​នោះ​ ។​

​លោក​ហង្ស​ ជួនណា​រ៉ុ​ន​ រដ្ឋ​លេខា​ធិ​ ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ លើក​ឡើង​ថា​ ដើម្បី​ឱ្យ​ចំណូល​ប្រជាជន​ កើនឡើង​ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ ជាតិ​កើនឡើង​ដែល​នោះ​គឺ​យើង​ត្រូវ​អភិ​ វឌ្ឍន៍​លើ​វិស័យ​ណា​ ដែល​ប្រជាជន​អាច​ ធ្វើការ​បាន​ ដូច​ជា​វិស័យ​កសិកម្ម​ជា​ ដើម​ មាន​ន័យ​ថា​ យើង​មិន​អាច​ អភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម​ ឬ​វិស័យ​ ទេសចរណ៍​តែ​មួយ​មុខ​នោះ​ទេ​ ។​

​លោក​បន្ដ​ថា​ វិស័យ​ដែល​សំខាន់​ ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ដែរ​នោះ​ គឺ​វិស័យ​ ធនាគារ​ ដែល​កំពុង​តែ​កើនឡើង​ ខណៈ​ សាច់ប្រាក់​បញ្ញើ​មាន​ចំនួន​ច្រើន​ជាង​ ប្រាក់​ច​ម្ចី​ ។​ ប្រាក់​ច​ម្ចី​ ដែល​ធនាគារ​ ផ្ដល់​ទៅ​ឱ្យ​អ្នក​វិនិយោគ​លើ​វិស័យ​ឯកជន​ ក៏​ជា​ប្រភព​យ៉ាង​សំខាន់​ ក្នុង​ការ​គៀងគ​ឱ្យ​ អ្នក​វិនិយោគ​បោះទុន​រកស៊ី​ក្នុង​ប្រទេស​ កម្ពុជា​ ជំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ យ៉ាង​ឆាប់រហ័ស​ផង​ដែរ​ ។​

​ស្រ​ដៀង​គ្នា​នឹង​លោក​ហង្ស​ ជួនណា​រ៉ុ​ន​ អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​លើក​ ឡើង​ថា​ ការ​វិនិយោគ​ដោយ​ផ្ទាល់​ទៅ​ តាម​វិស័យ​ ដែល​មាន​សក្ដានុពល​ ពិសេស​ ជំរុញ​ឱ្យ​អ្នកមាន​ប្រាក់​ជា​ប្រជាជន​កម្ពុជា​ វិនិយោគ​ គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​ កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ផ្ដល់​ ការងារ​ឱ្យ​ប្រជាជន​ក៏​ដូច​ជា​អ្នក​វិនិយោគ​ ទទួល​បាន​ប្រាក់​ចំណេញ​ ។​ កត្ដា​ទាំងនេះ​ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា​ឱ្យ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ។​

​អ្នកវិភាគ​សេដ្ឋកិច្ច​ បាន​លើក​ឡើង​ ទៀត​ថា​ ការ​វិនិយោគ​នៅ​ទីតាំង​ណាមួយ​ នឹង​ធ្វើ​ឱ្យ​សាយភាយ​ទៅ​តំបន់​ស្ថិត​នៅ​ ក្បែរ​ទីតាំង​នោះ​ គឺ​អ្នក​រស់នៅ​ក្នុង​តំបន់​ វិនិយោគ​មានការ​ងារ​ធ្វើ​ ក៏​ដូច​ជា​អាច​ធ្វើ​ អាជីវកម្ម​តូចតាច​រួម​ផ្សំ​ ដើម្បី​ផ្គត់ផ្គង់​ ដល់​បុគ្គលិក​កម្មករ​នៅ​ទីនោះ​ដោយ​ផ្ទាល់​។​
​គួរ​បញ្ជាក់​ថា​ ប្រាក់​ចំណូល​របស់​ ប្រជាជន​កម្ពុជា​ជា​មធ្យម​បាន​កើនឡើង​ ជា​រៀង​រាល់​ឆ្នាំ​ ខណៈ​ក្នុង​ឆ្នាំ​២០១១​កន្លង​ ទៅ​ ប្រាក់​ចំណូល​ជា​មធ្យម​គឺ​ប្រមាណ​ជា​ ៩០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំ​ ។​ បើ​ទោះជា​បែប​នេះ​ក្ដី​ទាំង​អ្នកវិភាគ​សេដ្ឋ​ កិច្ច​ និង​អ្នកឯកទេស​បាន​លើក​ឡើង​ ថា​ រាជរដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​មាន​ កំណើនសេដ្ឋកិច្ច​ ទើប​ធ្វើ​ឱ្យប្រាក់​ចំណូល​ របស់​ប្រជាជន​កើនឡើង​ ពោល​គឺ​ត្រូវ​ ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពី​សំណាក់​អ្នក​ មាន​ប្រាក់​ជា​ជនជាតិ​កម្ពុជា​ដោយ​ផ្ទាល់​ ទៅ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូច​ជា​ វិស័យ​ឧស្សាហកម្ម​,​ កសិកម្ម​ ជាដើម​។​

​នៅ​ក្នុង​បរិយាកាស​វិបត្ដិ​សេដ្ឋកិច្ច​ សកល​ និង​វិបត្ដិ​បំណុល​នៅ​តំបន់​អឺរ៉ុប​ គឺ​ប្រទេស​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះពាល់​ ផង​ដែរ​ ប៉ុន្ដែ​ទោះ​យ៉ាងណា​ សេដ្ឋកិច្ច​ ប្រទេស​នេះ​នៅ​តែ​មាន​កំណើន​ ខណៈ​ការ​ ព្យាយាម​សម្រាប់​ឆ្នាំ​២០១២​នេះ​ ប្រទេស​ កម្ពុជា​អាច​ និង​មាន​កំណើនសេដ្ឋកិច្ច​ ប្រមាណ​៧​ភាគរ​យ៉ាងតិច​ ។​

​ជាមួយ​ស្ថានភាព​ ស្ថិរភាព​ ន​យោ​ បាយ​ សន្ដិសុខ​សង្គម​ កាន់តែ​ល្អ​ប្រសើរ​ ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គឺជា​កត្ដា​យ៉ាង​ សំខាន់​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​ មក​បណ្ដាក់ទុន​រកស៊ី​ មានការ​កើនឡើង​ ជា​បន្ដបន្ទាប់​ ខណៈ​មក​ដល់​ពេល​នេះ​ បើ​ តាម​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​ កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ប្រមាណ​ ៤-៥​ម៉ឺន​នាក់​ ៕