
អាល្លឺម៉ង់ផ្ដល់ជំនួយ១៥០លានអឺរ៉ូដល់អាហ្វហ្គានីស្ថាន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 17 ឧសភា 2012ម៉ោង 17:15:27
អាល្លឺបានសម្រេចផ្ដល់ជំនួយ១៥០ លានអឺរ៉ូជួយដល់អាហ្វហ្គានីស្ថាននៅក្នុង បញ្ហាសន្ដិសុខ ក្រោយពេលណាតូដក ទាហានចេញពីប្រទេសនេះនាឆ្នាំ២០១៤។
ការប្រកាសរបស់អធិកាបតីអាល្លឺម៉ង់ លោកស្រី Angla Merkel កាលពីថ្ងៃទី១៦ ខែឧសភា នៅក្នុងជំនួបពិភាក្សាជាមួយ ប្រធានាធិបតី Hamid Kazai ដែលកំពុង បំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់នោះ។
មានប្រសាសន៍ក្រោយពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្ដិការ រវាងអាល្លឺម៉ង់នឹងអាហ្វហ្គានីស្ថាន លោកស្រី Angela Merkel មានប្រសាសន៍ ថា អាល្លឺម៉ង់នឹងបន្ដផ្ដល់ជំនួយដល់អាហ្វ ហ្គានីស្ថាន ក្រោយទាហានដកចេញពី ប្រទេសនេះនាឆ្នាំ២០១៤ ។ លោកស្រី Merkel បានប្រកាសថា “យើងអាច ប្រកាសបានថា តាមកិច្ចព្រមព្រៀង សហប្រតិបត្ដិការ យើងនឹងផ្ដល់ទឹកប្រាក់ តម្លៃ១៥០លានអឺរ៉ូរយៈពេលមួយឆ្នាំដល់ កងកម្លាំងអាហ្វហ្គានីស្ថានក្រោយឆ្នាំ ២០១៤” ។
តាមប្រសាសន៍របស់ប្រធានាធិបតី អាហ្វហ្គានីស្ថាន Hamid Kazai ក្នុងមួយ ឆ្នាំៗប្រទេសនេះនឹងត្រូវផ្ដល់ជំនួយសន្ដិ សុខរហូតដល់៤,១ពាន់លានដុល្លារ ក្នុង នោះអាមេរិកនឹងផ្ដល់ជំនួយពាក់កណ្ដាល នៃទឹកប្រាក់ទាំងនោះ ។
តាមគម្រោង មហាសន្និបាតរបស់ អង្គការណាតូនឹងត្រូវធ្វើឡើងនៅទីក្រុង ជីកាហ្គោ សហរដ្ឋអាមេរិក និងចេញ សេចក្ដីសម្រេចចុងក្រោយស្ដីពីការផ្ដល់ ជំនួយសន្ដិសុខដល់អាហ្វហ្គានីស្ថាន ក្រោយពេលទាហានណាតូដកចេញទាំង ស្រុងពីប្រទេសនេះ ៕
