
កសិករខេត្តតាកែវ ប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១២ កើនលើសឆ្នាំមុន ដោយសារប្រើបច្ចេកទេសថ្មី
ដោយ ៖ សហការី ថ្ងៃទី 22 ឧសភា 2012ម៉ោង 10:59:36
ខេត្តតាកែវ៖ក្នុងរដូវប្រាំងឆ្នាំនេះកសិករខេត្តតាកែវ សម្រេចបង្កបង្កើនផលស្រូវរដូវប្រាំង បានលើទំហំផ្ទៃដី ៩៤.៨៥៨ហិកតា ស្មើនឹង១៣១,៧៤ភាគរយនៃផែនការ។ នេះតាមការអះអាងរបស់លោក សុខ ចាន់សុផល អនុ ប្រធានមន្ទីរ កសិកម្មខេត្តតាកែវបានឲ្យដឹងនោះ។
លោក សុច ចាន់សុផល បានឲ្យដឹងដែរថា មកដល់ពាក់កណ្តាលខែឧសភានេះ ការងារប្រមូល ផលស្រូវ រដូវប្រាំងរបស់កសិករ ខេត្តតាកែវបានបញ្ចប់ ១០០ភាគរយហើយ។ ក្នុងឆ្នាំនេះទិន្នផលស្រូវមធ្យមក្នុង ១ហិកតា ស្មើនឹង៤,៨០៤តោន កើនលើសឆ្នាំមុនចំនួន ២២៦គីឡូក្រាម ក្នុងមួយហិកតា ដែលទទួលបាន បរិមាណផល ស្រូវសរុបចំនួន ៤៥៥.៦៩៧,៨៣តោន។
លោក សុខ ចាន់សុផល បានឲ្យដឹងដែរថា ស្រូវប្រាំងរបស់កសិករ ខេត្តតាកែវ ឆ្នាំនេះល្អ ជាងឆ្នាំ មុនទិន្ន ផលក៏កើនលើសឆ្នាំមុន អាស្រ័យដោយបងប្អូនអនុវត្តន៍ការធ្វើស្រែប្រាំងនេះយូរឆ្នាំមានបទពិសោធន៍ ច្រើន បន្ថែមពីលើនេះពួកគាត់មានការចេះដឹងពីបច្ចេកទេសភ្ជួររាស់ដី ចេះធ្វើប្រព័ន្ធបញ្ចេញបញ្ចូលទឹកចេះ ជ្រើស រើសពូជចេះប្រើប្រាស់ជី ចេះថែទាំមើលទឹក បោចស្មៅ និងថែមជីបានត្រឹមត្រូវតាមបច្ចេកទេសថ្មី គឺអនុវត្ត តាមលក្ខណៈប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ។
លោក សុខចាន់សុផល បានឲ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅកសិករ ខេត្តតាកែវ សម្រេចបង្ក បង្កើតផល ស្រូវរដូវប្រាំងបាន ៨០៩៤ហិកតា ស្មើនឹង១១២.៣៦ភាគរយ នៃផែនការ ដែលទទួលបាន៕
