
មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកូន សត្វម្នាក់ជួបគ្រោះថ្នាក់ចរាចរស្លាប់និង៤នាក់ទៀតរបួសធ្ងន់
ដោយ ៖ ហុក លី ថ្ងៃទី 22 ឧសភា 2012ម៉ោង 14:05:07
ខេត្ដកំពត ៖ គ្រោះថ្នាក់ចរាចរគួរឱ្យ រន្ធត់មួយបានផ្ដាច់ជីវិតមន្ដ្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាលឃុំកូនសត្វម្នាក់ស្លាប់យ៉ាង អាណោចអាធ័មពេលបញ្ជូនទៅកាន់មន្ទីរ ពេទ្យសង្គ្រោះ និងមនុស្ស៤នាក់ផ្សេង ទៀតបានរងរបួសធ្ងន់និងស្រាលក្នុង ហេតុការណ៍ប៉ះទង្គិចរវាងម៉ូតូនឹងម៉ូតូក្នុង ទិសដៅស្របគ្នា ។ គ្រោះថ្នាក់គួរឱ្យរន្ធត់ នេះបានកើតឡើងវេលាម៉ោង៥និង៣០ នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុក ទឹកឈូ ខេត្ដកំពត ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេ ឃើញម៉ូតូ១គ្រឿងជិះគ្នា៣នាក់ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ ចំណុចគ្រោះថ្នាក់ម៉ូតូនេះបានបត់ចូល ផ្លូវលំមួយបំណងដាក់កូននិងក្មួយចូល សាលារៀន ជួនពេលមានម៉ូតូ១គ្រឿង ទៀតបើកបរក្នុងល្បឿនលឿនដូចព្យុះ មកពីក្រោយគេចមិនទាន់ហើយជាន់ ហ្វ្រាំងមិនឈប់ក៏បុកប្រាវពេញទំហឹងតែម្ដងបណ្ដាលឱ្យភាគីម៉ូតូខាងមុខប៉ើង របួសដេករដូករណែលពេញទ្រូងផ្លូវ ។ ដោយឡែកភាគីម៉ូតូបង្កហេតុដែលបុក គេពីក្រោយក៏រងគ្រោះធ្ងន់ធ្ងរដូចគ្នាផង ដែរ ។
មន្ដ្រីនគរបាលចរាចរស្រុកទឹកឈូ បានឱ្យដឹងថា នៅពេលបញ្ជូនជនរងគ្រោះ ដែលជាមន្ដ្រីនគរបាលទៅដល់មន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយ សារមានរបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យ ជួយមិនទាន់ ។ ប្រភពបន្ដថា មន្ដ្រីនគរ បាលដែលរងគ្រោះស្លាប់មានឈ្មោះសំ សារឿង ភេទប្រុស អាយុ៤៩ឆ្នាំ(ស្លាប់) មុខងារជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត បើកបរ ម៉ូតូម៉ាក YAMAHASiRius គ្មាន ស្លាកលេខ ។
ចំណែកអ្នករួមដំណើរត្រូវជាកូន ប្រុសបង្កើតម្នាក់និងក្មួយជាសិស្សសាលា ផងដែរ ទី១ឈ្មោះឋាន រតនា ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់, ទី២ឈ្មោះសាយ ថាវរី ភេទប្រុស អាយុ៦ឆ្នាំ របួសស្រាល ទាំងអស់គ្នាមានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត ។ ចំណែកម៉ូតូបង្កបុកគេពីក្រោយម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ ស្លាកលេខ កែប 1A-3501 បើកបរដោយ បុរសឈ្មោះអ៊ុក នឿន អាយុ២២ឆ្នាំ រង របួសធ្ងន់ ដោយឡែកអ្នករួមដំណើរម្នាក់ ទៀតរបួសស្រាលមានឈ្មោះឆេង កប ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់មាន ទីលំនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ ព្រៃធំ ក្រុង-ខេត្ដកែប ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ដកំពត ។ ចំណែកនគរបាលស្លាប់ បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីរួចហើយ ។
ដោយឡែកមធ្យោបាយម៉ូតូទាំង២ គ្រឿង នគរបាលបានអូសយកមករក្សា ទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុក ទឹកឈូដើម្បីចាត់ការតាមច្បាប់ ៕
