និស្ស័យស្នេហ៍ធីតាស្រែឬស្សី

ដោយ​ ៖ កញ្ញា សុគន្ធ ពុទ្ធី ថ្ងៃទី 26 តុលា 2010ម៉ោង 15:50:32

ការ​រស់​នៅ​ក្បែរ​គ្នា​យូ​រៗ​ទៅ​ ​ធ្វើ​ឱ្យ​ បូ​រិ​ន្ទ​ ​កាន់តែ​ចូល​ចិ​ត្ដ​នាង​ក្រមុំ​ធីតា​ខ្លាំង​ឡើង​ ​ហើយ​ជា​រៀង​ ​រាល់​រាត្រី​មុន​ចូល​គេង​ ​ន​រៈ​ ​តែង​ចូល​ក្នុង​បន្ទប់​ដណ្ដប់​ ​ភួយ​ឱ្យ​នាង​ជា​និច្ច​ ​។

ក្នុង​វ័​យ​ ​១៨ឆ្នាំ​ ​ក្រមុំ​ធីតា​ប្រៀប​ដូច​ផ្កា​ក្រពុំ​ ​ដែល​ពោរ​ពេញ​ដោយ​លំអង​ដ៏​ល្អ​ផូរផង់​ ​កែវ​នេត្រា​ ​ថ្លា​យង់​រួម​ផ្សំ​នឹង​ឫក​ពា​សុភាព​ ​រាបសា​ ​ដំណើរ​ល្វត​ ​ល្វន់​ ​ត្រគាក​សាយ​ ​ច្រមុះ​ស្រួច​ ​សម​នឹង​បបូរ​មាត់​ ​ព្រែក​ ​ចង្កា​ព្រែក​ ​ចិញ្ចើម​កោង​ដូច​ឥន្ទ​នូ​សម​ជាមួយ​ ​ចង្កេះ​រាង​រៀវ​ដូច​អង្ក្រង​ ​។

ទឹក​ដម​សំឡេង​របស់​ធីតា​ ​ពីរោះ​រណ្ដំ​ធ្វើ​ឱ្យ​ ផលិតកម្ម​នានា​ទាក់ទង​នាង​ថត​ដាក់​ ​CD​ ​ហើយ​ពេល​ ​យប់​នាង​ច្រៀង​ឱ្យ​ភោជនីយ​ដ្ឋា​ន​នាគ​ពី​រ​។​ ​ជាក់​ស្ដែង​ ​នា​ពេល​ល្ងាច​នេះ​នាង​ស្លៀក​ពាក់​យ៉ាង​ស្រស់​ស្អាត​ ​មិន​ឆើត​ឆាយ​ទេ​ ​ភាព​រម្យទម​របស់​នាង​នៅ​តែ​ស្ដែង​ ​ឡើង​តាម​រ​យៈ​អាកប្ប​កិរិយា​ ​។

នាង​កំពុង​បញ្ចេញ​កាយ​វិការ​ល្វត​ល្វន់​នៅ​លើ​ ​ឆាក​ ​រូប​សម្រស់​ស្រស់​ស្អាត​ស​ក្ដិ​សម​ជាមួយ​រ៉ូ​ប​ ​ពណ៌​ផ្កាឈូក​វាល​ប​ន្ដិ​ច​រឹត​តែ​ធ្វើ​ឱ្យ​លំអ​ពី​ធម្ម​ជាតិ​ ​របស់​នាង​លេច​ធ្លោ​ឡើង​ស្នាម​ញ​ញឹ​ម​ថ្ពាល់​ខួច​ ​មាន​ ​ម​ន្ដ​ស្នេហ៍​របស់​នាង​គេច​មិន​ផុត​ពី​ក្រសែ​ភ្នែក​បុរស​ ​ពោះម៉ាយ​ម្នាក់​ ​ដែល​អង្គុយ​មើល​នាង​មិន​ដាក់​ភ្នែក​ ​នោះ​ឡើយ​ ​គាត់​នៅ​ស្ងៀម​ស្ងាត់​មិន​ញ​ញឹ​ម​ឬ​អ្វី​ទេ​ ​។ ក្រោយ​ពី​ធីតា​ច្រៀង​ចប់​ ​សំឡេង​ទះ​ដៃ​ប្រា​វៗ​លាន់​ ​ឮ​ឡើង​ ​នាង​ថ្លែង​វាចា​អរ​គុណ​ ​ហើយ​ដើរ​ចេញ​ពី​ឆាក​ ​សំដៅ​ទៅ​បន្ទប់​ផ្លាស់​សំ​លៀ​ក​បំ​ពាក់​ ​ព្រោះ​មួយ​យប់​ ​នាង​ច្រៀង​ ​តែ​មួយ​បទ​ទេ​ ​បន្ទាប់​ពី​នោះ​ត្រ​ឡប់​មក​ ​ផ្ទះ​ជាមួយ​ ​បូ​រិ​ន្ទ​ ​។ បុរស​ពោះម៉ាយ​ម្នាក់​នោះ​ ​គឺ​ ​លោក​រ៉ា​ ​ស៊ី​ ​ក្រោយ​ពី​លោក​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ​នា​រា​ ​ត្រី​នេះ​ ​លោក​នៅ​សុខ​សោះ​ ​ហើយ​ក៏​យក​រូប​ថត​ ​របស់​នាង​ ​ដែល​លោក​លួច​ថត​យក​មក​មើល​លោក​ ​សែន​ពេញ​ចិ​ត្ដ​នឹង​សម្រស់​នាង​រួម​ផ្សំ​នឹង​ឫក​ពា​សុភាព​ ​រាបសា​របស់​នាង​ ​ ​។  ប្រហែល​ជា​ពីរ​ខែ​ ​ក្រោយ​មក​លោក​ក៏​ឱ្យ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង​ធីតា​ ​។ លោក​ ​រ៉ា​ ​ស៊ី​ ​គឺ​ជា​ឯក​ឧត្ដម​ម្នាក់​នៅ​ភ្នំពេញ​ ​លោក​មាន​ ​ជំនួញ​ជា​ច្រើន​តាម​ផ្លូវ​សុចរិត​ ​លោក​ត្រូវ​ភរិយា​ ​របស់​លោក​ផិត​ក្បត់​ ​ហើយ​លោក​ក៏​លះលែង​ជាមួយ​ ​ភរិយា​លោក​ ​។

ព្រឹក​នេះ​ ​នៅ​ភូមិ​គ្រឹះ​លោក​ ​ស៊ី​ ​ធួន​ ​គេ​ឃើញ​ ​ចាស់​ទុំ​ប្រហែល​ជាង​១០នាក់​ ​រួម​ទាំង​លោក​ ​រ៉ា​ ​ស៊ី​ ​ចូល​មក​អង្គុយ​ជំនុំ​ពិភាក្សា​ជាមួយ​លោក​ ​ស៊ី​ ​ធួន​ ​ជា​ ​អាណា​ព្យាបាល​ ​។ បូ​រិ​ន្ទ​ ​មិន​សប្បាយ​ចិ​ត្ដ​សោះ​នឹង​ ​វ​ត្ដ​មាន​ពួក​អ្នក​ធំៗ​ទាំង​នេះ​ ​ចំណែក​ឯ​ស្រស់​ស្រី​ ​ធីតា​ ​ក៏​មិន​បាន​ដឹង​ដូច​គ្នា​ថា​ ​តើ​លោក​ ​រ៉ា​ ​ស៊ី​ ​មាន​គោល​ ​បំណង​អ្វី​មក​ទី​នេះ​ ​? ចា​ស់ៗ​កំពុង​ជជែក​គ្នា​ ​នាង​មិន​ ​ខ្វល់​ក៏​ដើរ​តំ​រង់​ទៅ​រក​ ​បូ​រិ​ន្ទ​ ​លេង​ព្យា​ណូ​នៅ​បន្ទប់​ ​ក្រោយ​ស្រី​តូច​ដើរ​យឺ​តៗ​មិន​ហៅ​ ​ន​រៈ​ ​ទេ​ ​នាង​ឈរ​ ​ស្ដាប់​ចង្វាក់​ភ្លេង​ដែល​បូ​រិ​ន្ទ​លេង​ ​ហើយ​នាង​ក៏​ដឹង​ ​អំពី​របៀប​ច្រៀង​បទ​នេះ​ដែរ​ ​។ បូ​រិ​ន្ទ​ឈប់​លេង​ ​ធីតា​ ​ធ្លាប់​ស្និទ្ធស្នាល​ជាមួយ​ ​បូ​រិ​ន្ទ​ ​ស្រាប់​ ​នាង​បាន​ដើរ​ ​ទៅ​ឈរ​ពី​ក្រោយ​យក​ដៃ​ទាំង​ពីរ​ទៅ​បិទ​ភ្នែក​ ​ន​រៈ​ ​ជាប់​ ​បូ​រិ​ន្ទ​ចាប់​ដៃ​ដ៏​ស្រ​ឡូ​ន​របស់​ស្រី​ ​ហើយ​និយាយ​ស្មើ​ ​៖

-ធ្យូង​... ! លែង​ទៅ​ ​!

-ពូ​រិ​ន្ទ​....ហ្អ៎​...! បទ​នេះ​ពិ​រោះ​ណាស់​ ​ថ្ងៃ​ណា​ ​ទំនេរ​ ​ពូ​ជា​អ្នក​លេង​ព្យា​ណូ​ ​ខ្ញុំ​ជា​អ្នក​ច្រៀង​ណា៎​...!

-ពូ​...!គិត​ថា​ប្រហែល​ជា​គ្មាន​ពេល​នោះ​ទេ​ ​។

-ហេតុ​អ្វី​ទៅ​ពូ​? ពូ​រិ​ន្ទ​...ខ្ញុំ​ឃើញ​ចា​ស់ៗ​ ​មក​ ​ផ្ទះ​យើង​ច្រើន​ណាស់​ ​មិន​ដឹង​មាន​ការ​អ្វី​ទេ​ ​? ពូ​ដឹង​ ​ទេ​? ប្រាប់​ខ្ញុំ​ផង​មក​ ​?

-នេះ​ ​ធ្យូង​នៅ​ធ្វើ​ពើ​ ​តើ​មែន​ទេ​ ​?

-ខ្ញុំ​ពិត​ជា​អត់​ដឹង​មែន​! ពូ​ប្រាប់​ខ្ញុំ​ផង​បាន​ទេ​ ​? ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​សំដី​ពូ​និយាយ​ដែរ​ ​។

-គឺ​....គឺ​....គេ​មក​.... ស៊ើប​សួរ​ធ្យូង​ ​ហ្នឹង​ណា​ ​ ​លោក​ ​រ៉ា​ ​ស៊ី​ ​ចង់​បាន​ធ្យូង​ ​ធ្វើ​ជា​ភរិយា​ណា៎​ ​!  កុំ​ ​ធ្វើ​ ​ដូច​ក្មេង​ទៀត​ ​ពេល​មាន​ប្ដី​នៅ​ខ្លាច​គេ​មើលងាយ​ ​ធ្យូង​ធំ​ហើយ​ ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ល្អ​ស​ក្ដិ​សម​ជា​ជំទាវ​ណា​ដឹង​ទេ​ ​?

-ពូ​ថា​ម៉េច​ ​? លោក​ ​រ៉ា​ ​ស៊ី​ ​ចង់​បាន​ខ្ញុំ​ធ្វើ​ ​ជា​ប្រពន្ធ​ ​! (នាង​ហួស​ចិ​ត្ដ​បើក​ភ្នែក​ធំៗ​)

-បើ​ធ្យូង​រៀប​ការ​...ហ៊ឺ​ពូ​ ​សុរិន្ទ​ ​គិត​យ៉ាង​ម៉េច​ ​...ព្រោះ​គាត់​ជិត​មក​ធានា​ធ្យូង​ទៅ​នៅ​អា​មេ​រិ​ក​ ​ហើយ​ ​តែ​រឿង​រៀប​ការ​នេះ​សំ​រេ​ច​លើ​ម្ដាយ​ធ្យូង​ ​និង​ ​ធ្យូង​ផ្ទាល់​...ពូ​គិត​ថា​ពេល​ធ្យូង​រៀប​ការ​នឹង​មាន​ ​សេចក្ដី​សុខ​ ​ព្រោះ​មើល​ទៅ​លោក​ ​រ៉ា​ស៊ី​ ​ជា​មនុស្ស​ ​ចាស់​ទុំ​នឹង​ធ្វើ​ការ​ធំ​មាន​បុណ្យ​ស​ក្ដិ​ ​កិត្ដិ​យស​ធំ​ណា​ស់​។​ ​គាត់​ពោះម៉ាយ​យូរ​ហើយ​ ​តាម​លោក​ប៉ា​ប្រាប់​ពូ​...  តែ​ពូ​មិន​បាន​ចាប់​អារម្មណ៍​ ​។

ក្រោយ​ពី​ឮ​បូ​រិ​ន្ទ​និយាយ​ចប់​ ​កាល​ណា​ ​នាង​ ​ហាក់​ដូច​ជា​មាន​អ្វី​បុក​ចំ​បេះ​ដូង​ឱ្យ​ឈឺ​ចាប់​ចង់​យំ​ ​ថ្វី​ត្បិត​តែ​នាង​គោរព​បូ​រិ​ន្ទ​ពិត​មែន​ ​តែ​មិន​មែន​បាន​ ​ន័យ​ថា​ ​អនាគត​របស់​នាង​ ​បូ​រិ​ន្ទ​ ​ជា​អ្នក​សំ​រេ​ច​នោះ​ ​ទេ​ ​ព្រោះ​នាង​ជា​ជំពូក​នារី​ដែល​មិន​ប្រាថ្នា​បុណ្យ​ស​ក្ដិ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ជា​ធំ​ឡើយ​ ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ចិ​ត្ដ​គំនិត​ ​ដែល​និយាយ​ត្រូវ​គ្នា​ចេះ​បែង​ចែក​រំលែក​សេចក្ដី​សុខ​ ​ដល់​គ្នា​ ​។ នាង​ហាក់​ខឹង​នឹង​បូ​រិ​ន្ទ​ ​ដែល​យល់​ថា​ ​នាង​ ​ជា​ជំពូក​មនុស្ស​ស្រី​ដែល​ស្រឡាញ់​មាស​ ​ពេជ្រ​ ​កិត្ដិ​យស​ ​នាង​ស្រដី​តប​ទៅ​វិញ​ដោយ​ក្លាហាន​ ​៖

-តែ​ខ្ញុំ​មិន​ដែល​គិត​ទេ​....ម្យ៉ាង​ទៀត​ពូ​កុំ​ចេះ​ ​តែ​ទុកដាក់​ខ្ញុំ​ជាមួយ​លោក​រ៉ា​ ​ស៊ី​ ​នោះ​...ការ​រៀប​ការ​ ​មិន​មែន​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ​ទេ​... ហេតុ​ ​អ្វី​ពូ​ចង់​ឱ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​គាត់​ ​?

-ព្រោះ​គាត់​ជា​អ្នក​ធំ​....ថ្នាក់​ឯក​ឧត្ដម​...បើ​ ​នាង​រៀប​ការ​ជាមួយ​គាត់​នាង​នឹង​ក្លាយ​ជា​ជំទាវ​..!

-បើ​ពូ​ចង់​ក្លាយ​ជា​ជំទាវ​ ​ពូ​រៀប​ការ​ខ្លួន​ឯង​ទៅ​ ​កុំ​យក​ខ្ញុំ​ទៅ​ប្រៀប​ធៀប​ ​ព្រោះ​ខ្ញុំ​មិន​ដែល​ប្រាថ្នា​ ​ឋា​នៈ​ខ្ពស់​បែប​នោះ​ឡើយ​ ​ពិសេស​ខ្ញុំ​ជា​មនុស្ស​មិន​ ​ភ្លេច​កំណើត​របស់​ខ្លួន​ទេ​ ​! ខ្ញុំ​ជា​អ្នក​ណា​ ​? មក​ពី​ណា​ ​? ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​...ពូ​មើល​ខ្ញុំ​ច្រឡំ​ហើយ​ ​ខ្ញុំ​ ​មិន​ដែល​ប្រាថ្នា​ខ្ពស់​ទេ​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ស្រែ​ក្រ​ខ្សត់​ ​។

-ខ្ញុំ​ចង់​ឱ្យ​នាង​បាន​សុខ​ណា៎​ ​! ខ្ញុំ​គិត​ថា​ ​លោក​ ​រ៉ា​ ​ស៊ី​ ​ជា​មនុស្ស​ល្អ​ស​ក្ដិ​សម​នឹង​នាង​ ​។

-ខ្ញុំ​មិន​ចង់​ស្ដាប់​ពូ​និយាយ​ទេ​.. បើ​ប្រធាន​បទ​ ​ពូ​នៅ​ពេល​នេះ​តែ​ប៉ុណ្ណឹង​ ​ខ្ញុំ​ឈប់​និយាយ​ជាមួយ​ពូ​ ​ហើយ​...!

-ធ្យូង​ ​កុំ​រឹងរូស​ណា៎​...!

-ពូ​គ្មាន​ថ្ងៃ​ដឹង​ថា​បេះ​ដូង​ខ្ញុំ​មាន​អ្នក​ណា​ឡើយ​ ​។

-នេះ​បាន​ន័យ​ថា​ ​បេះ​ដូង​នាង​មាន​ម្ចាស់​ ​ហើយ​ ​មែន​ទេ​ ​? ហ៊ឺ​...មិន​នឹក​ស្មាន​សោះ​សូ​ម្បី​តែ​បុរស​ ​ដែល​នាង​ស្រឡាញ់​ ​ក៏​ខ្ញុំ​គ្មាន​សិទ្ធិ​ដឹង​ ​ដែរ​...សុំ​ទោស​ ​ចុះ​ ​ធីតា​ ​ខ្ញុំ​មិន​ចង់​ដឹង​ពី​នាង​ ​ទេ​...!

-ត្រឹម​ត្រូវ​...!ពូ​កុំ​ចង់​ដឹង​អី​ ​គិត​តែ​ខ្លួន​ពូ​វិញ​ ​ទៅ​សុ​កញ្ញា​តាម​ពូ​....តាម​ស្រឡាញ់​ពូ​ ​តើ​ពូ​គិត​ ​បែប​ណា​? ឬ​ក៏​ពូ​ចង់​តាំង​ខ្លួន​ជា​ព្រាន​នារី​?

-ធីតា​...!(ពាក្យ​ធីតា​ ​បូ​រិ​ន្ទ​មិន​ដែល​ប្រើ​ជា​ ​មួយ​នាង​ទេ​ ​ទើប​តែ​ពេល​នេះ​ន​រៈ​ ​ហៅ​ឈ្មោះ​នាង​ ​ចំៗ​តែ​ម្ដ​ង​។​ ​ឯ​ស្រី​តូច​ក៏​ប្លែក​ចិ​ត្ដ​ដែរ​ ​ ​ ​ព្រោះ​ន​រៈ​ ​ធ្លាប់​ហៅ​នាង​ថា​ធ្យូ​ងៗ​រហូត​មក​) នាង​ធំ​ហើយ​... ដុះ​ស្លាប​ ​អាច​ហើរ​បាន​ដោយ​ខ្លួន​ឯង​ហើយ​ ​ហេតុ​នេះ​នាង​ ​ចេះ​ត​មាត់​នឹង​ខ្ញុំ​បាន​ល្អ​ណាស់​ន៎​ ​!

-ខ្ញុំ​មិន​ហ៊ាន​ទេ​ ​លោក​បូ​រិ​ន្ទ​ ​ព្រោះ​ខ្ញុំ​នៅ​ជំពាក់​ ​គុណ​លោក​ធំ​ធេង​ណាស់​ ​ហេតុ​នេះ​លោក​យក​សិទ្ធិ​ ​នេះ​មក​បង្ខំ​ខ្ញុំ​... ឱ្យ​រៀប​ការ​ប្រាស​ចាក​ពី​បំណង​ ​នៃ​ ​ចិ​ត្ដ​ ​របស់​ខ្ញុំ​ ​ ​ខ្ញុំ​មិន​ព្រម​ដាច់​ខាត​ ​លោក​កុំ​ស​ង្បឹ​ម​ថា​ ​ ​ខ្ញុំ​យល់​ព្រម​នោះ​ ​!

-នេះ​នាង​ថា​ឱ្យ​ខ្ញុំ​ឬ​ ​? ត្រូវ​ចាំ​ថា​បុរស​ទី​ក្រុង​ ​គ្មាន​មួយ​ណា​ល្អ​ទេ​ ​កុំ​គិត​ងាយ​ ​។

-អូ​ ​! អ​ញ្ចឹ​ង​ពូ​សារភាព​ហើយ​ ​ដូច្នេះ​ពូ​ក៏​មិន​ ​ល្អ​ដូច​គ្នា​ ​ព្រោះ​ពូ​ក៏​ជា​បុរស​ទី​ក្រុង​ដែរ​ ​។

-អ្នក​ដែល​ដឹង​ច្បាស់​ ​គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ប៉ុណ្ណោះ​ ​។

-ប្រាកដ​ហើយ​ ​អ្នក​ដឹង​ថា​ខ្លួន​បាន​ធ្វើ​អ្វី​ខ្លះ​មាន​ ​តែ​ខ្លួន​ឯង​ទេ​ ​ដែល​ដឹង​នោះ​ ​ឯ​ខ្ញុំ​ដឹង​ខ្លួន​ច្បាស់​ថា​ ​ខ្ញុំ​ ​មិន​រៀប​ការ​ជាមួយ​លោក​ ​រ៉ា​ ​ស៊ី​ ​ទេ​។

-ធីតា​ចង់​មាន​ន័យ​ថា​ម៉េច​ហ្នឹង​ ​?

-គឺ​ថា​ ​ខ្ញុំ​មិន​រៀប​ការ​ជាមួយ​លោក​រ៉ា​ ​ស៊ី​ ​ទេ​ ​លោក​ស្រឡាញ់​អ្នក​នាង​សុ​កញ្ញា​ ​ហើយ​សុ​កញ្ញា​ក៏​ ​ស្រឡាញ់​លោក​ខ្លាំង​បំផុត​ដែរ​...តើ​ខ្ញុំ​និយាយ​ត្រូវ​ទេ​ ​?

-នរណា​ប្រាប់​នាង​ដូច​នេះ​ ​? (គេ​សួរ​ចាក់​ ​ប​ណ្ដោ​យ​តែ​ម្ដង​ទៅ​ ​) ។

-ខ្ញុំ​ដឹង​...លោក​មាន​សិទ្ធិ​ស្រឡាញ់​នរណា​បាន​ ​ចុះ​ចំណែក​ខ្ញុំ​ ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ស្រឡាញ់​អ្នក​ដែល​ខ្ញុំ​ចូល​ ​ចិ​ត្ដ​ដែរ​ ​លោក​មិន​អាច​បង្ខំ​ខ្ញុំ​បាន​ទេ​ ​ព្រោះ​បេះ​ដូង​ ​ខ្ញុំ​មាន​ម្ចាស់​ហើយ​... ខ្ញុំ​ហាម​ណា៎​ ​! មិន​ឱ្យ​លោក​ ​និយាយ​ពី​ឈ្មោះ​លោក​ ​រ៉ា​ស៊ី​ ​ ​នោះ​ទេ​ ​។

-នាង​ស្រឡាញ់​នរណា​ ​? ឬ​មួយ​ក៏​ម្នាក់​ពាក់​ ​កម្រង​ផ្កា​ឱ្យ​នៅ​លើ​ឆាក​នោះ​ ​មិន​នឹក​ស្មាន​ថា​ ​ចិ​ត្ដ​ ​នាង​ងាយ​ដល់​ថ្នាក់​នេះ​ទេ​ ​!

-លោក​គ្មាន​ថ្ងៃ​ដឹង​ទេ​ ​! 

ចំណែក​ចា​ស់ៗ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​វិញ​ ​ម្នា​ក់ៗ​ ​ទឹក​មុខ​ស្មើ​គ្រប់​គ្នា​ ​ព្រោះ​លោក​ ​ស៊ី​ ​ធួន​ ​បាន​ជំ​រាប​ ​ដល់​ពួក​គាត់​ថា​ ​រឿង​ធីតា​មាន​តែ​ម្ដាយ​នាង​ ​និង​រូប​ ​នាង​ផ្ទាល់​តែ​ប៉ុណ្ណោះ​ជា​អ្នក​សំ​រេ​ច​ ​។

យប់​យន់​ស្ងាត់​សូន្យ​ ​ខ្យល់​បក់​មក​រំ​ភើ​យៗ​ធ្វើ​ ​ឱ្យ​ស្លឹក​ដូង​ប៉ះ​គ្នា​ ​លាន់​ដូច​ជា​ភ្លេង​ធម្ម​ជាតិ​ ​។ នៅ​ ​ក្នុង​ភូមិ​គ្រឹះ​លោក​ ​ស៊ី​ ​ធួន​ ​វិញ​ ​បូ​រិ​ន្ទ​កំពុង​អង្គុយ​ក្នុង​ ​រានហាល​ផ្ទះ​ត្រមង់​ត្រមោច​ម្នាក់​ឯង​ ​រក​នឹក​អ្នក​ដែល​ ​ ​ ​ ​ធីតា​ស្រឡាញ់​នោះ​ ​គេ​ខ្លាច​នាង​ស្រឡាញ់​ប៉ះ​លើ​ប្រុស​ ​ព្រាន​ធ្វើ​បាប​នាង​ ​។ ម្យ៉ាង​ទៀត​គេ​ខ្វល់​អំពី​ ​សុ​កញ្ញា​ ​ដែល​ចេះ​តែ​តាម​លួង​លោម​យក​ចិ​ត្ដ​យក​ថ្លើម​ ​ន​រៈ​ ​ ​ឥត​ឈប់​ធ្វើ​ឱ្យ​ ន​រៈ​ ​ធុញ​ទ្រាន់​ ​។ ន​រៈ​ ​ដើរ​ទៅ​ចាក់​ ​សោ​បន្ទប់​ ​ធីតា​ ​មើល​នាង​តើ​គេង​លក់​ហើយ​ ​ឬ​នៅ​ ​?  នេះ​ ​ជា​ទម្លាប់​របស់​ ​ន​រៈ​ ​តាំង​ពី​ ​ធីតា​ ​ ​នៅ​ជា​កុមារី​ ​ម្ល៉េះ​ ​។ កំលោះ​ស​ង្ហា​បើក​ទ្វារ​ចូល​ភ្លាម​ ​ស្រាប់តែ​ ​ធីតា​ ​ទើប​តែ​ចេញ​ពី​បន្ទប់​ទឹក​ចងពុង​កន្សែង​ពោះ​ ​គោ​ ​ពណ៌​ផ្កាឈូក​ ​បញ្ចេញ​សាច់​សខ្ចី​ ​នាង​ធ្វើ​ភ្នែក​ ​ភ្លឺ​ ​ដោយ​អៀន​ខ្មាស​ ​ព្រោះ​ ​បូ​រិ​ន្ទ​ ​ឈរ​មើល​នាង​ឡើង​ ​ភ្លឹក​ភ្លេច​ខ្លួន​ស្រី​យក​ដៃ​ខ្ទប់​ដើម​ទ្រូង​បើក​ភ្នែក​ធំៗ​ ​ស្ដី​ទៅ​ ​បូ​រិ​ន្ទ​ ​៖

-លោក​មើល​អី​ ​? ស្អប់​ណាស់​ ​!  (ស្រី​ស្ទុះ​ ​ទៅ​ ​យក​អាវ​មក​គ្រប​ពី​លើ​ខ្លួន​ ​ហើយ​ថយ​ក្រោយ​ឈរ​ ​ឆ្ងាយ​ពី​ ​ន​រៈ​ ​បូ​រិ​ន្ទ​ ​ញ​ញឹ​ម​មិន​ចេញ​ស្ដី​ ​ស្រី​ស្ដី​ឱ្យ​ទៀត​ ​។

-លោក​មាន​ការ​អ្វី​? ហេតុ​អ្វី​មិន​និយាយ​? ដឹង​ ​ទេ​ ​ខ្ញុំ​ខ្មាស​លោក​ណា៎​ ​!

-ស្មាន​ថា​ខ្លួន​នាង​ ​ខ្ញុំ​មិន​ដែល​ឃើញ​មែន​ទេ​ ​? កុំ​អួត​ពេក​នោះ​...អ្វី​នៅ​លើ​ខ្លួន​នាង​ខ្ញុំ​ដឹង​ទាំង​អស់​... នែ៎​... ចង់​ឱ្យ​ខ្ញុំ​ថា​ទេ​ ​ប្រជ្រុយ​នៅ​កន្លែង​ណា​ខ្លះ​ ​?

-លោក​...! (នាង​និយាយ​មិន​ចេញ​បើក​ ​ភ្នែក​ ​ធំៗ​ប៉ុន​ហ្វា​ឡាន​ ​។

-ណ្ហើយ​ ​ស្លៀក​ពាក់​ទៅ​ប្រញាប់​ចូល​គេង​យប់​ ​ជ្រៅ​ហើយ​ ​ខ្លាច​បាត់បង់​សម្រស់​អ្នក​ដែល​នាង​ស្រឡាញ់​ ​គេ​ឈប់​ស្រឡាញ់​នាង​ ​។

-រាត្រី​សួស្ដី​ ​! នាង​មិន​តប​ទេ​ ​សែន​ក្នាញ់​នឹង​ ​បុរស​នេះ​ពូកែ​ផ្គើន​ ​ស្រី​បើក​ទ្វារ​ឱ្យ​ ន​រៈ​ ​ចេញ​ទៅ​បាត់​ ​នាង​បិទ​ទ្វារ​ត្រ​ឡប់​មក​អង្គុយ​លើ​ពួក​វិញ​ ​ធ្វើ​មុខ​ក្រញូវ​ ​ហើយ​រអ៊ូ​ម្នាក់​ឯង​“សុ​ខៗ​មក​លើក​ឯង​ឱ្យ​អ្នក​នេះ​អ្នក​ ​នោះ​ទៅ​កើត​គួរ​ឱ្យ​ស្អប់​ណាស់​”ថ្ងៃ​ខែ​ចេះ​តែ​កន្លង​ផុត​ ​ទៅ​លោក​ ​ស៊ី​ ​ធួន​ ​ត្រូវ​ទៅ​ធ្វើ​សិក្ខា​សាលា​អំពី​ត​ន្ដ្រី​ បុរាណ​នៅ​ឥណ្ឌា​ពីរ​ស​បា្ដ​ហ៍​ ​ដូច​នេះ​ ​បូ​រិ​ន្ទ​ ​និង​ធីតា​ ​នៅ​ផ្ទះ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ​។

ធីតា​ ​ខំ​ច្រៀង​ដាក់​ស៊ី​ឌី​ ​កាសែត​ឱ្យ​ក្រុម​ហ៊ុន​ ​នានា​ ​និង​មាន​ឱ​កាស​ចូល​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ទៀត​ ​ផង​ ​។ ថ្ងៃ​នេះ​ក្រោយ​ពី​ត្រ​ឡប់​មក​ពី​ច្រៀង​វិញ​ ​នាង​ ​ចូល​ក្នុង​បន្ទប់​គេង​ភ្លាម​ ​ព្រោះ​នាង​ឈឺ​ក្បាល​ហើយ​ ​ព្រី​ ​សម្បុរ​ខ្ញា​កៗ​ចង់​គ្រុន​ ​។ បូ​រិ​ន្ទ​ ​ត្រ​ឡប់​មក​ពី​ក្រៅ​ ​វិញ​តំ​រង់​ទៅ​រក​អី​ញាំ​ុនៅ​បន្ទប់​បាយ​ ​ព្រោះ​ម៉ោងជាង​ ​១២ថ្ងៃ​ត្រង់​ ​ហើយ​ទៅ​ដល់​ ​ន​រៈ​ ​ប្លែក​ចិ​ត្ដ​ណាស់​ ​នៅ​ ​លើ​តុ​ម៉ោង​ប៉ុណ្ណេះ​ហើយ​ ​គ្មាន​អី​ញាំ​ុសោះ​រាល់​ដង​ ​មាន​ម្ហូប​គ្រប​ទុក​ពាស​ពេញ​តុ​ ​គេ​ក៏​ប្រញាប់​ទៅ​ ​ជាន់​ខាង​លើ​ទ្វារ​មិន​បាន​ចាក់​សោ​ទេ​ ​គេ​ក្រឡេក​ទៅ​ ​ឃើញ​សក់​រ​ញ៉េ​រ​ញ៉ៃ​ ​ពេញ​ខ្នើយ​ស្ទាប​ថ្ងាស​នាង​ក្ដៅ​ ​ដូច​ភ្លើ​ង​ ​ន​រៈ​ ​ភ័យ​ស្ទុះ​ទៅ​យក​ចាន​ក្បាក់​ដាក់​ទឹក​ ​ជ្រលក់​កន្សែង​ជូត​ខ្លួន​ឱ្យ​ស្រី​ ​ ​ ​នាង​លែង​ដឹង​ខ្លួន​ទៅ​ ​ហើយ​ ​ន​រៈ​ ​ផ្លាស់​សំ​លៀ​ក​បំ​ពាក់​នាង​រួចរាល់​ជូត​ប​ន្ដ​ ​ទៀត​បន្ទាប់​ ​មក​រត់​ទៅ​យក​ថ្នាំ​ពី​បន្ទប់​ផ្ទាល់​ខ្លួន​គេ​ ​មក​ឱ្យ​នាង​ញាំ​ុ នាង​បើក​ភ្នែក​ព្រឹមៗ​ក៏​យល់​ព្រម​ ​លេប​ថ្នាំ​ដែល​ ​បូ​រិ​ន្ទ​ ​ដាក់​ចូល​ក្នុង​មាត់​ ​។ ន​រៈ​ ​ក៏​ស្ទុះ​ ​ ​ទៅ​បន្ទប់​បាយ​ដាក់​ដាំ​បបរ​ឱ្យ​នាង​មិន​យូរ​ប៉ុន្មាន​ ​បបរ​ ​ឆ្អិន​ដួស​ដាក់​កូន​ថាស​ ​តំ​រង់​មក​បន្ទប់​ធីតា​ ​ស្រី​មាន​ ​ ​អារម្មណ៍​ថា​ ​ស្វាង​ខ្លះ​ហើយ​ចង់​ងើប​ ​តែ​ងើប​មិន​រួច​ ​សោះ​ ​ដួល​លើ​ពូក​វិញ​ ​បូ​រិ​ន្ទ​ ​ដាក់​ថាស​បបរ​លើ​តុ​ ​ប្រញាប់​មក​ជួយ​លើក​ស្រី​ ​។

-នាង​ចង់​ងើប​មែន​ទេ​ ​?

-ចា៎​ស់​.... ខ្ញុំ​ចង់​ទៅ​បន្ទប់​ទឹក​ ​។

-បាទ​...ម៉ោះ​អ​ញ្ចឹ​ង​ ​។

នាង​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ទាំង​ដំណើរ​ទ្រេត​ ​ទ្រោ​ត​ ​បន្ទាប់​មក​នាង​ចេញ​មក​វិញ​ ​ស្រី​បើក​ភ្នែក​ ​ធំៗ​ហើយ​សួរ​ ​!

-អ្នក​ណា​ផ្លាស់​សំ​លៀ​ក​បំ​ពាក់​ខ្ញុំ​ ​?

-គឺ​ខ្ញុំ​... ព្រោះ​នាង​ក្ដៅ​ខ្លួន​ខ្លាំង​ពេក​ ​គ្រាន់​ ​តែ​ ​ឮ​ដូច​នេះ​ ​ស្រី​ខឹង​ណាស់​ ​បែរ​ជា​មាន​ជា​មាន​ទឹក​ភ្នែក​ ​ហើយ​ទះ​កំផ្លៀង​ ​បូ​រិ​ន្ទ​ ​មួយ​ដៃ​ផាំង​ ​។

-លោក​ព្រហើន​ណាស់​...!ខ្ញុំ​មិន​ចូល​ចិ​ត្ដ​ ​លោក​ ​ធ្វើ​បែប​នេះ​ទេ​ ​លោក​ស្ដាប់​បាន​ទេ​ ​? ខ្ញុំ​មិន​មែន​ក្មេង​ ​ទៀត​ទេ​ ​ខ្ញុំ​ធំ​ហើយ​ ​ខ្ញុំ​មិន​ចង់​ឱ្យ​លោក​គិត​ថា​ ​ខ្ញុំ​ក្មេង​ ​ទៀត​ទេ​...ហ៊ឺ​....ហ៊ឺ​...លោក​មើលងាយ​ខ្ញុំ​ ​កិត្ដិ​យស​ជា​ ​ស្រី​របស់​ខ្ញុំ​ ​លោក​ជាន់​ឈ្លី​អស់​ហើយ​លោក​ដឹង​ទេ​ ​?

-កុំ​ស្មាន​ថា​ ​ខ្ញុំ​ចង់​ធ្វើ​នោះ​ ​! (បូ​រិ​ន្ទ​ធ្វើ​ហី​ ​មិន​ ​ចាប់​អារម្មណ៍​ ​នឹង​ការ​ទះ​របស់​នាង​ទេ​ ​ហើយ​គេ​ដើរ​ ​ចេញ​ទៅ​ក្រៅ​បាត់​ ​ទុក​ឱ្យ​នាង​នៅ​យំ​ម្នាក់​ឯង​ ​នាង​ ​សំ​ឡឹ​ង​មើល​ទៅ​ថាស​បបរ​នាង​នឹក​ឃើញ​គេ​ធ្វើ​ល្អ​ ​នឹង​នាង​ ​ដើម្បី​ឱ្យ​នាង​ ​រៀប​ការ​ជាមួយ​លោក​ ​រ៉ា​ ​ស៊ី​ ​តែ​ប៉ុណ្ណោះ​។ មួយ​ ​ ​ ​សន្ទុះ​ ​បូ​រិ​ន្ទ​ ​ចូល​មក​វិញ​ ​លើក​ ​បបរ​នេះ​ដាក់​ក្បែរ​ស្រី​ហើយ​ដួស​បញ្ចុក​ស្រី​ ​៖

-ញាំ​ុបបរ​នេះ​ទៅ​ ​ព្រោះ​មួយ​ថ្ងៃ​ពេញ​ហើយ​ ​គេង​រហូត​មិន​ញ៉ាំ​អី​សោះ​ ​។

-ខ្ញុំ​មិន​ញ៉ាំ​ទេ​ ​លុះ​ត្រាតែ​លោក​ឈប់​បង្ខំ​ ​ឱ្យ​ខ្ញុំ​ ​រៀប​ការ​ជាមួយ​ ​លោក​ ​រ៉ា​ ​ស៊ី​ ​។

-អូ​ខេ​ ​! ខ្ញុំ​សន្យា​ឈប់​និយាយ​ហើយ​ ​នាង​ស្រ​- ឡាញ់​អ្នក​ណា​ក៏​បាន​ដែរ​ ​តែ​ខ្ញុំ​សុំ​ស្គាល់​គេ​ផង​ណា​ ​!

-ចា៎​ស់​ ​! លោក​នឹង​ដឹង​នៅ​ពេល​ក្រោ​យ​។​ ​(នាង​ ​ញ​ញឹ​ម​ស្រស់​) ។

-បើ​ដូច​នេះ​ ​ខំ​ញ៉ាំ​បបរ​ទៅ​ខំ​ថែ​រក្សា​ខ្លួន​ដើម្បី​ ​មនុស្ស​ដែល​យើង​ស្រឡាញ់​ ​។

-ចា៎​ ​!

បូ​រិ​ន្ទ​ ​បញ្ចុក​បបរ​ធីតា​ ​ដែល​ជា​លើក​ទី​១ ក្នុង​ ​ជីវិត​នាយ​ ​។ ន​រៈ​ ​ឱ្យ​នាង​គេង​ថ្ម​មៗ​ទៅ​កន្សែង​ស្ដើង​ ​ដណ្ដប់​លើ​ប្រាណ​ស្រី​ ​។ រួចរាល់​គេ​ចេញ​មក​ខាង​ក្រៅ​ ​វិញ​ ​។ ធីតា​ជា​សះ​ស្បើយ​ដូច​ ​ ​ដើម​ទៅ​ច្រៀង​នៅ​ ​ភោជនីយ​ដ្ឋា​ន​នាគ​ពីរ​ដូច​ធម្ម​តា​ ​ដោយ​ទៅ​ជាមួយ​ ​បូ​រិ​ន្ទ​ ​ទៅ​ដល់​ធីតា​ ​ឃើញ​សុ​កញ្ញា​អង្គុយ​ចាំ​ ​បូ​រិ​ន្ទ​ ​ស្រេច​នៅ​ទី​នោះ​ ​ធីតា​ ​ទំ​លាក់​ទឹក​មុខ​ដើរ​សំដៅ​កន្លែង​ ​តុ​ប​តែង​ ​ខ្លួន​មុន​ឡើង​ឆាក​ ​ដោយ​ភ​ក្ដ្រ​ស្រពោន​ ​។ បូ​រិ​ន្ទ​ ​និយាយ​ជាមួយ​នាង​ពីរ​បី​ម៉ាត់​ក៏​ដើរ​តំ​រង់​វង់​ ​ភ្លេង​ដើម្បី​លេង​ព្យា​ណូ​ ​។ រាត្រី​នេះ​ ​ធីតា​ ​ច្រៀង​ដូច​ជា​ ​មិន​លះ​សោះ​ទ​ស្ស​និ​ក​ជន​ដែល​ធ្លាប់​តែ​សរសើរ​នាង​ ​គាំ​ទ្រ​នាង​ ​ឥឡូវ​ពួក​គេ​មើល​មុខ​គ្នា​ឡឹ​ង​ឡង់​និយាយ​ ​៖

(នៅ​មាន​ត​)