លោក​អូ​បា​ម៉ា​ធ្លាប់​ញៀន​កញ្ឆា​កាល​ពី​រៀន​មធ្យមសិក្សា​

ដោយ​ ៖ ​ម៉ែ​វ​ សា​ធី​ ថ្ងៃទី 26 ឧសភា 2012ម៉ោង 13:07:24

​​នៅ​ក្នុង​សៀវភៅ​មួយ​ដែល​នឹង​ផ្សព្វ​ ផ្សាយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ដែល​រៀបរៀង​ ឡើង​ដោយ​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​ធ្លាប់​ ទទួល​បាន​ពានរង្វាន់​សារព័ត៌មាន​ Pulitzer​ លោក​ David​ Maraniss​ បញ្ជាក់​ថា​ ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ជា​ មនុស្ស​ដែល​ធ្លាប់​ញៀន​កញ្ឆា​ពេល​រៀន​ នៅ​មធ្យមសិក្សា​និង​មហាវិទ្យាល័យ​ ។​

​នៅ​ក្នុង​សៀវភៅ​“Barak​ Obama​ :​ The​ Story”​ ដែល​រៀបរៀង​ឡើង​ដោយ​ លោក​ Mariniss​ បាន​សរសេរ​ថា​ លោក​ អូ​បា​ម៉ា​ នៅ​ពេល​ជា​សិស្ស​និង​និស្សិត​ធ្លាប់​ ចូលរួម​ជាមួយ​ក្រុម​ជក់​កញ្ឆា​ដែល​មាន​ ឈ្មោះ​ថា​ Choom​ Gang​ ។​

Choom​ Gang​ គឺជា​ក្រុម​សិស្ស​មធ្យម​ សិក្សា​ដែល​ចូល​ចិត្ដ​លេង​បាល់បោះ​និង​ ជក់​កញ្ឆា​នៅ​សាលា​មធ្យមសិក្សា​ Puna​ hou​ នៅ​ហា​វ៉ៃ​ សហរដ្ឋអាមេរិក​ ដែល​ ជា​សា​លាក​លោក​ អូ​បា​ម៉ា​ ធ្លាប់​រៀន​ ។​ ដើម្បី​បាន​ចូល​ជាមួយ​ក្រុម​ Choom​ Gang​ សមាជិក​ជិ​ក​ទាំងអស់​ចាំបាច់​ត្រូវ​ បង្ហាញ​សមត្ថភាព​ពី​ការ​ឈ​ក់​កញ្ឆា​របស់​ ខ្លួន​តាម​រយៈ​បឺត​មួយ​ដង្ហើម​យ៉ាង​វែង​ ។​ លោក​ អូ​បា​ម៉ា​ បាន​ចូលរួម​ជាមួយ​ក្រុម​  Choom​ Gang​ ហើយ​តែងតែ​អង្គុយ​ជុំ​គ្នា​ ជា​រង្វង់​មូល​ប្រកួត​ជក់​កញ្ឆា​ ។​

​តាម​អ្នកនិពន្ធ​ Maraniss​ សមាជិក​ នៅ​ក្នុង​ក្រុម​Choom​ Gang​ ពេល​អនាគត​ បាន​ក្លាយទៅជា​ក្រុម​ដែល​ទទួល​បាន​ជោគ​ ជ័យ​បំផុត​ ដោយ​ក្នុង​នោះ​លោក​ អូ​បា​ម៉ា​ បាន​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ ចំណែក​មិត្ដភក្ដិ​ដទៃ​នៅ​ក្នុង​ក្រុម​ក៏​ទទួល​ បាន​ជោគជ័យ​ផង​ដែរ​ ។​ ក្រុម​ Choom​ Gang​ ឈប់​ប្រើប្រាស់​កញ្ឆា​ ក្រោយ​ពេល​ ដែល​មេ​ជួញដូរ​កញ្ឆា​នោះ​ត្រូវ​គេ​បាញ់​សម្លាប់​ ។​

​សៀវភៅ​ Barak​ Obama​ :​ The​ Story​  នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​១៩​ខែមិថុនា​ ហើយ​ ក្នុង​សៀវភៅ​នោះ​ក៏​បាន​លាតត្រដាង​រ៉ាវ​ ស្នេហា​ល្អូក​ល្អឺ​ន​ជាមួយ​ស្រី​ស្នេហ៍​ និង​រឿង​ រ៉ាវ​ទាក់ទង​ជាមួយ​ភរិយា​លោក​ អូ​បា​ម៉ា​ បច្ចុប្បន្ន​ Michelle​ Obama​ ។​

​សារព័ត៌មាន​ APF​ បាន​ផ្សព្វផ្សាយ​ថា​ កាលពី​ឆ្នាំ​២០១១​ ប្រធានាធិបតី​អូ​បា​ម៉ា​ ទើប​ផ្ដាច់​បារី​បាន​ជោគជ័យ​ ក្រោយ​រយៈ​ ពេល​៥​ឆ្នាំ​ដែល​គាត់​ខំព្យាយាម​ផ្ដាច់​នោះ​៕
​    ​    ​