
បុរសជិះម៉ូតូអ៊ែរប្លេកម្នាក់ត្រូវរថយន្ដបុកស្លាប់
ដោយ ៖ ស.ដារ៉ា ថ្ងៃទី 30 ឧសភា 2012ម៉ោង 10:57:10
ភ្នំពេញ ៖ បុរសអាយុប្រហែលជាង២០ឆ្នាំម្នាក់ត្រូវរថយន្ដធុនធំ១គ្រឿងបុកស្លាប់ ខណៈដែលបុរសរូបនេះកំពុងជិះម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ 1AS-4017 ធ្វើដំណើរម្នាក់ឯង តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្ដសញ្ញាណជនរងគ្រោះនិងរថយន្ដដែលបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ៕
