កិច្ច​ពិភាក្សា​ Shangri-La​ ផ្ដោត​ទៅ​លើ​បញ្ហា​ក្ដៅ​ជា​ច្រើន​កំពុង​កើតឡើង​

ដោយ​ ៖ ម៉ែ​វ​ សា​ធី​|ថ្ងៃទី 01 មិថុនា 2012 ម៉ោង 13:43:53

​កិច្ច​ពិភាក្សា​ Shangri-La​ បាន​ចាប់​ផ្ដើម​បើក​ឆាក​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែមិថុនា​ និង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១២​ និង​មាន​ប្រធានបទ​ក្ដៅ​ជា​ច្រើន​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​ ក្នុង​នោះ​មាន​វិវាទ​រវាង​ចិន​នឹង​ហ្វី​លី​ពី​ន​ជុំវិញ​ទីប្រជុំ​កោះ​លិច​ទឹក​ Scarborough​  ។​

​នៅ​ក្នុង​កិច្ច​ពិភាក្សា​ Shangri-La​ ឆ្នាំ​នេះ​មាន​គណៈប្រតិភូ​រាប់រយ​នាក់​ និង​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ អ្នកឯកទេស​សន្ដិ​ សុខ​អន្ដរជាតិ​មក​ពី​២៨​ប្រទេស​ជុំវិញ​ពិភពលោក​ ។​ រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Leon​ Panetta​ ក៏​ចូល​ រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​ក្នុង​ដំណើរ​ បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​រយៈពេល​៤​ថ្ងៃ​របស់​លោក​ ។​

​កិច្ច​ពិភាក្សា​Shangri-La​ ជាស​ន្ដិ​ បាត​សន្ដិសុខ​ទ្រង់ទ្រាយ​ធំ​បំផុត​ដោយ​ មានការ​ចូលរួម​ពី​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ នៅ​ក្នុង​តំបន់​ និង​ជុំវិញ​ពិភពលោក​ ។​ ដូច្នេះ​ប្រធានបទ​ដ៏​ក្ដៅ​បំផុត​ក្នុង​កិច្ច​ ពិភាក្សា​នេះ​គឺ​ផ្ដោត​ជុំវិញ​ដែនសមុទ្រ​ ចិន​ខាងត្បូង​ ក៏​ដូច​ធានា​សន្ដិសុខ​ ស្ថេ​រ​ ភាព​នៅ​តំបន់​អាស៊ី​ទាំងមូល​ ។​

​បញ្ហា​ដែនសមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​ គេ​ព្យាករណ៍​ថា​ មាន​ភាព​ក្ដៅ​ជាងគេ​ បំផុត​ដោយសារ​តែ​សកម្មភាព​ថ្មីៗ​នេះ​ ស្ទើរតែ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​ រវាង​ចិន​នឹង​ហ្វី​លី​ពី​ន​ ។​

​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ក៏​មាន​បញ្ហា​ ៣​សំខាន់​សម្រាប់​អា​មេ​រិ​ក​ផង​ដែរ​ហើយ​ ប្រាកដជា​មាន​សំណួរ​ជា​ច្រើន​ត្រូវ​ចោទ​សួរ​អា​មេ​រិ​ក​នៅ​ទីនោះ​ ៖

​ទី​១-​គឺ​យុទ្ធសាស្ដ្រ​យោធា​ថ្មី​របស់​អា​មេ​រិ​ក​ដែល​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​,​ ការ​ជាប់ផុង​សង្គ្រាម​នៅ​អ៊ី​រ៉ា​ក់​ និង​អា​ហ្គា​នី​ស្ថាន​,​ អំពី​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​

​ទី​២-​អា​មេ​រិ​ក​ត្រូវ​ដោះស្រាយ​បែប​ណា​នៅ​ក្នុង​ទំនាក់ទំនង​ហ្វី​លី​ពី​ន​នឹង​ចិន​?​ នេះ​ជា​សំណួរ​ដ៏​លំបាក​បំផុត​សម្រាប់​អា​មេ​រិ​ក​ ដោយសារ​តែ​ទីក្រុង​ប៉េ​កាំ​ង​ និង​ទីក្រុង​ម៉ានីល​ សុទ្ធសឹងតែ​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​អា​មេ​រិ​ក​ ហើយ​អា​មេ​រិ​ក​ឈរ​ពី​ភាគី​ណាមួយ​នោះ​ប្រាកដ​ជា​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ខាតបង់​យ៉ាងច្រើន​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ បញ្ហា​វិវាទ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ អា​មេ​រិ​ក​នឹង​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឈម​មុខជា​ មួយ​ចិន​ នៅ​ពេល​ដែល​ចិន​អនុវត្ដ​គោល​នយោបាយ​ពង្រីក​ឥទ្ធិពល​នៅ​លើ​ដែន​សមុទ្រ​នោះ​ ។​

​ទី​៣-​អា​មេ​រិ​ក​ត្រូវ​បង្ហាញ​យុទ្ធសាស្ដ្រ​ បែប​ណា​ជាមួយ​ឥណ្ឌា​ ។​ ចំណុច​ទាំងនោះ​ ក៏​ជា​បញ្ហា​មួយ​ដែល​ពិភពលោក​យក​ ចិត្ដ​ទុកដាក់​បំផុត​ ដោយសារ​តែ​ទំនាក់​ ទំនង​អា​មេ​រិ​ក​នឹង​ឥណ្ឌា​មាន​ភាព​សោះ​ កក្រោះ​នឹង​គ្នា​ ។​

​ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​ អត្ថ​ន័យ​ខាងលើ​នឹង​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ពេល​នេះ​ធ្វើ​ឱ្យ​កិច្ចប្រជុំ​Shangri-La​ សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​ ៕