កម្មករ​អូស​ខ្សែ​កា​ប្លិ៍​ក្រឡាប់​រថយន្ដ​ស្លាប់​២​​របួស​១៣​នាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣

ដោយ​ ៖ ហុ​ក​លី​ ថ្ងៃទី 02 មិថុនា 2012ម៉ោង 08:47:45

​ខេត្ដកំពត​ ៖​ កម្មករ​អូស​ខ្សែ​កា​ប្លិ៍​ក្នុង​ដី​១៥​នាក់​បាន​រង​គ្រោះ​ក្រឡាប់​រថយន្ដ​កូរ៉េ​១​តោន​កន្លះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​បណ្ដាល​ឱ្យ​ស្លាប់​២​របួសធ្ងន់​និង​ស្រាល​១៣​នាក់​យ៉ាង​អាណោចអាធ័ម​ខណៈ​ដែល​រថយន្ដ​កូរ៉េ​កំពុង​បើកបរ​លឿន​ដាច់​កាឡេ​កង់​ក្រោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ចូល​ទៅ​ក្នុង​ស្រែ​ ។​

​លោក​នាក់​ ម៉ុម​ មន្ដ្រី​នគរបាល​ចរាចរ​ ស្រុក​ដងទង់​បានឱ្យ​ដឹង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​ នៅ​វេលា​ ម៉ោង​៩​និង​២០​នាទី​ ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​ ២០១២​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ កំពត​ទៅ​ភ្នំពេញ​ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​ សេះ​ ឃុំ​ល្អាង​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​។​ ចំណែក​ជន​រង​គ្រោះ​ស្លាប់​២​នាក់​ ១-​ ឈ្មោះ​រិ​ត​ គី​ម​សុង​ ភេទ​ប្រុស​ អាយុ​១៤​ ឆ្នាំ​ និង​២-​ឈ្មោះ​ ហៅ​ ពុត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ ព្រែក​ថ្មី​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​។​

​លោក​នាក់​ ម៉ុម​ បាន​បន្ដ​ថា​ បើ​តាម​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ ឡាន​កូរ៉េ​ពណ៌​ស​១​គ្រឿង​មាន​ដឹក​មនុស្ស​ និង​សម្ភារ​ពេញ​ឡាន​បើកបរ​មក​ពី​ទិស​ លិចទៅ​កើត​ ក្នុង​គោលដៅ​ពី​កំពត​ទៅ​ ភ្នំពេញ​ក្នុង​ល្បឿន​លឿន​គួរសម​ ជិត​មក​ ដល់​ចំណុច​គ្រោះថ្នាក់​ស្រាប់តែ​ដាច់​ កាឡេ​កង់​ក្រោយ​ធ្លាក់​លើ​ផ្លូវជាតិ​អូស​ ចេញ​ភ្លើង​ រេ​ចង្កូត​ពេញ​ផ្លូវ​ពីស្ដាំ​ទៅ​ ឆ្វេង​បោះពួយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ធ្លាក់​ចូល​ក្នុង​ស្រែ​ផ្ងារជើង​តែ​ម្ដង​ ហើយ​ មនុស្ស​បាន​ខ្ទាត​ចេញពី​ឡាន​រប៉ាត់រប៉ាយ​ ពេញ​ផ្លូវ​បណ្ដាល​ឱ្យ​មនុស្ស​២​នាក់​ត្រូវ​ ឡាន​ក្រឡាប់​សង្កត់​លើ​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​ ។​

​នគរបាល​ចរាចរ​បាន​បន្ដ​ថា​ក្រោយ​ ពេល​កើតហេតុ​មនុស្ស​១៣​នាក់​ដែល​រង​  គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដកំពត​ដោយឡែក​មនុស្ស​ ២​នាក់​ដែល​រង​គ្រោះ​ស្លាប់​ត្រូវ​សាច់ញាតិ​ ហៅ​ឡានពេទ្យ​ដឹក​សព​ទៅ​ផ្ទះ​ភ្លាមៗ​ដើម្បី​ រៀបចំ​ធ្វើបុណ្យ​ ។​

​គួរ​បញ្ជាក់​ថា​រថយន្ដ​ដែល​ក្រឡាប់​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2A-4722​ ពណ៌​ ស​ ប្រភេទ​ឡាន​កូរ៉េ​១​តោន​កន្លះ​ បើកបរ​  ដោយ​ឈ្មោះ​រិ​ត​ គី​ម​សេង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​ជន​រង​គ្រោះ​ស្លាប់​ ។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ ឡាន​ដែល​រង​គ្រោះ​នេះ​ថៅកែ​ឱ្យ​ឈប់​ សម្រាក​ការងារ​៣​ ហើយ​ក៏​នាំ​គ្នា​ធ្វើ​ ដំណើរ​ទៅ​ផ្ទះ​ដើម្បី​ទៅ​បោះ​ឆ្នោត​ថ្ងៃ​៣​ នៅ​ស្រុក​កំណើត​ តែ​សំណាងអាក្រក់​ជួប​ គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវ​។​ បច្ចុប្បន្ន​ឡាន​ កូរ៉េ​ត្រូវ​បាន​នគរបាល​ចរាចរ​ស្ទូច​អូស​ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ស្រុក​ដងទង់​ដើម្បី​កសាង​សំណុំរឿង​ តាម​ច្បាប់​។​ ចំណែក​អ្នក​រង​គ្រោះ​១៣​ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដកំពត​ ៕