
ចំនួនក្បាលគ្រាប់បរមាណូអាមេរិកច្រើនជាងចិន៣៣៣ដង
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 05 មិថុនា 2012ម៉ោង 10:52:09
ប្រទេសចំនួន៨មានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល ចាប់តាំងពីដើមឆ្នាំ ២០១២ បាននាំគ្នាអភិវឌ្ឍន៍សព្វាវុធ របស់ខ្លួន ទន្ទឹមនឹងនោះក៏បានកាត់បន្ថយ ឃ្លាំងអាវុធបរមាណូរបស់ខ្លួនផងដែរ ។
តាមរបាយការណ៍មជ្ឈមណ្ឌលស្រាវ ជ្រាវសន្ដិភាពអន្ដរជាតិទីក្រុង Stoc-kholm (SIPRI) បានប្រកាសឱ្យដឹងថា នៅឆ្នាំ២០១១ ប្រទេសទាំង៨ខាងលើ មានគ្រប់បែកបរមាណូរហូតដល់២០,៥៣០គ្រាប់ ចំណែកនៅឆ្នាំ២០១២ ចំនួន គ្រាប់បែកបរមាណូទាំងនោះបានធ្លាក់ ចុះនៅសល់តែ១៩ពាន់គ្រាប់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះមាន៤៤០០ គ្រាប់កំពុងដាក់ប្រើប្រាស់សម្រាប់ធ្វើ សង្គ្រាមនៅពេលចាំបាច់ ។
តាមតួលេខរបស់ SIPRI បច្ចុប្បន្ន ឃ្លាំងអាវុធបរមាណូរបស់អាមេរិកមាន គ្រាប់បរមាណូ៨ពាន់គ្រាប់ ក្នុងនោះ ២១៥០គ្រាប់បានបំពាក់ទៅលើកាំជ្រួច មីស៊ីល ត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម ។
ចំណែកនៅក្នុងប្រទេសរុស្ស៊ីមាន១១ ពាន់គ្រាប់ និងដាក់ឱ្យប្រើប្រាស់ក្នុងជួរ កម្លាំងយោធា១៨០០គ្រាប់ ។ នៅបារាំង មានក្បាលគ្រាប់បរមាណូ២៤០គ្រាប់ ដាក់ឱ្យប្រើប្រាស់ ។ នៅអង់គ្លេស១៦០ គ្រាប់កំពុងប្រើប្រាស់ក្នុងជួរកម្លាំងយោធា ដែលអាចបើកការវាយប្រហារបានគ្រប់ ពេលវេលា។ ចំណែកនៅប្រទេស៤ផ្សេង ទៀតមិនទាន់មានគ្រាប់បែកសម្រាប់ធ្វើ សង្គ្រាមភ្លាមៗនោះឡើយ។ សរុបក្បាល គ្រាប់បរមាណូរបស់អង់គ្លេសគឺ២២៥ គ្រាប់, បារាំង៣០០គ្រាប់, ចិន២៤០ គ្រាប់, ឥណ្ឌា៨០-១០០គ្រាប់, ប៉ាគីស្ថាន ៩០-១១០គ្រាប់ និងអ៊ីស្រាអែល៨០ គ្រាប់ ។
ការកាត់បន្ថយអាវុធបរមាណូបាន ធ្វើឡើងតែពីរប្រទេសប៉ុណ្ណោះគឺរុស្ស៊ី និង អាមេរិក ។ ប្រទេសទាំងពីរនឹងត្រូវកាត់ បន្ថយចំនួនសព្វាវុធដែលបំពាក់ក្បាល គ្រាប់បរមាណូតាមសន្ធិសញ្ញាកាត់ បន្ថាយសព្វាវុធវាយលុក START ។ តាម លក្ខខណ្ឌនៅក្នុងសន្ធិសញ្ញានោះ ដល់ឆ្នាំ ២០១៨ អាមេរិក និងរុស្ស៊ីត្រូវកាត់បន្ថយ អាវុធបរមាណូរបស់ខ្លួនដែលកំពុងដាក់ ឱ្យប្រើប្រាស់ត្រឹមតែ១៥៥០គ្រាប់ប៉ុណ្ណោះ ៕
