ចំនួន​ក្បាល​គ្រាប់​បរមាណូ​អា​មេ​រិ​ក​ច្រើន​ជាង​ចិន​៣៣៣​ដង​

ដោយ​ ៖ ម៉ែ​វ​ សា​ធី​ ថ្ងៃទី 05 មិថុនា 2012ម៉ោង 10:52:09

​ប្រទេស​ចំនួន​៨​មាន​អា​មេ​រិ​ក​ រុ​ស្ស៊ី​ អង់គ្លេស​ បារាំង​ ចិន​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ និង​អ៊ី​ស្រា​អែ​ល​ ចាប់តាំងពី​ដើមឆ្នាំ​ ២០១២​ បាន​នាំ​គ្នា​អភិវឌ្ឍន៍​សព្វាវុធ​ របស់​ខ្លួន​ ទន្ទឹម​នឹង​នោះ​ក៏​បាន​កាត់​បន្ថយ​ ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ផង​ដែរ​ ។​

​តាម​របាយការណ៍​មជ្ឈមណ្ឌល​ស្រាវ​ ជ្រាវ​សន្ដិភាព​អន្ដរជាតិ​ទីក្រុង​ Stoc-kholm​ (SIPRI)​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១១​ ប្រទេស​ទាំង​៨​ខាងលើ​ មាន​គ្រប់​បែក​បរមាណូ​រហូត​ដល់​២០,៥៣០​គ្រាប់​ ចំណែក​នៅ​ឆ្នាំ​២០១២​ ចំនួន​ គ្រាប់បែកបរមាណូ​ទាំងនោះ​បាន​ធ្លាក់​ ចុះ​នៅ​សល់​តែ​១៩​ពាន់​គ្រាប់​ប៉ុណ្ណោះ​ ហើយ​ក្នុង​ចំណោម​នោះ​មាន​៤៤០០​ គ្រាប់​កំពុង​ដាក់​ប្រើប្រាស់​សម្រាប់​ធ្វើ​ សង្គ្រាម​នៅ​ពេល​ចាំបាច់​ ។​
​តាម​តួលេខ​របស់​ SIPRI​ បច្ចុប្បន្ន​ ឃ្លាំង​អាវុធ​បរមាណូ​របស់​អា​មេ​រិ​ក​មាន​ គ្រាប់​បរមាណូ​៨​ពាន់​គ្រាប់​ ក្នុង​នោះ​ ២១៥០​គ្រាប់​បាន​បំពាក់​ទៅ​លើ​កាំជ្រួច​ មី​ស៊ី​ល​ ត្រៀមលក្ខណៈ​សម្រាប់​ធ្វើ​សង្គ្រាម​ ។​

​ចំណែក​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​មាន​១១​ ពាន់​គ្រាប់​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​ កម្លាំងយោធា​១៨០០​គ្រាប់​ ។​ នៅ​បារាំង​ មាន​ក្បាល​គ្រាប់​បរមាណូ​២៤០​គ្រាប់​ ដាក់​ឱ្យ​ប្រើប្រាស់​ ។​ នៅ​អង់គ្លេស​១៦០​ គ្រាប់​កំពុង​ប្រើប្រាស់​ក្នុង​ជួរ​កម្លាំងយោធា​ ដែល​អាច​បើក​ការ​វាយប្រហារ​បាន​គ្រប់​ ពេលវេលា​។​ ចំណែក​នៅ​ប្រទេស​៤​ផ្សេង​ ទៀត​មិន​ទាន់​មាន​គ្រាប់បែក​សម្រាប់​ធ្វើ​ សង្គ្រាម​ភ្លាមៗ​នោះ​ឡើយ​។​ សរុប​ក្បាល​ គ្រាប់​បរមាណូ​របស់​អង់គ្លេស​គឺ​២២៥​ គ្រាប់​,​ បារាំង​៣០០​គ្រាប់​,​ ចិន​២៤០​ គ្រាប់​,​ ឥណ្ឌា​៨០-១០០​គ្រាប់​,​ ប៉ា​គី​ស្ថាន​ ៩០-១១០​គ្រាប់​ និង​អ៊ី​ស្រា​អែ​ល​៨០​ គ្រាប់​ ។​

​ការ​កាត់​បន្ថយ​អាវុធ​បរមាណូ​បាន​ ធ្វើ​ឡើង​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​គឺ​រុ​ស្ស៊ី​ និង​ អា​មេ​រិ​ក​ ។​ ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ បន្ថយ​ចំនួន​សព្វាវុធ​ដែល​បំពាក់​ក្បាល​ គ្រាប់​បរមាណូ​តាម​សន្ធិសញ្ញា​កាត់​ ប​ន្ថា​យ​សព្វាវុធ​វាយលុក​ START​ ។​ តាម​ លក្ខខណ្ឌ​នៅ​ក្នុង​សន្ធិសញ្ញា​នោះ​ ដល់​ឆ្នាំ​ ២០១៨​ អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ត្រូវ​កាត់​បន្ថយ​ អាវុធ​បរមាណូ​របស់​ខ្លួន​ដែល​កំពុង​ដាក់​ ឱ្យ​ប្រើប្រាស់​ត្រឹមតែ​១៥៥០​គ្រាប់ប៉ុណ្ណោះ​ ៕