ទូរគមនាគមន៍​កម្ពុ​ជា​ទទួល​ពាន​ចំ​ណាត់​ថ្នាក់​មាស​នៅ​ទី​ក្រុង​ញូ​វ​យ៉​ក​

ដោយ​ ៖ វ​ឌ្ឍ​នា​ ថ្ងៃទី 05 មិថុនា 2012ម៉ោង 13:27:26

          ភ្នំ​ពេ​ញ៖ ​កាល​ពី​ថ្ងៃ​ទី​២៨ខែ​ឧស​ភា​ឆ្នាំ​២០១២ទូរគមនាគមន៍​កម្ពុ​ជា​ទទួល​បាន​ពាន​រង្វាន់​ចំ​ណាត់​ថ្នាក់​មាស​(Gold​ ​Category​)ដែល​ជា​រ​ ​ង្វា​ន់​លើក​ទឹក​ចិត្ត​Internal​ ​Quality​ ​Summit​ ​Award​ ​ពី​ស្ថា​ប័​ន​ចង្អុល​បង្ហាញ​ទិស​ដៅ​ពាណិជ្ជ​កម្ម​(Business​ ​Initiative​ ​Direction​)បន្ទាប់​ពី​ទូរគមនាគមន៍​ ​កម្ពុ​ជា​បំពេញ​បាន​នូវ​លក្ខ​ណៈ​វិ​និ​ឆ្ឆ័​យ​កម្រិត​ស្ត​ង់​ដា​អន្តរ​ជាតិ​QC100​

            នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​ទូរគមនាគមន៍​កម្ពុ​ជា​ទទួល​ពាន​រង្វាន់​កិត្តិយស​ជា​លក្ខ​ណៈ​អន្តរ​ជា​តិ​។​យោង​តាម​លិខិត​អញ្ជើញ​របស់​លោក​Jose​ ​Prieto​ប្រធាន​នាយក​ប្រតិបត្តិ​BID​ដែល​បាន​ផ្ញើ​មក​ទូរគមនាគមន៍​កម្ពុ​ជា​បាន​បញ្ជាក់​ថា​បន្ទាប់​ពី​អង្គ​មិ​ទ្ទី​ង​អស់​រ​យៈ​ពេល​១២ខែ​ដែល​មាន​ការ​ចូល​រួម​ពី​សមាជិក​ចំនួន​១១៧ប្រទេស​អង្គ​ប្រជុំ​បាន​សម្រេច​ចិត្ត​ផ្ត​ល់​រង្វាន់​លើក​ទឹក​ចិត្ត​Internal​ ​Quality​ ​Summit​ ​Award​ ​ដល់​ទូរគមនាគមន៍​កម្ពុ​ជា​។​ ​លក្ខខណ្ឌ​ដែល​ទូរគមនាគមន៍​កម្ពុ​ជា​ទទួល​បាន​ពាន​ចំ​ណាត់​ថ្នាក់​មាស​នេះ​ដោយ​ផ្អែក​តាម​បទ​បញ្ញត្តិ​នៃ​IQS​ ​និង​លក្ខ​ណៈ​វិ​និ​ឆ្ឆ័​យ​កម្រិត​ស្ត​ង់​ដា​អន្តរ​ជាតិ​QC100​ស្តី​ពី​គំរូ​គ្រប់គ្រង​ប្រកបដោយ​គុណ​ភាព​និង​បន្ទាប់​ពី​ស្ថា​ប​ន​មួយ​នេះ​បំពេញ​បាន​លក្ខខណ្ឌ​ជា​ច្រើន​ចំណុច​រួម​មាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​របស់​អតិថិ​ជន​ ​យុទ្ធ​សា​ស្ត្រ​ទំនាក់​ទំនង​ ​ការ​លួច​គំនិត​ដើម្បី​អនុ​វត្ត​តាម​ ​ការ​វិភាគ​ព័ត៌មាន​ ​និង​ទិន្នន័យ​ ​ភាព​ជា​អ្នក​ដឹកនាំ​ ​ការ​ធ្វើ​ផែនការ​និង​ការ​ធ្វើ​សេ​ច​ក្តី​សម្រេច​ចិត្ត​ ​ធនធាន​មនុស្ស​ ​ការ​បន្ត​និ​រ​ន្ត​ភាព​ ​ការ​សិក្សា​ ​និង​ការ​ប​ណ្តុះ​ប​ណ្តា​ល​ ​មធ្យោបាយ​អនុ​វត្ត​ ​និង​ផលិតកម្ម​ ​ចំណូល​ហិរញ្ញ​វត្ថុ​ ​ ​ល​និង​លទ្ធ​ផល​អា​ជី​កម្ម​ជា​ដើ​ម​។​ ​

អគ្គ​នាយក​ទូរគមនាគមន៍​កម្ពុ​ជា​លោក​ ​ឡៅ​ ​សា​រឿ​ន​ ​ ​មាន​ប្រសាសន៍​ថា​ ​វា​គឺ​មោ​ទ​នភា​ព​មួយ​ដែល​ទូរគមនាគមន៍​កម្ពុ​ជាស​ម្រេច​បាន​ហើយ​វា​បាន​ពី​ការ​រួម​ចំណែក​របស់​គ្រប់​បុគ្គលិក​ ​និង​ស្ថា​ប័​ន​ដែល​ពាក់​ព័ន្ធ​ ​ហើយ​ទូរគមនាគមន៍​កម្ពុ​ជា​នៅ​តែ​បន្ត​ការ​ប្តេ​ជ្ញា​ចិត្ត​អនុ​វត្ត​គោល​ការណ៍​នានា​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ ​និង​ការ​រីក​ចម្រើន​បន្ត​ទៀ​ត​។​

ដើម្បី​បន្ត​សកម្មភាព​ជា​គំរូ​នេះ​ទូរគមនាគមន៍​កម្ពុ​ជា​ក៏​បាន​សន្យា​ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រឹង​គុណ​ភាព​ដែល​ជា​កត្តា​មួយ​ក្នុង​ការ​អភិវឌ្ឍ​ដើម្បី​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ការ​ប្រកួត​ប្រជែង​កាន់តែ​ច្រើន​ឡើ​ង​។​ ​ទូរគមនាគមន៍​កម្ពុ​ជា​ក៏​បាន​សន្យា​បន្ត​អនុ​វត្ត​គោល​ការណ៍​ទាំងឡាយ​ដូច​ជា​គុណ​ភាព​ជា​ផល​វិបាក​មួយ​ដ៏​មាន​តម្លៃ​ ​និង​មាន​សា​រៈ​សំខាន់​ធ្វើ​ឲ្យ​អតិថិ​ជន​ពេញ​ចិត្ត​ហើយ​ទទួល​បាន​លទ្ធ​ផល​ធុ​រ​កិច្ច​ជា​វិជ្ជមាន​, រៀបចំ​គ្រប់​កម្រិត​គុណ​ភាព​ ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដោយ​អនុ​ឡោម​តាម​គ្រប់​ចំណុច​គុណ​ភាព​នៃ​ក​ម្រិ​ង​ស្ត​ង់​ដា​អន្តរ​ជាតិ​ ​QC100​ ​, លើក​ទឹក​ចិត្ត​ដល់​ការ​ចូល​រួម​ ​និង​ក្រុម​ការងារ​សម្រាប់​ធ្វើ​សេ​ច​ក្តី​សម្រេច​ចិត្ត​,ធ្វើ​ឲ្យ​ពេញ​ចិត្ត​ចំពោះ​តម្រូវ​ការ​របស់​អតិថិ​ជន​,ផ្ត​ល់​ប្រភព​ធនធាន​មនុស្ស​ដើម្បី​សម្រេច​បាន​ការ​រីក​ចម្រើន​ជា​និ​រ​ន្ត​, គ្រប់គ្រង​ធនធាន​មនុស្ស​ ​និង​ការ​ធ្វើ​ឲ្យ​និយោជិត​ទទួល​បាន​ការ​យល់​ដឹង​ពីសា​រៈ​សំខាន់​នៃ​ការ​ប្រមូល​ផ្តុំ​សកម្មភាព​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​ដើម្បី​សម្រេច​ជោគ​ជ័​យ​៕​