
ទូរគមនាគមន៍កម្ពុជាទទួលពានចំណាត់ថ្នាក់មាសនៅទីក្រុងញូវយ៉ក
ភ្នំពេញ៖ កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១២ទូរគមនាគមន៍កម្ពុជាទទួលបានពានរង្វាន់ចំណាត់ថ្នាក់មាស(Gold Category)ដែលជារ ង្វាន់លើកទឹកចិត្តInternal Quality Summit Award ពីស្ថាប័នចង្អុលបង្ហាញទិសដៅពាណិជ្ជកម្ម(Business Initiative Direction)បន្ទាប់ពីទូរគមនាគមន៍ កម្ពុជាបំពេញបាននូវលក្ខណៈវិនិឆ្ឆ័យកម្រិតស្តង់ដាអន្តរជាតិQC100។
នេះគឺជាលើកទីបីហើយដែលទូរគមនាគមន៍កម្ពុជាទទួលពានរង្វាន់កិត្តិយសជាលក្ខណៈអន្តរជាតិ។យោងតាមលិខិតអញ្ជើញរបស់លោកJose Prietoប្រធាននាយកប្រតិបត្តិBIDដែលបានផ្ញើមកទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថាបន្ទាប់ពីអង្គមិទ្ទីងអស់រយៈពេល១២ខែដែលមានការចូលរួមពីសមាជិកចំនួន១១៧ប្រទេសអង្គប្រជុំបានសម្រេចចិត្តផ្តល់រង្វាន់លើកទឹកចិត្តInternal Quality Summit Award ដល់ទូរគមនាគមន៍កម្ពុជា។ លក្ខខណ្ឌដែលទូរគមនាគមន៍កម្ពុជាទទួលបានពានចំណាត់ថ្នាក់មាសនេះដោយផ្អែកតាមបទបញ្ញត្តិនៃIQS និងលក្ខណៈវិនិឆ្ឆ័យកម្រិតស្តង់ដាអន្តរជាតិQC100ស្តីពីគំរូគ្រប់គ្រងប្រកបដោយគុណភាពនិងបន្ទាប់ពីស្ថាបនមួយនេះបំពេញបានលក្ខខណ្ឌជាច្រើនចំណុចរួមមានការពេញចិត្តពេញថ្លើមរបស់អតិថិជន យុទ្ធសាស្ត្រទំនាក់ទំនង ការលួចគំនិតដើម្បីអនុវត្តតាម ការវិភាគព័ត៌មាន និងទិន្នន័យ ភាពជាអ្នកដឹកនាំ ការធ្វើផែនការនិងការធ្វើសេចក្តីសម្រេចចិត្ត ធនធានមនុស្ស ការបន្តនិរន្តភាព ការសិក្សា និងការបណ្តុះបណ្តាល មធ្យោបាយអនុវត្ត និងផលិតកម្ម ចំណូលហិរញ្ញវត្ថុ លនិងលទ្ធផលអាជីកម្មជាដើម។
អគ្គនាយកទូរគមនាគមន៍កម្ពុជាលោក ឡៅ សារឿន មានប្រសាសន៍ថា វាគឺមោទនភាពមួយដែលទូរគមនាគមន៍កម្ពុជាសម្រេចបានហើយវាបានពីការរួមចំណែករបស់គ្រប់បុគ្គលិក និងស្ថាប័នដែលពាក់ព័ន្ធ ហើយទូរគមនាគមន៍កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តអនុវត្តគោលការណ៍នានាដើម្បីទទួលបានការគាំទ្រ និងការរីកចម្រើនបន្តទៀត។
ដើម្បីបន្តសកម្មភាពជាគំរូនេះទូរគមនាគមន៍កម្ពុជាក៏បានសន្យាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពដែលជាកត្តាមួយក្នុងការអភិវឌ្ឍដើម្បីប្រែក្លាយឲ្យទៅជាការប្រកួតប្រជែងកាន់តែច្រើនឡើង។ ទូរគមនាគមន៍កម្ពុជាក៏បានសន្យាបន្តអនុវត្តគោលការណ៍ទាំងឡាយដូចជាគុណភាពជាផលវិបាកមួយដ៏មានតម្លៃ និងមានសារៈសំខាន់ធ្វើឲ្យអតិថិជនពេញចិត្តហើយទទួលបានលទ្ធផលធុរកិច្ចជាវិជ្ជមាន, រៀបចំគ្រប់កម្រិតគុណភាព នៅក្នុងក្រុមហ៊ុនដោយអនុឡោមតាមគ្រប់ចំណុចគុណភាពនៃកម្រិងស្តង់ដាអន្តរជាតិ QC100 , លើកទឹកចិត្តដល់ការចូលរួម និងក្រុមការងារសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត,ធ្វើឲ្យពេញចិត្តចំពោះតម្រូវការរបស់អតិថិជន,ផ្តល់ប្រភពធនធានមនុស្សដើម្បីសម្រេចបានការរីកចម្រើនជានិរន្ត, គ្រប់គ្រងធនធានមនុស្ស និងការធ្វើឲ្យនិយោជិតទទួលបានការយល់ដឹងពីសារៈសំខាន់នៃការប្រមូលផ្តុំសកម្មភាពដ៏មានអត្ថប្រយោជន៍បំផុតដើម្បីសម្រេចជោគជ័យ៕
