
អតិថិជនចោទថាស្រាបៀរ Chang ផ្សព្វផ្សាយរង្វាន់ជាលក្ខណៈបោកប្រាស់ ត្រូវរង្វាន់ម៉ូតូមិនបើកឱ្យ
ដោយ ៖ សុខ ខេមរា ថ្ងៃទី 12 មិថុនា 2012ម៉ោង 09:08:45
ភ្នំពេញ ៖ បុរស តាន់ សុផាណារិទ្ធ អាយុ៣០ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវ ជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកកាន់ការិយាល័យមជ្ឈមណ្ឌលព័ត៌មាននគរវត្ដ ដែលកាន់ភ្ជាប់មកជា មួយនូវក្រដាសផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរ Chang និងក្រវឹលកំប៉ុងដែល ខ្លួនត្រូវរង្វាន់ ដែលខាងតំណាងក្រុមហ៊ុន មិនព្រមបើកឱ្យ ដោយយកលេសថា ក្រវឹលកំប៉ុងនេះខុសលក្ខណៈបច្ចេកទេស។
តាន់ សុផាណារិទ្ធ បានឱ្យនគរវត្ដដឹង ថា ពេលដែលខ្លួនរួមនឹងក្រុមគ្រួសារ ទទួលបានព័ត៌មានពីការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ស្រាបៀរChangថា មានរង្វាន់នៅក្រោមគម្របកំប៉ុង ខ្លួនក៏ បានព្យាយាមជាវស្រាបៀរChang សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍នៅខេត្ដ បន្ទាយមានជ័យ ប៉ុន្ដែការហូបស្រាបៀរ ទាំងនេះអស់ជាច្រើនកេសមិនទាន់ឃើញ មានរង្វាន់ដូចដែលក្រុមហ៊ុនផ្សព្វផ្សាយ ទើបនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០១២ រូបគេ បានយកស្រាបៀរChangដែលសល់ចំនួន ២កេសមកហូបជាមួយមិត្ដភក្ដិនៅក្នុង កម្មវិធីជួបជុំគ្នា ក៏ប្រទះឃើញរង្វាន់នៅ ក្រោមគម្របកំប៉ុងត្រូវគ្នានឹងការផ្សព្វ ផ្សាយរបស់ស្រាបៀរChang មានអក្សរ CB1 ដែលត្រូវរង្វាន់លេខ១ គឺម៉ូតូហុងដា Airblade ស៊េរីឆ្នាំ២០១១ មួយគ្រឿង ។
តាន់ សុផាណារិទ្ធ បន្ដថា នៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១២ ខ្លួនក៏បានយកក្រវឹល កំប៉ុងស្រាបៀរChang ទៅប្ដូរយករង្វាន់ ប៉ុន្ដែខាងសន្ដិសុខក្រុមហ៊ុនបញ្ជាក់ថា ថ្ងៃសៅរ៍បុគ្គលិកមិនធ្វើការ ទើបនៅព្រឹក ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១២ ខ្លួននិងមិត្ដ ភក្ដិបានទៅកាន់សាខាក្រុមហ៊ុនស្រាបៀរ Chang ដែលស្ថិតនៅផ្ទះលេខ៣៥ ផ្លូវ ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន ប៉ុន្ដែតំណាងក្រុមហ៊ុនបានប្រាប់គាត់ថា ក្រវឹលកំប៉ុងនេះមិនអាចយកជាការបាន ដោយខាងក្រុមហ៊ុនលើកហេតុផលថា ខុសពីការផ្សព្វផ្សាយ ។
ភាពជាក់ស្ដែង ក្រវឹលកំប៉ុងដែល មានអក្សរ CB1 គឺដូចគ្នាទៅនឹងការផ្សព្វ ផ្សាយរបស់ក្រុមហ៊ុនពិតប្រាកដ ក្នុងការ ផ្ដល់រង្វាន់ ប៉ុន្ដែខាងក្រុមហ៊ុនបែរជាប្រើ ល្បិចថា បើត្រូវរង្វាន់លុះត្រាតែណាមាន អក្សរ CB 1 ដែលលេខ១ត្រូវមានជើង គូសពីខាងក្រោមបន្ថែម ដូច្នេះចំណុចនេះ គឺជាល្បិចដែលធ្វើឱ្យអ្នកពិសារស្រាបៀរខកចិត្ដ ព្រោះខាងក្រុមហ៊ុនមិនបានទទួលខុសត្រូវ ។
តំណាងក្រុមហ៊ុនស្រាបៀរChang លោក ង៉ូវ ស៊ីឃៀង បានប្រាប់នគរវត្ដ តាមទូរស័ព្ទថា ក្រវឹលកំប៉ុងត្រូវរង្វាន់ នោះមិនអាចយកជាការបាន ដូច្នេះខាង ក្រុមហ៊ុនក៏មិនបើករង្វាន់ឱ្យ ព្រោះមិន មែនជាគោលការណ៍ ម្យ៉ាងវិញទៀត ករណីក្រុមហ៊ុនស្រាបៀរ Chang មានចុះ បញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬពាក់ព័ន្ធ នឹងការផ្សព្វផ្សាយពាណិជ្ជកម្មនេះត្រូវ បានក្រសួងពាណិជ្ជកម្មដឹងឮឬមួយ៉ាង ណានោះ លោក ង៉ូវ ស៊ីឃៀង មិនធ្វើ អត្ថាធិប្បាយ ដោយលោកអះអាងថា មិននិយាយដល់រឿងនេះ ។
គួររំលឹកថា ស្រាបៀរ Chang បានធ្វើ ការផ្សព្វផ្សាយពាណិជ្ជកម្មរួចទៅហើយ នៅទូទាំងប្រទេសកម្ពុជា “ពិសារស្រា បៀរChang ឈ្នះរង្វាន់ជាង២០០.០០០. ០០០រៀល ក្នុងនោះរង្វាន់មាននៅក្រោម គម្របកំប៉ុង រង្វាន់ទី១ CB 1 ម៉ូតូហុងដា Airblade, រង្វាន់ទី២ CB 2 iPhone 4 , រង្វាន់ទី៣ CB 3 បាល់ទាត់Chang និង រង្វាន់ទី៤ CB 4 ស្រាបៀរ Chang ១កំប៉ុង ដែលបញ្ចប់នៅដំណាច់ខែមិថុនាឆ្នាំ ២០១២” ។
ផ្ទុយទៅវិញ អតិថិជនដែលបានជាវ និងពិសារស្រាបៀរ Chang ខកចិត្ដដោយ សារខាងក្រុមហ៊ុនគ្មានភាពទទួលខុស ត្រូវ ហើយអតិថិជនចោទថា ការផ្សព្វ ផ្សាយពាណិជ្ជកម្មបោកប្រាស់ ដូច្នេះគាត់ នឹងតវ៉ាក្នុងរឿងនេះ ពីព្រោះគាត់មាន ក្រវឹលកំប៉ុងពិតប្រាកដត្រូវគ្នាទៅនឹងអ្វី ដែលក្រុមហ៊ុនបានផ្សព្វផ្សាយនៅលើ គម្របកំប៉ុង ប៉ុន្ដែក្រុមហ៊ុនបែរជាអះអាង ប្រាប់គាត់ថា រង់ចាំរយៈពេល១សប្ដាហ៍ សិន ដើម្បីទុកឱកាសឱ្យខាងក្រុមហ៊ុន សួរទៅក្រុមហ៊ុនធំដែលនៅប្រទេសថៃ ។
កន្លងទៅ ការផ្សព្វផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងរង្វាន់ មិនមែនត្រឹមតែស្រា បៀរ Chang ប៉ុណ្ណោះទេដែលត្រូវបាន អតិថិជនចោទថា បង្កើតរង្វាន់បោកប្រាស់ គឺមានច្រើនក្រុមហ៊ុនរួចមកហើយ ដូច្នេះ ដើម្បីគ្រប់គ្រងទៅលើការផ្សព្វផ្សាយ ពាណិជ្ជកម្មឱ្យមានតម្លាភាព និងមាន ទំនុកចិត្ដពីអតិិថិជន ខាងក្រសួងពាណិជ្ជកម្ម ក៏ដូចជាខាងក្រសួងព័ត៌មានគួរតែពិនិត្យ ឱ្យបានដិតដល់ផងដែរជុំវិញការផ្សព្វ ផ្សាយពាណិជ្ជកម្ម ជៀសវាងក្រុមហ៊ុន ឆក់ឱកាសដើម្បីបោកប្រាស់អតិថិជនដែលជាប្រជាពលរដ្ឋខ្មែរ ៕
