
ចូលដេកជាមួយសង្សារត្រូវប្រុសកំណាន់នាងទាញដាវសាមូរ៉ៃកាប់របួសធ្ងន់
ខេត្ដបន្ទាយមានជ័យ ៖ រឿងរ៉ាវស្នេហាត្រីកោណរវាងយុវជនជំទង់២នាក់ ស្រឡាញ់ស្រីតែម្នាក់បានក្លាយជាអំពើហិង្សាកើតឡើងដោយភាគីម្ខាង យកដាវសាមូរ៉ៃកាប់ទៅលើគូប្រជែងស្នេហ៍ម្នាក់ទៀត ខណៈឃើញគេចូលដេកក្នុងបន្ទប់ជួលជាមួយនាងជាសង្សារ បណ្ដាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១២ នៅចំណុចផ្ទះជួលរបស់ឈ្មោះ តាំ ឡី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍សង្កាត់កំពង់ស្វាយបានឱ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ លៀង ឡុង អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិនិមិត្ដ សង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត ។ ចំណែក ជនដៃដល់មាន ឈ្មោះ ចំ ណាន អាយុ ប្រហែល២០ឆ្នាំ ជាសិស្ស រស់នៅភូមិ- សង្កាត់ខាងលើ។ រីឯតួឯកស្រីវិញមាន ឈ្មោះ ស.ល. អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះ ជួលក្នុងភូមិ-សង្កាត់ខាងលើ ។
ប្រភពព័ត៌មានដដែលបានបន្ដឱ្យដឹង ទៀតថា មុនពេលកើតហេតុយុវជនរង គ្រោះឈ្មោះ លៀង ឡុង បានមកលេងផ្ទះ ជួលសង្សាររបស់ខ្លួន ឈ្មោះស.ល. ដោយ ពួកគេបានទិញស្រាយកមកផឹកជាមួយ គ្នាយ៉ាងសប្បាយរីករាយ ។ បន្ទាប់មក អ្នកទាំង២នាក់បាននាំគ្នាទៅរាំលេង កម្សាន្ដនៅក្លិបរាត្រី ឈ្មោះ Gold Town រហូតដល់យប់ជ្រៅ ទើបនាំគ្នាត្រឡប់មក បន្ទប់ជួលវិញ។ ទន្ទឹមគ្នានោះ ឈ្មោះលៀង ឡុង និងសង្សារបានបើកទ្វារបន្ទប់បម្រុង ចូលដេកជាមួយគ្នា តែពេលនោះឈ្មោះ ចំណាន និងបក្ខពួកម្នាក់ទៀត ឈ្មោះ គា បានដើរចូលទៅ កាប់ ឈ្មោះ លៀង ឡុង ដោយចោទជនរងគ្រោះនេះថាដណ្ដើមសង្សារ ពីគេ បណ្ដាលឱ្យរងរបួសត្រូវចំកែង ដៃខាងស្ដាំ និងចាក់ត្រូវភ្លៅខាងស្ដាំ របួស ធ្ងន់។ ជនរងគ្រោះត្រូវបានអ្នកជិតខាង និង នាងជាសង្សារដឹកយកទៅព្យាបាលមុខ របួសនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោ ភ័ណ ។ ចំណែកជនដៃដល់បន្ទាប់ពីបង្ក ហេតុហើយបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យ ប្ដឹងទៅសមត្ថកិច្ចហើយ សមត្ថកិច្ចកំពុង តែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្ក ហេតុ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕
