នគរបាល​និង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ព័ន្ធ​ចាប់​ចោរឆក់​ខ្សែ​.​ក​២​នាក់​

ដោយ​ ៖ វណ្ណៈ​ ថ្ងៃទី 12 មិថុនា 2012ម៉ោង 10:03:09

​ប៉ោយ​ប៉ែ​ត​ ៖​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ខែមិថុនា​ឆ្នាំ​២០១២​ នគរបាល​និង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​សហការ​គ្នា​ព័ទ្ធ​ចាប់​ចោរឆក់​ខ្សែ​.​កបាន​២​នាក់​ នៅ​ចំណុច​ក្រោយ​វត្ដ​ប៉ា​លិ​លេ​យ្យ​ ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែ​ត​ ។​

​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​កាលពី​វេលា​ម៉ោង​ខាងលើ​នៅ​ចំណុច​បេនឡាន​បាត់ដំបង​ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ករណី​ចោរ​២​នាក់​បាន​ឆក់​ខ្សែ​.​ក​ពី​ស្ដ្រី​ ម្នាក់​ឈ្មោះ​ នួ​ម​ និ​ច​ ភ្លាមៗ​នោះ​ក៏​មានការ​ឆោឡោ​ឡើង​ ស្រប​ពេល​ដែល​នគរបាល​ល្បាត​នៅ​ក្បែរ​នោះ​ ក៏​បាន​រាយ​ ការណ៍​តាម​វិទ្យុទាក់ទង​ទៅ​តាម​គោលដៅ​ឱ្យ​ស្ទាក់​ចាប់​មុខសញ្ញា​ឆក់​ខ្សែ​.​ក​ខាងលើ​ ។​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ស្វែងរក​មុខសញ្ញា​ខាងលើ​រហូត​ចាប់​បាន​ចោរឆក់​ទាំង​២​នៅ​ក្រោយ​វត្ដ​ប៉ា​លិ​លេ​យ្យ​ ។​

​ជនសង្ស័យ​ទាំង​២​ដែល​សមត្ថកិច្ច​ចាប់​បាន​មានឈ្មោះ​ ១-​រស់​ នី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ខេត្ដសៀមរាប​ និង​២-​ ឈ្មោះ​ សឿ​ប​ វាសនា​ ភេទ​ប្រុស​ អាយុ​២០​ រស់នៅ​ខេត្ដបាត់ដំបង​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​ត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ដបន្ទាយមានជ័យ​មក​ចាត់​នីតិវិធី​បន្ដ​ ៕