ជប៉ុន​-​ឥណ្ឌា​ធ្វើ​សមយុទ្ធ​រួម​ទប់ស្កាត់​ការ​ឈ្លានពាន​នៅ​លើ​ដែនសមុទ្រ​

ដោយ​ ៖ ម៉ែ​វ​ សា​ធី​|ថ្ងៃទី 12 មិថុនា 2012 ម៉ោង 12:35:57

​ការ​ធ្វើ​សមយុទ្ធ​រួម​នៅ​លើ​ដែនសមុទ្រ​ ជា​លើក​ដំបូង​រវាង​កម្លាំង​ទាហាន​ជើង​ ទឹក​ឥណ្ឌា​និង​ជប៉ុន​ ដោយ​ផ្ដោត​ទៅ​លើ​ សកម្មភាព​ទប់ទល់​ការ​ពង្រីក​សិទ្ធិ​អំណាច​ នៅ​លើ​ដែនសមុទ្រ​របស់​ចិន​ ។​

​សារព័ត៌មាន​ Press​ Trust​ of​ India​ បាន​ផ្សព្វផ្សាយ​ថា​ សមយុទ្ធ​របស់​កម្លាំង​ ទាហានជើងទឹក​ទាំង​២​ផ្ដោត​ទៅ​លើ​កិច្ច​ សហប្រតិបត្ដិការ​ទប់ស្កាត់​ហេតុការណ៍​ អាក្រក់​នៅ​លើ​ដែនសមុទ្រ​ ។​ សមយុទ្ធ​ នោះ​បាន​ធ្វើ​ឡើង​នៅ​ឈូង​សមុទ្រសា​ហ្គា​នី​ តំបន់​កា​ណា​កា​វ៉ា​ប្រទេស​ជប៉ុន​ ។​
​កម្លាំង​ទាហានជើងទឹក​ឥណ្ឌា​បាន​ បញ្ជូន​នាវាចម្បាំង​៤​គ្រឿង​ចូលរួម​ក្នុង​ សកម្មភាព​ធ្វើ​សមយុទ្ធ​នោះ​ ។​ ក្នុង​ ចំណោម​នាវា​៤​គ្រឿង​ មាន​នាវា​២​គ្រឿង​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​នាំ​ផ្លូវ​ប្រភេទ​ Kashin​ ។​ ចំណែក​កម្លាំង​ទាហាន​ជើង​ ទឹក​ជប៉ុន​ក៏​មា​នាវា​២​គ្រឿង​ ឧទ្ធម្ភាគចក្រ​ និង​យន្ដហោះ​ចម្បាំង​ផង​ដែរ​ ។​

​តាម​ព័ត៌មាន​ពី​កម្លាំង​ទាហាន​ជើង​ ទឹក​ឥណ្ឌា​ នាវាចម្បាំង​ទាំង​៤​គ្រឿង​របស់​ ឥណ្ឌា​បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ បណ្ដា​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ក្នុង​នោះ​មាន​ប្រទេស​សិង្ហ​បុរី​ ហ្វី​លី​ពី​ន​  វៀតណាម​ និង​កូរ៉េ​ខាងត្បូង​ មុន​ពេល​ ឆ្ពោះទៅ​កាន់​ជប៉ុន​ចូលរួម​ធ្វើ​សមយុទ្ធ​ ។​ សមយុទ្ធ​របស់​ឥណ្ឌា​និង​ជប៉ុន​បាន​ធ្វើ​ ឡើង​ចំ​ខួប​គម្រប់​៦០​ឆ្នាំ​ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​ ។​

​ឥណ្ឌា​តែងតែ​ដាក់​ពង្រាយ​នាវាចម្បាំង​ នៅ​តំបន់​ភាគ​ខាងកើត​តាម​គោ​លន​យោ​ បាយ​ឆ្ពោះទៅ​កាន់​ទិស​ខាង​កើង​របស់​របស់​ រដ្ឋាភិបាល​ទីក្រុង​ញូ​វ​ដេ​លី​ ។​ ឥណ្ឌា​ក៏​ បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ ប្រទេស​នៅ​តំបន់​នោះ​ដែល​មាន​យុទ្ធ​ សាស្ដ្រ​យោធា​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ ។​

​កាលពី​ថ្ងៃ​ទី​១០​ខែមិថុនា​ ទាហាន​ជើង​ទឹក​ឥណ្ឌា​និង​ជប៉ុន​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​ដោយ​មាន​​ ឧទ្ធម្ភាគចក្រ​ចូលរួម​ផង​ដែរ​ ។​

​ក្រុម​អ្នកឯកទេស​វិភាគ​យល់​ឃើញ​ថា​ ការ​ធ្វើ​សមយុទ្ធ​លើក​នេះ​របស់​ឥណ្ឌា​ និង​ជប៉ុន​ក្នុង​គោលដៅ​ទប់ទល់​នឹង​ឥទ្ធិ​ ពល​របស់​ចិន​ដែល​មាន​កម្លាំង​ទាហាន​ ជើង​ទឹក​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​មានការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។​ ជប៉ុន​និង​ចិន​ក៏​ មាន​ជម្លោះ​ប្រជុំ​កោះ​សែន​កា​គូ​ជាមួយ​ ជប៉ុន​និង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​ មួយ​បណ្ដា​ប្រទេស​តំបន់​អាស៊ាន​ផង​ដែរ​។​

​កម្លាំង​ទាហានជើងទឹក​ចិន​បញ្ជាក់​ថា​ ការ​ដែល​ជប៉ុន​និង​ឥណ្ឌា​រារាំង​ការ​ពង្រីក​ អំណាច​លើ​ដែនសមុទ្រ​របស់​ចិន​ គឺ​នាំ​ មក​នូវ​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​២​។​ ចំពោះ​ជប៉ុន​ការ​ធ្វើ​សមយុទ្ធ​នោះ​ជា​ ឱកាស​ដល់​ទាហានជើងទឹក​ប្រទេស​ទាំង​២​ បង្កើន​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត​ថែម​ ទៀត​ ។​

​សមយុទ្ធ​របស់​ឥណ្ឌា​និង​ជប៉ុន​បាន​អនុវត្ដ​ ទៅ​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ ហត្ថលេខា​រវាង​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ទាំង​២​ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១១​ ដោយ​ប្រទេស​ ទាំង​២​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​ កិច្ច​សហប្រតិបត្ដិការ​ធានា​សន្ដិសុខ​ក្នុង​ តំបន់​ ។​

​ឥណ្ឌា​ជប៉ុន​មាន​គម្រោង​បង្កើន​កិច្ច​ សហប្រតិបត្ដិការ​ត្រីភាគី​ជាមួយ​កម្លាំង​ ទាហានជើងទឹក​ឥណ្ឌា​ ហើយ​ប្រទេស​ទាំង​៣​ នឹង​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

​កាលពី​ឆ្នាំ​២០១០​ នាយក​រដ្ឋមន្ដ្រី​ ឥណ្ឌា​ ម៉ា​ន់​ហាន់​ ស៊ី​ង​ បាន​ទស្សនកិច្ច​ទៅ​ កាន់​ប្រទេស​ជប៉ុន​ ហើយ​ប្រទេស​ទាំង​២​ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សហ​ ប្រតិបត្ដិការ​សេដ្ឋកិច្ច​ ថាមពល​...​។​ នៅ​ ខែតុលា​ឆ្នាំ​២០១០​ នៅ​ទីក្រុង​តូ​ក្យូ​ រដ្ឋមន្ដ្រី​ ការ​បរទេស​ទាំង​២​បាន​ជួប​ពិភាក្សា​ស្ដី​អំពី​ យុទ្ធសាស្ដ្រ​ថ្មី​ក្រៅពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ នៅ​មានការ​ធានា​សន្ដិសុខ​រួម​តាម​តំបន់​ សមុទ្រ​ ។​ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១១​ រដ្ឋ​ មន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន​និង​ឥណ្ឌា​ ក៏​បាន​ជួប​ពិភាក្សា​ ហើយ​ឯកភាព​ធ្វើ​ សមយុទ្ធ​រួម​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១២​។​

​សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ថា​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​របស់​ឥណ្ឌា​និង​ ជប៉ុន​ក្នុង​គោលដៅ​បង្កើន​ទំនុកចិត្ដ​គ្នា​ រារាំង​ឥទ្ធិពល​របស់​ចិន​ ពិសេស​ពេល​ ដែល​ឥណ្ឌា​គ្រប់គ្រង​ដែនសមុទ្រ​ដ៏​សំខាន់​ នៅ​មហាសមុទ្រ​ឥណ្ឌា​ ៕