
លេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈឹមបក្សកុម្មុយនីស្ដចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ សមាជិកគណៈអចិន្ដ្រៃយ៍ការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈឹមបក្សកុម្មុយនីស្ដចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ។
តាមគម្រោងគណៈប្រតិភូនឹងអញ្ជើញមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង១និង២០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ខណៈម៉ោង៣រសៀល គណៈប្រតិភូនឹងចូលជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា។ នៅម៉ោង៣និង៣០នាទី គណៈប្រតិភូនឹងចូលជួបសម្ដែងការគួរសមជាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ លុះម៉ោង៦ល្ងាចថ្ងៃដដែល គណៈប្រតិភូក៏នឹងចូលជួបសម្ដែងការគួរ សមជាមួយលោក កែវ ពុទ្ធរស្មី អគ្គ មគ្គុទេសន៍គណបក្សហ្វ៊ុនស៊ិនប៉ិច នៅ សណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ និងម៉ោង ៦និង៣០នាទីល្ងាច មានរៀបចំពិធីជប់ លៀងជូនគណៈប្រតិភូចិនខាងលើ ក្រោម អធិបតីភាពសម្ដេច ហេង សំរិន និង លោកកែវ ពុទ្ធរស្មីផងដែរ ។
តាមគម្រោងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង៩ព្រឹក គណៈ ប្រតិភូចិននឹងចូលជួបសម្ដែងការគួរ សមជាមួយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា ខណៈនៅម៉ោង ១១ព្រឹក ថ្ងៃដដែលនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ។ នៅម៉ោង២ និង៥០នាទីរសៀល គណៈប្រតិភូនឹងចេញ ដំណើរទៅកាន់ខេត្ដសៀមរាបតាមជើង យន្ដហោះពិសេស ។ នៅពេលទៅដល់ ខេត្ដសៀមរាប គណៈប្រតិភូចិននឹងទទួល ស្វាគមន៍ដោយលោកស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និងក្រុម ប្រឹក្សាខេត្ដ ។ នៅម៉ោង៤និង៤០នាទី គណៈប្រតិភូអញ្ជើញទស្សនាប្រាសាទ អង្គរវត្ដ រហូតដល់ម៉ោង៦និង៣០នាទី ល្ងាច នឹងមានពិធីជប់លៀងជូនគណៈ ប្រតិភូនៅសណ្ឋាគារសុខាអង្គរ ក្រោម អធិបតីភាពលោកទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ គណៈប្រតិភូចិនខាងលើ ក៏នឹងអញ្ជើញ ទស្សនាប្រាសាទបុរាណនៅខេត្ដសៀមរាប មួយចំនួនទៀត ។ លុះម៉ោង១និង៣០ថ្ងៃ ត្រង់ គណៈប្រតិភូនឹងធ្វើដំណើរមកកាន់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញវិញ បន្ទាប់មកនឹងចេញដំណើរទៅកាន់ប្រទេស ចិនវិញ នៅវេលាម៉ោង២និង៣០នាទីថ្ងៃដដែល ៕
