កម្លាំង​អ​.​ហ​កងអនុសេនាធំ​ប្រដេញ​ទី​៣​ឃាត់​ចាប់​រថយន្ដ​ដឹកឈើ​ប្រណីត​នៅ​ស្រុក​កោះធំ​

ដោយ​ ៖ សុខ​ ខេមរា​ ថ្ងៃទី 12 មិថុនា 2012ម៉ោង 13:35:26

​ខេត្ដកណ្ដាល​ ៖​ កម្លាំង​កងអនុសេនាធំ​ប្រដេញ​ទី​៣​ស្នងការ​ព័ត៌មាន​សន្ដិសុខ​ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ សង្កាត់​តា​ខ្មៅ​ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កោះធំ​បាន​ឃាត់​ចាប់​រថយន្ដ​ ដឹកឈើ​ប្រណីត​ដែល​លោត​ឆត្រ​បំរុង​ ឆ្លង​ទៅ​ប្រទេស​វៀតណាម​ ។​

​ករណី​ឃាត់​រថយន្ដ​ដឹកឈើ​ប្រណីត​ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​ ១០​នាទី​ល្ងាច​ ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០១២​  នៅ​ចំណុច​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្ដកណ្ដាល​ ។​

​លោក​ ឡា​ យ៉ា​ស់​យ៉ា​ ដឹកនាំ​កម្លាំង​កងអនុសេនាធំ​ប្រដេញ​ទី​៣​បង្ក្រាប​ឡាន​ឈើ​នេះ​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ព័​ត៌​មាន​ថា​មាន​រថយន្ដ​១​គ្រឿង​បាន​ដឹកឈើ​ ប្រណីត​ចេញពី​ក្រុង​តា​ខ្មៅ​ឆ្ពោះ​មក​កាន់​ ស្រុក​ស្អាង​និង​ស្រុក​កោះធំ​ លោក​ក៏​បាន​ រៀបចំ​កម្លាំង​ និង​សហការ​ជាមួយ​សង្កាត់​ រដ្ឋបាល​ព្រៃឈើ​តា​ខ្មៅ​ឃាត់​ចាប់​រថយន្ដ​ បាន​ភ្លាមៗ​ ប៉ុន្ដែ​អ្នកបើកបរ​បាន​រត់គេច​ ខ្លួន​ ក្នុង​នោះ​ឃាត់​បាន​រថយន្ដ​ម៉ាក​ សាំ​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-8744​ និង​រឹបអូស​ឈើ​ធ្នង់​២១​បន្ទះ​ ស្មើនឹង​១,៨០៩​ម៉ែត្រគូប​ ហើយ​ប្រគល់​ទៅ​ឱ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ។​

​លោក​ ឡា​ យ៉ា​ស់​យ៉ា​ បាន​បន្ដ​ថា​ ក្រុម​ឈ្មួញ​ដឹកឈើ​តែងតែ​ប្រើ​គ្រប់​ម​ធ្យោ​ បាយ​ដើម្បី​បំភ័ន្ដ​ភ្នែក​សមត្ថកិច្ច​ ដូច​ជា​ ការ​ឃាត់​ឡាន​ឈើ​នៅ​ពេល​នេះ​ក៏​ទទួល​ បាន​ព័ត៌មាន​សម្ងាត់​ដែល​សហការ​ជាមួយ​ សមត្ថកិច្ច​ ទើប​ឈាន​ដល់​ឃាត់​រថយន្ដ​ បាន​ ប៉ុន្ដែ​អ្នកបើកបរ​ត្រូវ​បាន​រត់គេច​ខ្លួន​ ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​នៃ​កង​ អនុ​សេនា​ធំ​ប្រដេញ​ទី​៣​នៅ​តែ​បន្ដ​សហ​ ការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក៏​ដូច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​បែប​អ​នា​ធិ​ប​តេ​យ្យ​នេះ​អនុវត្ដ​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ ៕