រដ្ឋបាល​ព្រៃឈើ​ចាប់​ទូក​និង​រ៉ឺ​ម៉ក​ដឹកឈើ​នៅ​​កន្លែង​ពីរ​ផ្សេង​គ្នា​ចរាចរ​ចូល​ក្នុង​ក្រុង​ស្ទឹង​ត្រែង​

ដោយ​ ៖ ឡុ​ង​ សំបូរ​|ថ្ងៃទី 12 មិថុនា 2012 ម៉ោង 17:19:08

​ខេត្ដស្ទឹងត្រែង​ ៖​ ទូក​ដឹកឈើ​ប្រណីត​១​គ្រឿង​ចេញពី​ឃុំ​កាំ​ង​ចាម​ ចូល​មក​ក្រុង​ ស្ទឹង​ត្រែង​ និង​រ៉ឺ​ម៉ក​ដឹកឈើ​១​គ្រឿង​ដឹក​ ចេញពី​ភូមិ​កណ្ដាល​ឆ្ពោះទៅ​កាន់​រោង​ សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ជនជាតិ​វៀត​ ណា​ម​មួយ​កន្លែង​ក្នុង​ក្រុង​ ត្រូវ​បាន​កម្លាំង​ រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ ចាប់​បញ្ជូន​ មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខណៈ​ទូក​ ដឹកឈើ​បាន​បុក​ច្រាំង​ និង​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ បើក​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​សំដៅ​ចូល​ ទៅ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​របស់​ ជនជាតិ​វៀតណាម​តាំងនៅ​កណ្ដាល​ក្រុង​ស្ទឹង​ត្រែង​ ។​

​ការ​ចុះ​ចាប់​ទូក​ដឹកឈើ​នេះ​បាន​ប្រព្រឹត្ដ​ ទៅ​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ នៅ​កំពង់​ ផែ​(​កំពង់​សាឡា​ង​)​ក្រុង​។​ ចំណែក​រ៉ឺ​ម៉ក​ ដឹកឈើ​ត្រូវ​បាន​ឃាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​ប្រមាណ​ ជា​១០​ នៅ​ពាក់កណ្ដាល​ផ្លូវ​ក្នុងភូមិ​កណ្ដាល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ។​

​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ឈើ​ដែល​បង្ក្រាប​ដឹក​  តាម​ទូក​ចេញពី​ចំណុច​ឃុំ​កាំ​ង​ចាម​ នា​ យប់​ថ្ងៃ​ទី​១១​ ខែមិថុនា​នោះ​ មាន​៣០​ កំណាត់​ មុខកាត់​ចាប់ពី​១៥​ទៅ​២០​សង់​ទី​ ម៉ែត្រ​ និង​មាន​ប្រវែង​២​ម៉ែត្រ​ ជា​ប្រភេទ​ ឈើ​ធ្នង់​ និង​នាងនួន​ឃ្លុំ​ ។​ ចំណែក​ឈើ​ ដែល​បង្ក្រាប​ ដឹក​តាម​រ៉ឺ​ម៉ក​នា​ព្រឹក​ថ្ងៃ​ ទី​១២​ ខែមិថុនា​នោះ​ ចំនួន​៥​កំណាត់​ មានមុខ​កាត់​ចាប់ពី​២០​ទៅ​២៥​សង់​ទី​ ម៉ែត្រ​ និង​មាន​ប្រវែង​២,២​ម៉ែត្រ​ ជា​ ប្រភេទ​ឈើ​នាងនួន​ឃ្លុំ​ តែ​នៅ​មិន​ទាន់​ ដឹង​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ និង​នាងនួន​ទាំង​ ៣៥​កំណាត់​ខាងលើ​ត្រូវ​បាន​បញ្ជូន​យក​ មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ ស្ទឹង​ត្រែង​។​ រីឯ​ឈើ​ដែល​បង្ក្រាប​តាម​ ទូក​មាន​៣០​កំណាត់​នោះ​មិន​ត្រូវ​បាន​ គេ​ស្គាល់​ម្ចាស់​នោះ​ទេ​ ខណៈ​ឈើ​ដឹក​តាម​ រ៉ឺ​ម៉ក​គឺជា​របស់​លោក​ ឆែប​ ជាម​ន្ដ្រី​យោធា​ សិ​ករង​ខេត្ដស្ទឹងត្រែង​ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​បាន​និយាយ​ ថា​ លោក​ឆែប​គឺជា​មន្ដ្រី​យោធា​ខេត្ដ​ ស្ទឹង​ត្រែង​ ពួក​គាត់​មិនសូវ​ដែល​ឃើញ​ លោក​ឆែប​ចូល​កន្លែងធ្វើការ​ទេ​ គេ​ សង្ស័យ​ថា​ ការ​ធ្វើការ​គ្រាន់តែ​ធ្វើ​ជា​ ខែល​សម្រាប់​មុខ​ជំនួញ​ឈើ​ប្រណីត​តែ​ ប៉ុណ្ណោះ​ ។​ ហើយ​នៅ​រាល់​ការ​ដឹក​ជញ្ជូន​ ឈើ​ប្រណីត​ថ្មីៗ​នោះ​ ពួក​គាត់​ឃើញ​ លោក​ឆែប​ដឹក​យក​មក​ទម្លាក់​ឱ្យ​រោង​ សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​មួយ​ របស់​ថៅកែ​ឈ្មោះ​ធឿ​ង​ ជា​ជនជាតិ​វៀត​ ណា​ម​នៅ​ចំ​កណ្ដាល​ក្រុង​ស្ទឹង​ត្រែង​ មិន​ ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​នោះ​ឡើយ​។​ ប្រភព​ បន្ដ​ថា​ លោក​ឆែប​មិន​ដែល​ខ្លាច​អំណាច​ សមត្ថកិច្ច​ជំនាញ​ណា​ទេ​ ក្រៅ​តែ​ពី​លោក​ ស​ វុ​ទ្ធី​ នាយ​សង្កាត់​ នៅ​ទីនោះ​។​ ម្យ៉ាង​ លោក​ឆែប​អាងខ្នង​មេទាហាន​ម្នាក់​ឈ​ រ​នៅ​ពីក្រោយ​ខ្នង​។​ ចំណែក​លោក​ ធឿ​ង​ ថៅកែ​សិប្បកម្ម​ដ៏​ល្បី​ក៏​មិន​ញញើត​នឹង​អ្នក​ណា​ដែរ​ ព្រោះ​គេ​បាន​បង់លុយ​ទៅ​ ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​អស់​ទៅ​ហើយ​ ។​

​នគរវត្ដ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ ឆែប​ បាន​ទេ​ជុំវិញ​ការ​ប្រកប​មុខរបរ​ របស់​លោក​ខាងលើ​ ខណៈ​រូប​លោក​ជា​មន្ដ្រី​យោធា​ផង​ ៕