ខ្សឹបដាក់ត្រចៀក ៖ លោក​​ សំ​ សុខុម​ ជា​សមត្ថកិច្ច​ផង​ ជា​ឈ្មួញ​រកស៊ី​នាំ​ឈើ​ទៅ​វៀតណាម​ផង​

ដោយ​ ៖ ថ្ងៃទី 13 មិថុនា 2012ម៉ោង 15:15:10

​លោក​សំ​ សុខុម​ ហៅ​ ហោ​ ជា​មេបញ្ជាការ​រង​កងពលតូច​លេខ​៦០១​ ដែល​ មា​នទី​តាំងនៅ​ឃុំ​ឈើខ្មៅ​ ស្រុក​កោះធំ​ ខេត្ដកណ្ដាល​ ត្រូវ​គេ​អះអាង​ថា​ជា​ឈ្មួញ​រក​ ស៊ី​ឈើ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​ ។​ ជាក់ស្ដែង​កាលពី​ ថ្មីៗ​នេះ​ មន្ដ្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ចាប់​បាន​ឈើ​នៅ​ស្រុក​កោះធំ​ ខេត្ដកណ្ដាល​នោះ​ត្រូវ​គេ​អះអាង​ថា​ ជា​ឈើ​របស់​លោក​ ហោ​ នោះ​ដែរ​ ។

​​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ ឈើ​ប្រណីត​របស់​លោក​ ហោ​ ត្រូវ​បាន​ដឹក​ តាម​តាខេ​ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ស្រប​ពេល​ដែល​លោក​សំ​ សុខុម​ក៏​ បាន​បង្កើត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយ​ដើម្បី​ប្រមូលប្រាក់​ពី​អ្នក​ផ្សេង​ទៀត​ដែល​រកស៊ី​ដឹក​ ឈើ​ខុសច្បាប់​នោះ​ដែរ​។​ ប្រភព​រាយការណ៍​ថា​ កាលពី​យប់​ថ្ងៃ​ទី​១០​ ខែមិថុនា​ កន្លង​ ទៅ​  ឈើ​ប្រណីត​មួយ​តាខេ​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​វៀតណាម​ ហើយ​មួយ​ថ្ងៃក្រោយ​ មក​ ការ​ដឹក​ជញ្ជូន​ឈើ​បែប​នេះ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ជាប់​ ។​

​ក្រៅពី​របរ​រកស៊ី​ឈើ​ប្រណីត​នាំ​ទៅ​ប្រទេស​វៀតណាម​ លោក​សំ​ សុខុម​ក៏​បាន​ បង្កើត​ប៉ុស្ដិ៍​ត្រូ​ត​ពិនិត្យ​មួយ​កន្លែង​នៅ​ឃុំ​សំពៅ​ពូន​ ក្រោម​អំណាច​បញ្ជាការ​កង​ ពល​តូច​លេខ​១០១​ដែល​ចាំ​ប្រមូលប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​ និង​បទល្មើស​ផ្សេងៗ​ ។​ ករណី​ដែល​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឈើ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​ លោក​ ហោ​ កំពុង​បៀម​ឈាម​ព្រួស​ដាក់​សមត្ថកិច្ច​វិញ​៕