លិច​នាវា​ដឹក​អ្នកដំណើរ​១២០​នាក់​នៅ​តំបន់​សមុទ្រ​អូស្ដ្រាលី​

ដោយ​ ៖ ម៉ែ​វ​ សា​ធី​ ថ្ងៃទី 27 មិថុនា 2012ម៉ោង 12:47:43

​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ នាវា​ដឹក​ អ្នកដំណើរ​១៥០​នាក់​បាន​ក្រឡាប់​លិច​ នៅ​តំបន់​សមុទ្រ​អូស្ដ្រាលី​ នៅ​ចម្ងាយ​ពី​ កោះ​គ្រី​ស្ទ​មាស​១៩៨​គីឡូម៉ែត្រ​ ។​ នេះ​ជា​ការ​លិច​នាវា​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ មួយ​សបា្ដហ៍​នៅ​តំបន់​សមុទ្រ​អូស្ដ្រាលី​ ។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​ ប្រភព​ព័ត៌មាន​ពី​ឆ្មាំ​សមុទ្រ​អូស្ដ្រាលី​ បានឱ្យ​ដឹង​ថា​ ពេល​នេះ​នាវា​ជួយ​សង្គ្រោះ​ អូស្ដ្រាលី​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ។​ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ នាវា​ដឹក​ ជនភៀសខ្លួន​ឆ្ពោះទៅ​កាន់​កោះ​គ្រី​ស្ទ​ មាស​ដើម្បី​ចូល​ទៅ​កាន់​ប្រទេស​ អូស្ដ្រាលី​ ។​ អ្នកនាំពាក្យ​របស់​ក្រសួង​ដឹក​ ជញ្ជូន​តាម​ដែនសមុទ្រ​អូស្ដ្រាលី​បានឱ្យ​ ដឹង​ថា​ មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ ទទួល​បាន​ព័ត៌មាន​ស្ដី​អំពី​អ្នក​ដែល​នៅ​ រស់រាន​មានជីវិត​នោះ​ឡើយ​ ។​

​កាលពី​សបា្ដហ៍​មុន​ នាវា​ដឹក​ជន​ភៀស​ ខ្លួន​ប្រមាណ​២០០​នាក់​ក៏​បាន​ក្រឡាប់​ លិច​នៅ​តំបន់​ជិត​កោះ​គ្រិ​ស្ទ​មាស​បណ្ដាល​ ឱ្យ​អ្នកដំណើរ​៩០​នាក់​បាត់បង់​ជីវិត​ និង​ បាត់​ខ្លួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ ៕