
អ៊ីតាលីឡើងទៅជួបអេស្ប៉ាញនៅវគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីបំបាក់អាល្លឺម៉ង់ ២-១
គ្រាប់បាល់ដ៏ល្អឥតខ្ចោះចំនួន២គ្រាប់ចេញពីខ្សែប្រយុទ្ធ Mario Balotelli បានធ្វើឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ឡើងទីកាន់វគ្គផ្ដាច់ព្រ័ត្រយូរ៉ូឆ្នាំ២០១២ ហើយដោយត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកចាស់អេស្ប៉ាញ ។
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Machester City កីឡាករ Mario Balo- telli បានស៊ុតបាល់បញ្ចូលទីក្រុមអេស្ប៉ាញ ចំនួន២គ្រាប់នៅតង់ទី១គឺនៅនាទី២០ និង៣៦ធ្វើឱ្យចប់ការប្រកួតតង់ទី១ក្រុមអ៊ីតាលីបាននាំមុខទៅលើអាល្លឺម៉ង់២-០។
ការប្រកួតបានឈានចូលមកតង់ទី២ក្រុមជម្រើសជាតិអ៊ីតាលីនៅតែមាន ឱកាសជាច្រើនក្នុងការស៊ុតបាល់បញ្ចូលទីលើក្រុមអាល្លឺម៉ង់ទៀតតែធ្វើមិនបានសម្រេច ។ ការប្រកួតជិតឈានដល់ទី បញ្ចប់ទៅហើយក្រុមអាល្លឺម៉ង់មានឱកាស តាមបាន១គ្រាប់វិញ ដោយកីឡាករ Mesut Ozil នៅក្នុងនាទី៩០ ដោយបាល់ពិន័យ ១១ម៉ែត្រ ។ ប៉ុន្ដែក្ដីស្រមៃតាមស្មើលើ ក្រុមអ៊ីតាលីរបស់អាល្លឺម៉ង់មិនអាច កើតមានបានឡើយ ដោយអាជ្ញាកណ្ដាល សម្រេចចិត្ដផ្លុំកញ្ចែបញ្ចប់ការប្រកួត ក្នុងលទ្ធផល២-១ដែលជាហេតុធ្វើឱ្យក្រុម អាល្លឺម៉ង់ស្រក់ទឹកភ្នែកនៅលើទីលាន ។
ក្រុមឥន្ទ្រីចំពុះដែកអាល្លឺម៉ង់ពុំមាន ប្រវត្ដិឈ្នះក្រុមអ៊ីតាលីទេក្នុងចំណោម ការប្រកួត៤ប្រកួតចុងក្រោយរបស់ពួក គេដោយក្រុមអ៊ីតាលីឈ្នះ៣លើកនិងស្មើ១លើកនៅក្នុងការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ និងកម្មវិធីយូរ៉ូ ។ ក្រុម ប្រទេសទាំង២ក៏ធ្លាប់បានជួបគ្នានៅ World Cup ឆ្នាំ១៩៦២ផងដែរដោយ ពួកគេមានលទ្ធផលស្មើគ្នា ។ នៅក្នុង ការប្រកួត World Cup ឆ្នាំ២០០៦ ក្រុមអ៊ីតាលីបានបំបាក់ក្រុមអាល្លឺម៉ង់ ដោយលទ្ធផល ២-០ ហើយបានឡើងទៅ បំបាក់ក្រុមបារាំងឈ្នះក្នុងជើងឯកពិភព លោកទៀតផង ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ ព្រ័ត្រនៃកម្មវិធីយូរ៉ូឆ្នាំ២០១២នេះត្រូវ ធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២ខែកក្កដាខាងមុខដោយក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកឆ្នាំ២០០៨ត្រូវការពារ ជើងឯករបស់ខ្លួនជាមួយអ៊ីតាលី ៕
