អ៊ី​តា​លី​ឡើង​ទៅ​ជួប​អេ​ស្ប៉ា​ញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​បំបាក់​អា​ល្លឺ​ម៉​ង់​ ២-១

ដោយ​ ៖ ​ដេ​វីត​២ ថ្ងៃទី 29 មិថុនា 2012ម៉ោង 14:04:37

​គ្រាប់​បាល់​ដ៏​ល្អ​ឥត​ខ្ចោះ​ចំនួន​២​គ្រាប់​ចេញពី​ខ្សែប្រយុទ្ធ​ Mario​ Balotelli​ បាន​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​បាន​ ឡើង​ទី​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​យូ​រ៉ូ​ឆ្នាំ​២០១២​ ហើយដោយ​ត្រូវ​ជួប​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​អេ​ស្ប៉ា​ញ​ ។​

​ខ្សែប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​ Machester​ City​ កីឡាករ​ Mario​ Balo-​ telli​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​អេ​ស្ប៉ា​ញ​ ចំនួន​២​គ្រាប់​នៅ​តង់​ទី​១​គឺ​នៅ​នាទី​២០​ និង​៣៦​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​តង់​ទី​១​ក្រុម​អ៊ី​តា​លី​បាន​នាំមុខ​ទៅ​លើ​អា​ល្លឺ​ម៉​ង់​២-០​។​

​ការ​ប្រកួត​បាន​ឈាន​ចូល​មក​តង់​ទី​២​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​នៅ​តែ​មាន​ ឱកាស​ជា​ច្រើន​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម​អា​ល្លឺ​ម៉​ង់​ទៀត​តែ​ធ្វើ​មិន​បាន​សម្រេច​ ។​ ការ​ប្រកួត​ជិត​ឈាន​ដល់ទី​ បញ្ចប់​ទៅ​ហើយ​ក្រុម​អា​ល្លឺ​ម៉​ង់​មានឱកាស​ តាម​បាន​១​គ្រាប់​វិញ​ ដោយ​កីឡាករ​ Mesut​ Ozil​ នៅ​ក្នុង​នាទី​៩០​ ដោយ​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ។​ ប៉ុន្ដែ​ក្ដី​ស្រមៃ​តាម​ស្មើ​លើ​ ក្រុម​អ៊ី​តា​លី​របស់​អា​ល្លឺ​ម៉​ង់​មិន​អាច​ កើត​មានបាន​ឡើយ​ ដោយ​អាជ្ញាកណ្ដាល​ សម្រេចចិត្ដ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ ក្នុង​លទ្ធផល​២-១​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ អា​ល្លឺ​ម៉​ង់​ស្រក់​ទឹកភ្នែក​នៅ​លើ​ទីលាន​ ។​

​ក្រុម​ឥន្ទ្រី​ចំពុះ​ដែក​អា​ល្លឺ​ម៉​ង់​ពុំ​មាន​ ប្រវត្ដិ​ឈ្នះ​ក្រុម​អ៊ី​តា​លី​ទេ​ក្នុង​ចំណោម​ ការ​ប្រកួត​៤​ប្រកួត​ចុង​ក្រោយ​របស់​ពួក​ គេ​ដោយ​ក្រុម​អ៊ី​តា​លី​ឈ្នះ​៣​លើក​និង​ស្មើ​១​លើក​នៅ​ក្នុង​ការ​ប្រកួត​ World​ Cup​ វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​កម្មវិធី​យូ​រ៉ូ​ ។​ ក្រុម​ ប្រទេស​ទាំង​២​ក៏​ធ្លាប់​បាន​ជួប​គ្នា​នៅ​ World​ Cup​ ឆ្នាំ​១៩៦២​ផង​ដែរ​ដោយ​ ពួក​គេ​មាន​លទ្ធផល​ស្មើគ្នា​ ។​ នៅ​ក្នុង​ ការ​ប្រកួត​ World​ Cup​ ឆ្នាំ​២០០៦​ ក្រុម​អ៊ី​តា​លី​បាន​បំបាក់​ក្រុម​អា​ល្លឺ​ម៉​ង់​ ដោយ​លទ្ធផល​ ២-០​ ហើយ​បាន​ឡើង​ទៅ​ បំបាក់​ក្រុម​បារាំង​ឈ្នះ​ក្នុង​ជើងឯក​ពិភព​ លោក​ទៀត​ផង​ ។​

​គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ ព្រ័ត្រ​នៃ​កម្មវិធី​យូ​រ៉ូ​ឆ្នាំ​២០១២​នេះ​ត្រូវ​ ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២​ខែកក្កដា​ខាង​មុខ​ដោយ​ក្រុម​អេ​ស្ប៉ា​ញ​ ម្ចាស់​ជើងឯក​ឆ្នាំ​២០០៨​ត្រូវ​ការពារ​ ជើងឯក​របស់​ខ្លួន​ជាមួយ​អ៊ី​តា​លី​ ៕