ស្លាប់​៩​នាក់​ដោយ​បាក់​ព្រី​ល​នៅ​បារាំង​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 13 កក្កដា 2012ម៉ោង 12:47:53

ក្រុម​អ្នក​ឡើង​ភ្នំ​៩​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​បាក់​ព្រិល​មួយ​នៅ​តំបន់​រមណីយដ្ឋាន​លំហែកាយ​ជិះ​ស្គី​ លើ​ព្រិល​នៅ​ជើងភ្នំ​ម៉ូ​ឌិ​ត​ ស្ថិត​ក្នុង​ប្រទេស​ បារាំង​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ។

ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជនជាតិ​ អង់គ្លេស​៣​នាក់​ ជនជាតិ​អា​ល្លឺ​ម៉​ង​៣​ នាក់​ អេ​ស្ប៉ា​ញ​២​នាក់​ និង​ស្វី​ស​១​នាក់​ ។​ ក្រៅពី​នេះ​ក៏​នៅ​មាន​អ្នក​ឡើង​ភ្នំ​១២​នាក់​ ទៀត​រង​របួស​ ។

ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ឧ​ទ្ធ​ម្ភា​គ​ ចក្រ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ ដល់​ជន​រង​គ្រោះ​កប់​នៅ​ក្រោម​គំនរ​ព្រិល​ យ៉ាង​ក្រាស​នោះ​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​ រៀបរាប​ថា​ នេះ​ជា​ការ​បាក់​ព្រិល​សម្លាប់​ មនុស្ស​ច្រើន​ជាងគេ​បំផុត​នៅ​បារាំង​មិន​ ធ្លាប់​មាន​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ។​
ការ​ប្រកាស​សុំ​ជំនួយ​កើតឡើង​ដោយ​ សារ​តែ​អ្នក​រង​របួស​បាន​បាញ់​កាំជ្រួច​ ចេញពី​ជើងភ្នំ​ម៉ូ​ឌិ​ត​ ។​ កំពូលភ្នំ​នោះ​ជា​ ដំណើរ​កម្សាន្ដ​ដ៏​ពេញ​និយម​នៅ​រដូវក្ដៅ​ របស់​ពលរដ្ឋ​អឺរ៉ុប​ទៅ​លើ​កំពូលភ្នំ​ដែល​ ខ្ពស់​បំផុត​នៅ​ភាគ​ខាងលិច​អឺរ៉ុប​ ។

សរុប​មាន​មនុស្ស​២៨​នាក់​ចែក​ចេញ​ ជា​ច្រើន​ក្រុម​បាន​ឡើង​ទៅ​លើ​ភ្នំ​ព្រិល​ នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកក្កដា​ ។​ ក្រុម​ អ្នក​ឡើង​ភ្នំ​នោះ​មាន​គម្រោង​ឡើង​ទៅ​ ដល់​កម្ពស់​៤​ពាន់​ម៉ែត្រ​ ក៏​ស្រាប់តែ​រង​ការ​បាក់​ព្រិល​តែ​ម្ដង​ ។​ ចៅហ្វាយ​ក្រុង​ចា​ម៉ូ​និក​ លោក​ ជិន​ ឡូ​អិស​ វើ​ឌី​យើ​ និយាយ​ថា​ ការ​បាក់​ព្រិល​កើតឡើង​ដោយ​ចៃដន្យ​ពិបាក​ក្នុង​ការ​ការពារ​ ។

ជួរ​ភ្នំ​ម៉​ន់​ប្លែន​ ជា​តំបន់​ដែល​ទាក់​ ទាញ​ក្រុម​អ្នក​ឡើង​ភ្នំ​ច្រើន​ជាងគេ​បំផុត​ ក៏​ដូច​ជា​អ្នកទេសចរ​ទៅ​កាន់​កន្លែង​នោះ​ ទោះបី​មាន​សភាព​គ្រោះថ្នាក់​ និង​សម្លាប់​ មនុស្ស​រាប់​សិប​នាក់​ក្នុង​មួយ​ឆ្នាំៗ​យ៉ាង​ ណា​ក៏​ដោយ​ ។​ កាលពី​ឆ្នាំ​២០០៨​ ក៏​មាន​ មនុស្ស​៨​នាក់​បាត់បង់​ជីវិត​ក្នុង​ការ​បាក់​ ព្រិល​នៅ​លើ​កំពូលភ្នំ​ម៉ូ​ឌិ​ត​ ស្ថិត​ក្នុង​ជួរ​ភ្នំ​ម៉​ន់​ប្លែន​នោះ​ផង​ដែរ​ ៕