បើក​ម៉ូតូ​ទាំង​ស្រវឹងស្រា​ជោក​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ស្លាប់​៤​របួសធ្ងន់​២​នាក់​

ដោយ​ ៖ ព្រហ្ម​ សុផៃ ថ្ងៃទី 13 កក្កដា 2012ម៉ោង 14:40:37

ខេត្ដតាកែវ​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្ដាល​ឱ្យ​បុរស​៤​នាក់​ស្លាប់​នៅ​កន្លែង​ និង​២​នាក់​ទៀត​រង​របួស​ ធ្ងន់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​លើ​ កំណាត់​ផ្លូវជាតិ​លេខ​១៣២A​ ស្ថិត​ក្នុង​ភូមិ​ត្រ​ញំ​ង​ស្វាយ​ ឃុំ​ត្រ​ញំ​ង​ធំ​ខាងជើង​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​ រវាង​ម៉ូតូ​ជិះ​ ឌុ​ប​គ្នា​៤​នាក់​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ។

អធិការ​ស្រុក​ត្រាំកក់​លោក​ ញ៉ែ​ម​ សឿ​ន​ បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ ចរាចរ​នេះ​បង្ក​ឡើង​ដោយ​អ្នក​ជិះ​ម៉ូតូឌុប​ គ្នា​៤​នាក់​ក្នុង​សភាព​ស្រវឹង​ជោក​ ហើយ​ ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ។​ លោក​អធិការ​ បាន​បន្ដ​ទៀត​ថា​ ម៉ូតូ​បង្កហេតុ​ម៉ាក​ហុង​ ដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត​1A-8933​ ក្នុង​ទិស​ ដៅ​ពី​លិចទៅ​កើត​ ។​ ចំណែកឯ​ម៉ូតូ​ សណ្ដោង​រ៉ឺ​ម៉ក​ជិះ​គ្នា​២​នាក់​ ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ។​ លោក​ អធិការ​បានឱ្យ​ទៀត​ថា​ អ្នកបើកបរ​ម៉ូតូ​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ឈ្មោះ​ ឡេ​ន​ សំអាង​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រ​ញំ​ង​ ខ្ចៅ​ ឃុំ​អូរ​សារាយ​ ស្រុក​ត្រាំកក់​ ខេត្ដ​ តាកែវ​ (​ស្លាប់​)​ និង​អ្នក​រួម​ដំណើរ​៣​ នាក់​ទៀត​មាន​ទី​១-​ឈ្មោះ​ ឡេ​ន​ លួ​ន​ ភេទ​ ប្រុស​ អាយុ​២៩​ឆ្នាំ​ (​ស្លាប់​),​ ទី​២-​ឡាយ​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ អ្នក​ទាំង​២​ រស់នៅ​ភូមិ​បឹង​តា​ទង​ ឃុំ​សារាយ​ ស្រុក​ ត្រាំកក់​ ខេត្ដតាកែវ​(​ស្លាប់​)​ និង​ម្នាក់​ ទៀត​រង​របួសធ្ងន់​ឈ្មោះ​ នេ​ត​ ហ៊ឹ​ម​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​តា​ទង​ ឃុំ​អូរ​សារាយ​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​។​ លោក​បានឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើក​ម៉ូតូ​ សណ្ដោង​រ៉ឺ​ម៉ក​ឈ្មោះ​ សឹម​ សា​រ៉ុ​ម​ ភេទ​ ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​ដុះ​ ឃុំ​ត្រ​ញំ​ង​ធំ​ខាងជើង​ ស្រុក​ត្រាំកក់​ ខេត្ដ​ តាកែវ​ (​ស្លាប់​)​ រីឯ​អ្នក​រួម​ដំណើរ​រង​ របួសធ្ងន់​ឈ្មោះ​ ទៀង​ តុលា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​អះអាង​ ថា​ នៅ​មុន​កើតហេតុ​អ្នក​បើក​ម៉ូតូ​ម៉ាក​ សេ​១២៥​ ពណ៌​ខ្មៅ​ គឺ​បើក​ក្នុង​ល្បឿន​ លឿន​ ហើយ​ពុំ​មាន​ពាក់អាវ​ ហាក់បីដូច​ ជា​មនុស្ស​ស្រវឹង​ថ្នាំ​ញៀន​ក្រៅពី​ក្លិន​ស្រា​។

លោក​ ឃី​ វ​ណ្ណា​ អធិការរង​ស្រុក​ ត្រាំ​ង​កក់​ ទទួល​បន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​ ចរាចរណ៍​បានឱ្យ​ដឹង​ថា​ តាម​ការ​អះអាង​ ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​ ដោយ​អ្នក​ជិះ​ម៉ូតូ​៤​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ដាប​ ។​ លោក​បាន​បន្ដ​ថា​ ក្រោយ​ ពី​វាស់វែង​នៅ​កន្លែង​កើតហេតុ​ និង​បញ្ជូន​ ជន​រង​គ្រោះ​ទៅ​ព្យាបាល​ ហើយ​សាក​ សព​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ សមត្ថកិច្ច​ បាន​បញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​នេះ​ទៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​ ដើម្បី​ចាត់ការ​បន្ដ​ ៕