​សោយ​មុង​បម្រុង​ចាប់រំលោភ​កូនស្រី​ ប៉ះ​ជើង​ម្ដាយ​ភ័យ​ព្រលឹង​ចុង​សក់​

ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 17 កក្កដា 2012ម៉ោង 08:53:56

​ខេត្ដបន្ទាយមានជ័យ​ ៖​ ជាងសំណង់​ ម្នាក់​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ដ​ បន្ទាយ​មាន​ជ័យ​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១២​ យក​ទៅ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ពី​បទ​ប៉ុនប៉ង​រំលោភ​មិន​បាន​ សម្រេច​ប្រព្រឹត្ដ​ កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែ​ត​ ។​

​លោក​វរសេនីយ៍ត្រី​ អ៊ុ​ន​ សំ​អន​ នាយ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្ដ​បានឱ្យ​ដឹង​ថា​ បុរស​សង្ស័យ​មាន​ ឈ្មោះ​ ផេ​ន​ ផា​ អាយុ​៣០​ឆ្នាំ​ ។​ ចំណែក​ នារី​ដែល​ជនសង្ស័យ​ប៉ង​បម្រុង​ចូលចាប់​ រំលោភ​ឈ្មោះ​ អ​.​រ​.​ន​ អាយុ​២០​ឆ្នាំ​ មុខ​ របរ​កម្មករ​សំណង់​ដូច​គ្នា​ ស្នាក់​នៅ​ បណ្ដោះអាសន្ន​នៅ​ភូមិ​-​សង្កាត់​ខាងលើ​ ជាមួយ​គ្នា​។​ លោក​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​  ពេល​ឃាត់ខ្លួន​រូបគេ​ស្រវឹងស្រា​ ហើយ​ បាន​ទៅ​សោយ​មុង​បម្រុង​ចាប់រំលោភ​ នារី​រង​គ្រោះ​ តែ​សំណាងអាក្រក់​យប់​ងងឹត​ ពេក​ បែរជា​ចាប់​ត្រូវ​ជើង​ម្ដាយ​នាង​ដែល​ ដេក​ក្នុង​មុង​ជាមួយ​គ្នា​ហើយ​មានការ​ ឆោឡោ​ឡើង​ ទើប​អ្នក​ជិតខាង​នៅ​ក្បែរ​ នោះ​នាំ​គ្នា​ដេញចាប់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​តែ​ម្ដង​ ។​

​ជនសង្ស័យ​បាន​បន្ដ​ទៀត​ថា​ រូបគេ​ និង​នាង​ អ​.​រ​.​ន​ ជា​កម្មករ​សំណង់​ដូច​គ្នា​  ហើយ​រូបគេ​លួច​ស្រលាញ់​នាង​តែ​ម្នាក់​ ឯង​ខាង​ស្រី​គេ​មិនដឹង​ខ្លួន​ទេ​៕