អាជ្ញាធរ​ខេត្តព្រះវិហារ​ផ្តល់​អំណោយ​ផ្គត់ផ្គង់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​

ដោយ​ ៖ ថ្ងៃទី 18 កក្កដា 2012ម៉ោង 07:03:59

ខេត្តព្រះវិហារ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​ ២០១២​ លោកឧត្តមសេនីយ៍ត្រី​ សោម​ បុ​ប្តា​រ័​ត្ន​ មេបញ្ជាការ​សឹក​រង​ខេត្តព្រះវិហារ​ បាន​នាំ​យក​អំ​ណើ​យ​ ទៅ​ផ្ត​ត់​ផ្គង់​ដល់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ ដែល​កំពុង​វាសវែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង​។​
​គោលដៅ​ទាំង​ពីរ​កន្លែង​នោះ​ ស្ថិត​នៅ​ភូមិ​អូ​ទ្រ​លូក​ ឃុំរ​ដ​ទម​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​។​ដោយ​ក្នុង​ឱកាស​នោះ​
លោក​ឧត្តមសេនីយ៍ត្រី​  សោ​ បុ​ប្តា​រ័​ត្ន​ ថ្ងៃនេះ​សមត្ថកិច្ច​យើងខ្ញុំ​ចុះ​មក​ សួរសុខទុក្ខ​ដល់​ប្អូនៗ​ ដែល​កំពុង​បំពេញភារកិច្ច​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​ ដោយ​តំបន់​ខេត្ត​ព្រះ​វិហារ​សំបូរ​ទៅ​ដោយ​ ព្រៃ​ដូច្នេះ​សូម​ប្អូនៗ​ប្រុង​ប្រយ័ត្ន​ ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ ដោយ​ត្រូវ​ហូប​ស្អាត​ រស់នៅ​ ស្អាត​ និង​អនាម័យ​ល្អ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​ សោ​ បុ​ប្តា​រ័​ត្ន​ បាន​ផ្តល់​ជា​អំណោយ​ដល់​ក្រុម​ និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ចំនួន​ពីរ​ក្រុម​នោះ​ រួម​មាន​ ទឹកត្រី​ ៥​យួរ​ ទឹកស៊ីអ៊ីវ​ ៥​យួរ​ សាច់​គោ​ ១០​គីឡូក្រាម​ សាច់​ជ្រូក​ ១០​គីឡូក្រាម​ មី​ ២០​កេះ​ បី​ចេ​ង​ ៥​គីឡូ​ ស្បែកជើង​ ២៨​គូ​ ទឹក​ សុទ្ធ​ ៤០​យួរ​ និង​សម្ភារ​មួយ​ចំនួន​ទៀត​។​

​គួ​ររំលឹក​ថា​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​ ២០១២​ មាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ចំនួន​៥​ក្រុម​ បាន​ចុះ​មក​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​ រដ្ឋ​ក្នុង​ខេត្តព្រះវិហារ​។​ នៅ​ក្នុង​ឱកាស​នៃ​ការ​ទទួល​ ស្វាគមន៍​និស្សិត​ស្ម័គ្រចិត្ត​ទាំងនោះ​ លោក​ អ៊ុំ​ ម៉ា​រ៉ា​ អភិបាល​ខេត្តព្រះវិហារ​ បាន​ មាន​ប្រសាសន៍​ថា​ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្លង់​កាន់កាប់​ដី​ដោយ​ស្របច្បាប់​ បាន​បញ្ជូន​ប្អូនៗ​ជា​និស្សិត​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មក​ពី​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ទៅ​តាម​គោលដៅ​នីមួយៗ​។​ និស្សិត​ទាំង​ប្រាំ​ដែល​ក្រុម​នីមួយៗ​មាន​គ្នា​១៤​នាក់​ ត្រូវ​បែងចែក​ទៅ​ តាម​ស្រុង​ចំនួន​៥​ គឺ​ស្រុក​គូលែន​ ជាំ​ក្សាន្ត​ រវៀង​ ជ័យ​សែន​ និង​ស្រុក​ឆែប​។​

​នៅ​ក្នុង​ពេល​នោះ​ លោក អ៊ុំ​ ម៉ា​រ៉ា​ បាន​ឧបត្ថម្ភ​ជា​សម្ភារ​ផ្ទះបាយ​មួយ​ចំនួន​ផង​ដែរ​ និង​ថវិកា​ចំនួន​ ២០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ ហើយ​ក្រុម​នី​ មួយៗ​ទទួល​បាន​ អង្ករ​ចំនួន​ ២០០​គី​ឡូង​ក្រាម​ ត្រីខ​ បី​កេះ​ មី​ ១០​កេះ​ ត្រីងៀត​ ៥​គីឡូក្រាម​ ទឹក​សុទ្ធ​ ២០​យួរ​ ធុង​ទឹកធំ​ តូច​ និង​សម្ភារ​ផ្ទះ​ បាយ​មួយ​ សម្រាប់​ ទូរទស្សន៍​ DTV​ មួយ​សម្រាប់​ផង​ដែរ​៕