៦​ខែ​ដើមឆ្នាំ​២០១២​ទិន្នផល​ត្រី​កើន​៧.៨៨ភាគរយ

ដោយ​ ៖ សហការី ថ្ងៃទី 18 កក្កដា 2012ម៉ោង 07:38:05

ខេត្តព្រះសីហនុ ៖ ​​លោក​ ឌួ​ង​ សំអាត​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ មាន​ប្រសាសន៍​ថា​ កា​ធ្វើ​អាជីវកម្ម​នេសាទ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​ ទាំង​បរិមាណ​ទូក​នេសាទ​ និង​បរិមាណ​ផល​ត្រី​ ក្នុង​រយៈពេល​ ៦​ខែ​ដើមឆ្នាំ​២០១២​នេះ​ ការ​ នេសាទ​ត្រី​បាន​ចំនួន​ ២៣.២៦០​តោន​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១១​ មានការ​កើនឡើង​៧.៨៨%​ ក្នុង​នោះ​ ផល​នេសាទ​សមុទ្ទ​ ជា​លក្ខណ​សិប្បកម្ម​ អនុវត្ត​បាន​ ២១.៩៦៦​តោន​  លក្ខណ​គ្រួសារ​អនុវត្ត​ បាន​ ២.៧២៣​តោន​ និង​ត្រី​ទឹកសាប​អនុវត្ត​បាន​ ១.០៤៥​តោន​ ប្រៀបធៀប​រយៈពេល​ ៦​ខែ​ ឆ្នាំ​២០១១​ កើនឡើង​ ៤០.៧៦%​ ។​

​ដោយ​អនុវត្ត​តាម​អនុសាសន៍​ស​មេ្ត​ច​តេ​ជោ​ ក្នុង​ការ​កែទម្រង់​វិស័យ​ជលផល​ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បង្កើត​សហគមន៍​នេសាទ​បាន​ចំ​ នួន​ ១៦​ ក្នុង​នោះ​ សហគមន៍​ចំនួន​ ១៣​បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​សហគមន៍​៣​ ទៀត​ មិន​ ទាន់​បញ្ជូន​សុំ​ការ​ចុះបញ្ជី​។​

បច្ចុប្បន្ន​សហគមន៍​នេសាទ​បាន​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ធនធាន​ជលផល​បាន​ល្អ​ប្រសើរ​ តាម​រយៈ​កា​រប​ ណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព​ និង​សហការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​ អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ និង​ការ​បង្កើត​មុខរបរ​ដល់​សមាជិក​សហគមន៍​នេសាទ​ ក្នុង​នោះ​ សហគមន៍​ចំនួន​០៦​ បានការ​គាំទ្រ​ពី​អង្គការ​FAO​ បាន​ប្រគល់​ទូក​ឈើ​ល្បាត​ចំនួន​៣​ទូក​ អូរ​ប័​រ​២​គ្រឿង​ អាវ​ពោង​ វិទ្យុទាក់ទង​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ ដូច​ជា​ ធុង​ក្លា​ស្សេ​ ស្បែកជើង​ តុ​អី​ណុ​ក​ កញ្ច្រែង​ជ័រ​ ស្រោមដៃ​ ដល់​អ្នកនេសាទ​ និង​អ្នក​កែ​ឆ្នៃ​ផល​នេសាទ​ ក្នុង​សហគមន៍​នេសាទ​គោលដៅ​៕