ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដក្រចេះ​ដឹកនាំ​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​មុខសញ្ញា​ចោរប្លន់​និង​ជួញដូរ​គ្រឿងញៀន​

ដោយ​ ៖ សហការី ថ្ងៃទី 18 កក្កដា 2012ម៉ោង 11:02:17

​ខេត្ដក្រចេះ​ ៖​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១២​ លោកស្រី​ ចាប​ សូរ​ស្មី​ ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ដក្រចេះ​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ល្ហុង​ សង្កាត់​អូរ​ឫស្សី​២​ ក្រុង​-​ខេត្ដក្រចេះ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ការ​ចុះ​ចាប់​ឡោម​ព័ទ្ធ​ចាប់​ផ្ទះ​១​កន្លែង​ដូច​អាសយដ្ឋាន​ខាងលើ​នេះ​ គឺជា​មុខសញ្ញា​ចាស់​ពាក់ព័ន្ធ​ នឹង​ករណី​ប្លន់​ លួច​គោក្របី​អ្នកស្រុក​ និង​ជួញដូរ​គ្រឿងញៀន​ ប៉ុន្ដែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ឆែកឆេរ​នៅ​ឡើយ​ ដើម្បី​ចាប់ខ្លួន​ទៅ​លើ​មុខសញ្ញា​ទាំង​២​នាក់​ប្ដី​-​ប្រពន្ធ​នេះ​ ៕