
កីឡាករ Cristiano Ronaldo ចំណាយពេលវេលាវិស្សមកាលជាមួយមិត្តស្រីនៅក្នុងប្រទេសថៃ
ដោយ ៖ ដេវីត ថ្ងៃទី 18 កក្កដា 2012ម៉ោង 13:57:30
កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ក្លិបយក្សអេស្ប៉ាញ Real Madrid បានចំណាយពេលវេលាវិស្សមកាលទៅកាន់ប្រទេសថៃនិងដើម្បីទៅថតផ្សាយពាណិជ្ជកម្មឲ ក្រុមហ៊ុនរថយន្ត Toyota ស៊េរីថ្មីផងដែរ។
កីឡាករវ័យ២៧ឆ្នាំនេះបានទៅកាន់ប្រទេសថៃក្រោយពេលចប់ការប្រកួតដណ្តើមជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១២ដោយពេលថ្មីនេះរូបគេបានបង្ហោះរូបភាពក្នុងប្រព័ន្ធសង្គមទំនើប Facebook របស់គេដោយរួមមានការធ្វើដំណើរកម្សាន្តជាមួយមិត្តស្រីរបស់គេឈ្នោះ Irina Shayk ដែលជាតារាបង្ហាញម៉ូដសញ្ជាតិរុស្ស៊ី។
អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United រូបនេះក៏បានថតពាណិជ្ជកម្មឲ្យ ក្រុមហ៊ុនរថយន្ត Toyota សម្រាប់រយន្តស៊េរីថ្មីម៉ាក Hilux Vigo Champ ហើយរូបគេក៏បានចុះកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុនរបស់ជប៉ុននេះផងដែរ។
កីឡាករ Ronaldo បាននិយាយថា “រយន្តនេះគឺជាជើងឯក ខ្ញុំក៏ជាជើងឯកវាពិតជាស័ក្តិសមគ្នាខ្លាំងណាស់។ពេលខ្ញុំមើលទូរទស្សន៍ទើបខ្ញុំដឹងថាអ្នកគាំទ្របាល់ទាត់នៅទីនេះពិតជាអស្ចារ្យខ្លាំងណាស់”។
គួរបញ្ជាក់ថា ក្រុម Real Madrid បានចាប់ផ្តើមយុទ្ធនាការការពារជើងឯកអេស្ប៉ាញ Primera Division របស់ខ្លួនចាប់តាំងពីថ្ងៃចន្ទមកដោយកីឡាករទាំងអស់បានមកចូលរួមហ្វឹកហាត់ និងប្រកួតមិត្តភាព ជាមួយក្រុមដទៃទៀត ។ ប៉ុន្តែកីឡាករ Ronaldo អាចមកចូលរួមនៅថ្ងៃទី២៨ខែកក្កដាពេលក្រុមរបស់ គេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
