កីឡាករ​ Roger​ Federer​ ក្លាយទៅជា​កីឡាករ​លេខ​១​ក្នុង​ចំនួន​កីឡាករ​លំដាប់​លេខ១​ៗ​លើ​ពិភពលោក​

ដោយ​ ៖ ដេវីត ថ្ងៃទី 18 កក្កដា 2012ម៉ោង 15:45:26

​កីឡាករ​វាយ​តឺ​ន្នី​ស​សញ្ជាតិ​ស្វី​ស​ Roger​ Federer​ មិន​ត្រឹមតែ​បាន​វិល​មក​កាន់​តំណែង​លេខ​១​ របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ​តែ​រូបគេ​បាន​ក្លាយទៅជា​កីឡាករ​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​កីឡាករ​តែ​ធ្លាប់​ជាប់​លេខ​១​ពិភពលោក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយ​តឺ​ន្នី​ស​​​។​

​កីឡាករ​វ័យ​៣០​ឆ្នាំ​នេះ​បាន​បំបែក​កំណត់​ត្រា​របស់​ Pete​ Sampras​ ដែល​ឈរ​លេខ​១​ពិភពលោក​ រយៈពេល​២៨៦​ស​ប្ដា​ហ៍​។​ ចំណែក​រូបគេ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​មួយ​លើ​លោក​រយៈពេល​២៨៧​ស​ប្ដា​ហ៍​។​

កីឡាករ​ Roger​ Federer​ អាច​ធ្វើ​បាន​ដូចនេះ​បន្ទាប់​ពី​យកឈ្នះ​លើ​កីឡាករ​ Andy​ Murray​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កម្មវិធី​ Wimbledon​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​បាន​ឈ្នះ​ជើងឯក​ grand​ slam​រ​ ហូត​ដល់​ ទៅ​១៧​ដង​។​

Federer​ បាន​និយាយ​នៅ​ក្នុង​គេហទំព័​របស់​ ATP​ Tour​ “​ខ្ញុំ​មាន​អារ​ម្ម​ណ៏​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ ដែល​បាន​វិល​ត្រឡប់​មក​កាន់​លំដាប់​លេខ​មួយ​របស់​ពិភពលោក​វិញ​ និង​មាន​កិត្ដិយស​ធំធេង​ណាស់​ ក្រោយ​ពី​បាន​បំបែក​កំណត់​ត្រា​របស់​ Pete​ ដែល​ជា​វីរបុរស​កាលពី​ពី​កុមារភាព​របស់ខ្ញុំ​ ហើយ​វា​ពិតជា​អារម្មណ៍​មួយ​ដ៏​អស្ចារ្យ​បំផុត​”​។​

ចំណែក​ Pete​ Sampras​ ដែល​បាន​ចូល​និវត្ត​ន៏​ពី​ពិភព​កីឡាករ​វាយ​តឺ​ន្នី​ស​ក្នុង​ឆ្នាំ​២០០២​ក៏​បាន​ ចូលរួម​អបអរសាទរ​ដល់​កីឡាករ​ Federer​ ផង​ដែរ​។​ Federer​ បាន​នាំមុខ​កីឡាករ​លំដាប់​ទី​ពីរ​ពិភពលោក​ Novak​ Djokovic​ ចំនួន​៧៥​ពិន្ទុ​ ហើយ​រំពឹង​ថា​ នឹង​រក្សា​តំណែង​នេះ​រហូត​ដល់​កីឡា​អូ​ឡាំ​ពិ​ក​។​ រូបគេ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​៥​ក្នុង​ឆ្នាំ​២០១២​នេះ​អម​ជាមួយនឹង​កំណត់​ត្រា​ឈ្នះ​៤៦​ និង​ចាញ់​៦៕