តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កើន​ឡើង​ខ្ពស់​ជាងគេ​បំផុត​រយៈពេល​២​ខែ​កន្លង​មក​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 20 កក្កដា 2012ម៉ោង 13:34:24

​កាលពី​ថ្ងៃ​ទី​១៩​ ខែកក្កដា​ តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កើនឡើង​ខ្ពស់​ក្នុង​រយៈ​ ពេល​២​ខែ​កន្លង​មក​ ដោយ​ក្រុមហ៊ុន​ច​រា​ ចរ​ប្រេង​ព្រួយបារម្ភ​ពី​ឥទ្ធិពល​នៃ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​ ។​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ តម្លៃ​ប្រេង​ឆៅ​កើនឡើង​បន្ថែម​២,៧៩​ដុល្លារ​ឡើង​ដល់​ ៩២,៦៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ជា​តម្លៃ​ ខ្ពស់​ជាងគេ​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១៧​ ខែ​ ឧសភា​ ។​នៅ​ទីក្រុង​ឡុ​ង​ តម្លៃ​ប្រេង​ប្រ៉ែ​ន​ កើន​ ឡើង​បន្ថែម​២,៦៤​ដុល្លារ​ឡើង​ដល់​១០៧,​ ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​កម្រិត​ខ្ពស់​ ជាងគេ​បំផុត​ ។​

​ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​ តម្លៃ​ ប្រេង​កើនឡើង​ខ្ពស់​នោះ​ដោយសារ​អំពើ​ ហិង្សា​អូស​បន្លាយ​រយៈពេល​ជាង​៦​ខែ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ ខណៈ​ដែល​ពិភពលោក​ នៅ​មិន​ទាន់​អាច​រក​ច្រកចេញ​បញ្ចប់​ វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​នៅឡើយ​។​

​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​អ៊ី​រ៉​ង់​បាន​ដើរ​ តួនាទី​យ៉ាង​សំខាន់​បណ្ដាល​ឱ្យ​តម្លៃ​ប្រេង​ ឡើងថ្លៃ​ខ្ពស់​នោះ​ ពិសេស​គឺ​ក្រោយ​ពេល​ ដែល​អ៊ី​ស្រា​អែ​ល​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ ថា​ ឈរ​នៅ​ពីក្រោយ​ការ​វាយប្រហារ​ សម្លាប់​អ្នកទេសចរ​ជនជាតិ​អ៊ី​ស្រា​អែ​ល​ នៅ​ក្នុង​ប្រទេស​ប៊ូល​ហ្គា​រី​ និង​គំរាមកំហែង​ តបត​វិញ​ឱ្យ​បាន​ស័ក្ដិសម​ជាទី​បំផុត​ ។​

​មួល​ហេតុ​មួយទៀត​ដែល​តម្លៃ​ប្រេង​ ឡើងថ្លៃ​ខ្ពស់​នោះ​គឺ​អ៊ី​រ៉​ង់​បាន​គំរាមកំហែង​ បិទ​ច្រក​សមុទ្រ​ហូ​មឺ​ស​ដើម្បី​តបត​ទៅ​ នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​ លិច​មក​លើ​សេដ្ឋកិច្ច​របស់​អ៊ី​រ៉​ង់​ធ្វើ​ឱ្យ​ រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ការ​ផ្គត់ផ្គង់​ ប្រេងកាត​នៅ​ទូ​ទាំង​ពិភពលោក​តាម​ រយៈ​ច្រក​សមុទ្រ​ហូ​មឺ​ស​នេះ​ ។​
​ប្រេង​ឡើងថ្លៃ​ខ្ពស់​ជាងគេ​បំផុត​នោះ​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកាស​របស់​ មេបញ្ជាការ​កងទ័ពជើងទឹក​អ៊ី​រ៉​ង់​របស់​ កម្លាំង​បដិវត្ដន៍​អ៊ិ​ា​ស្លា​ម​អ៊ី​រ៉​ង់​IRGC​ បាន​ប្រកាស​ថា​ នឹង​រារាំង​មិន​ឱ្យ​ប្រេង​ មួយ​ដំណក់​ហូរ​ឆ្លងកាត់​ច្រក​សមុទ្រ​ ហូ​មឺ​ស​នោះ​ឡើយ​ ប្រសិនបើ​សន្ដិសុខ​ របស់​អ៊ី​រ៉​ង់​រង​ការ​គម្រាមកំហែង​នោះ​ ៕