មន្ទីរ​កសិកម្ម​ខេត្ដមណ្ឌលគិរី​ចុះ​ជួយ​ដក​ស្ទូង​ប្រជា​កសិករ​ស្រុក​កោះ​ញែក​

ដោយ​ ៖ ​ហេង​ ថា​រិ​ទ្ធ​ ថ្ងៃទី 27 កក្កដា 2012ម៉ោង 09:21:20

​ខេត្ដមណ្ឌលគិរី​ ៖​ កាលពី​ពេល​ថ្មីៗ​នេះ​លោក​សុង​ ឃាង​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដមណ្ឌលគិរី​បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ ឱវាទ​ចុះ​ជួយ​ដក​ស្ទូង​ប្រជា​កសិករ​ចំនួន​ ២​ភូមិ​ក្នុង​ឃុំ​ស្រែ​សង្គម​ ស្រុក​កោះ​ញែក​ ដែល​ពួក​គាត់​មិន​ទាន់​ស្ទូង​រួចរាល់​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ ចូលរួម​ពី​លោ​កអេង​ ប៊ុ​ន​ហ៊ា​ង​ ប្រធាន​ ក្រុមប្រឹក្សា​ខេត្ដ​,​ លោក​អភិបាលស្រុក​ លោក​មេឃុំ​ មេ​ភូមិ​ជា​ច្រើន​នាក់​ផង​ដែរ​ ។​

​លោក​សុង​ ឃាង​ ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្ដ​បានឱ្យ​ដឹង​ដែរ​ថា​ បើ​គិត​ចាប់ពី​រដូវ​ វស្សា​រហូត​មក​ដល់​ថ្ងៃ​២២​ ខែកក្កដា​ ឆ្នាំ​២០១២​ ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ដ​ មណ្ឌលគិរី​ចុះ​អនុវត្ដ​ដាំ​ដុះ​បាន​ចំនួន​ ៥៨៦៨​ហិ​កតា​ ក្នុង​នោះ​ស្រូវចម្ការ​បាន​ ចំនួន​៤០៣៤​ហិ​កតា​ និង​ស្រូវ​ស្រែ​បាន​ ចំនួន​១៨៣៤​ហិ​កតា​ ហើយ​រាល់ថ្ងៃ​ប្រជា​ កសិករ​និយម​ដាំ​ពូជស្រូវ​ក្រហម​ចិញ្ចើម​ ប្រវឹក​ក្រយា​ ។​ នៅ​ខេត្ដមណ្ឌលគិរី​មាន​ តែ​ស្រុក​កោះ​ញែក​មួយ​ទេ​ដែល​មាន​ផ្ទៃ​ ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​ច្រើន​រហូត​ដល់​ទៅ​ ១២០០០​ហិ​កតា​ ប៉ុន្ដែ​រហូត​មក​ដល់​ ពេល​នេះ​ប្រជា​កសិករ​ពួក​គាត់​បាន​ អនុវត្ដ​ដក​ស្ទូង​បាន​ចំនួន​១៤៤២​ហិ​កតា​ ហើយ​ ។​
​លោក​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ កន្លង​ មក​មន្ទីរ​បាន​ផ្សព្វផ្សាយ​ និង​ផ្ដល់​ពូជស្រូវ​ ទំនើប​ចំនួន​១០​មុខ​ដល់​បងប្អូន​ប្រជា​ កសិករ​ក្នុង​នោះ​មានពូជ​ស្រូវស្រាល​ចំនួន​ ៣​មុខ​មាន​១-​ឈ្មោះ​សែន​ពិដោ​,​ ២-​ ជលសា​,​ ៣-​អ៊ី​អ៊ែ​៦៦​ និង​ពូជស្រូវ​ កណ្ដាល​ចំនួន​៤​មុខ​ គឺ​ពូជ​ផ្កា​ច័ន្ទ​សែន​ ស​ពូជ​ផ្កា​រមៀត​ ផ្កា​រំដេង​ និង​ផ្ការំដួល​ ចំណែក​ពូជស្រូវ​ធ្ងន់​មាន​ចំនួន​៣​មុខ​គឺ​ ពូជ​ខា​បូ​ន​ ខា​ប្រាំមួយ​ និង​ពូជ​រាំង​ជ័យ​ ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ដ​ឱ្យ​ដឹង​ ទៀត​ថា​ ក្នុង​ឆ្នាំ​២០១១​ទិន្នផល​ស្រូវ​ជា​ មធ្យម​ដែល​ប្រជា​កសិករ​ទទួល​បាន​ក្នុង​ ១​ហិ​កតា​ស្មើ​២,៦២០​តោន​ហើយ​ស្រូវ​ ដែល​សល់​ពី​ត​ត្រូវការ​ហូប​ក្នុង​ខេត្ដ​ចំនួន​ ៣៣៨៨៩​តោន​បើ​គិត​ជា​អង្ករ​មាន​ចំនួន​ ២១៦៨៩​តោន​ ៕​