សា​ម៉ូរ៉ៃជប៉ុន​ដំ​ទម្លុះ​រនាំង​ការពារ​គោ​ជល់​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល​១-០​នៅ​អូ​ឡាំ​ពិ​ក​

ដោយ​ ៖ ដេវីត ថ្ងៃទី 27 កក្កដា 2012ម៉ោង 14:35:23

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន​ដែល​មាន​រហ័ស​នាម​ថា​អ្នកលេង​ដាវ​សា​ម៉ូ​រ៉ៃបាន​បំបាក់​ក្រុម​ ខ្លាំង​គោ​ជល់​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល​១-០​នៅ​ក្នុង​កម្មវិធី​ប្រកួត​បើក​ឆាក​ដណ្តើម​មា​ដាយ​មាស​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១២​។​

​ក្រុម​ជប៉ុន​បាន​ទទួល​បាន​១​គ្រាប់​ពី​សំណាក់​កីឡាករ​ Yuki​ Otsu​ នៅ​ទី​៣៤​ក្នុង​តង់​ទី​មួយ​បាន​ ធ្វើ​ឲ​អ្នក​គា​ម​ទ្រ​រីករាយ​យ៉ាង​ខ្លាំង​និង​អបអរ​សារ​ទរ​ពេញ​ពី​លាន​នៅ​ក្នុង​កីឡាដ្ឋាន​ Hampden​ Park​។​ នៅ​ពេល​ដែល​ត្រូវ​គូប្រកួត​នាំមុខ​ហើយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ជួប​អកុសល​ទៀត​កីឡាករ​ I.​ Martinez​ ទទួល​បាន​កាត​ក្រហម​ពី​អ​ជ្ញា​កណ្តាល​។​

​ការ​ប្រកួត​បន្ត​មក​ដល់​តង់​ទី​២​ក្រុម​ជប៉ុន​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើ​គូប្រកួត​ដែល​ មាន​គ្នា​តែ​១០​នាក់​ដោយ​កីឡាករ​ Keigo​ Higashi,​ Kensuke​ Nagai​ និង​ Hiroshi​ Kiyotake​ សុទ្ធតែ​មានឱកាស​ល្អៗ​ស៊ុត​ទៅ​លើ​អេ​ស្ប៉ា​ញ​ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន​សម្រេច​ ។​

លោក​ Takashi​ Sekizuka​ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​និយាយ​ថា​ “​នេះ​គ្រាន់តែ​ជា​ការ​ប្រកួត​ ដំបូង​នៅ​ក្នុង​ពូ​ល​តែ​ប៉ុណ្ណោះ​។​ កិច្ចការ​ដំបូង​ដែល​យើង​ត្រូវធ្វើ​នោះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​រួច​ផុត​ពី​វគ្គ​ ជម្រុះ​តាម​ពូ​ល​សិន​”​ ៕

ខាងក្រោម​នេះ​គឺជា​លទ្ធផល​នៃ​ការ​ប្រកួត​បាល់ទាត់​នៅ​អូ​ឡាំ​ពិ​ក​ថ្ងៃ​បើក​ឆាក​