
ស្លាប់ម្នាក់រងរបួស៣នាក់ដោយគ្រោះថ្នាក់ចរាចរ
ដោយ ៖ យឹម សុថាន ថ្ងៃទី 27 កក្កដា 2012ម៉ោង 15:29:03
ខេត្ដព្រៃវែង ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូកាលពីថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង២រសៀល ក្នុងភូមិស្ទឹងស្លូត ឃុំព្រែកខ្សាយ២ ស្រុកពាមរក៍ លើកំណាត់ផ្លូវជាតិលេខ១ ចម្ងាយពីស្ពានស្ទឹងស្លូតប្រមាណ២០០ម៉ែត្រ ។
បើតាមសម្ដីជនរងគ្រោះឈ្មោះ អន ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិអាំងកុក ឃុំអ្នកលឿន ស្រុកពាមរក៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីឈ្មោះ យ៉ន ចន្ធី អាយុ២៣ ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ ទុយ ចន្ធូ អាយុ មួយខួបបានជិះម៉ូត១គ្រឿងម៉ាកវីវ៉ាពណ៌ ក្រហមស៊េរីចាស់ គោលបំណងទៅទិញ ថ្នាំផ្ដាសាយ ក្ដៅខ្លួនឱ្យកូនស្រី ។ ពេលត្រឡប់មក វិញក៏ជួបនឹងគ្រោះថ្នាក់បែបនេះតែម្ដង ។ ព័ត៌មានលំអិតសូមរង់ចាំអានកាសែត នគរវត្ដ៕
