Casey​ Stoner​ ផ្ដួល​កីឡាករ​ Jorge​ Lorenzo​ ឈ្នះ​ជើងឯក​ប្រណាំង​ម៉ូតូ​ នៅ​សហរដ្ឋអាមេរិក​

ដោយ​ ៖ ដេវីត ថ្ងៃទី 30 កក្កដា 2012ម៉ោង 14:45:11

​កីឡាករ​ការពារ​តំណែង​ជើង​ឯកពិភពលោក​ Casey​ Stoner​ បាន​យក​ឈ្នះ​ជើងឯក​ការ​ប្រណាំង​ម៉ូតូ​នៅ​សហរដ្ឋអាមេរិក​ដោយ​ផ្ដួល​កីឡាករ​ Jorge​ Lorenzo​ ដែល​កំពុង​តែ​នាំមុខ​គេ​លើ​លំដាប់​កំពូល​ពិភពលោក​ ។​

កីឡាករ​សញ្ជាតិ​អូស្ដ្រាលី​ Casey​ Stoner​ បាន​បើក​វ៉ា​មិត្ដ​រួម​ក្រុម​របស់​ខ្លួន​ដែល​មានឈ្មោះ​ Dani​ Pedrosa​ ហើយ​បន្ដ​នាំមុខ​កីឡាករ​ Lorenzo​ ថែម​ទៀត​នៅ​ពេល​សល់​តែ​១១​ជុំ​ចុង​ក្រោយ​ ។​ រូបគេ​បាន​បន្ដ​នាំមុខ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ ។​

កីឡាករ​អង់គ្លេស​ Cal​ Crutchlow​ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៥​បន្ទាប់​ពី​មិន​អាច​បើក​វ៉ា​កីឡាករ​អ៊ី​តា​លី​ Andrea​ Dovizioso​ បាន​ ។​

ជ័យជម្នះ​របស់​ Stoner​ ថ្ងៃនេះ​ធ្វើ​ឱ្យ​រូបគេ​តាម​ពីក្រោយ​កីឡាករ​នាំ​មុខតែ​៣២​ពិន្ទុ​ ហើយ​មាន​៩​ពិន្ទុ​តាម​ពីក្រោយ​កីឡាករ​ចំណាត់ថ្នាក់​លេខ​២​ Pedrosa​។​ កីឡាក​ រ​Stoner​ បាន​និយាយ​ប្រាប់​ទូរ​ទស្សន៍​ BBC​ ថា​ “​យើង​បាន​ធ្វើ​រឿង​ដ៏​ អស្ចារ្យ​ដោយ​មិន​មាន​ក្រុម​ណា​ហ៊ាន​សម្រេចចិត្ដ​ដូចនេះ​ឡើយ​ ។​ Lorenzo​ បាន​បើក​ដោយ​ល្បឿន​លឿន​ ហើយ​ខ្ញុំ​មិន​អាច​ព្យាយាម​យកឈ្នះ​លើ​គេ​ដោយ​តក់ក្រហល់​នោះ​ឡើយ​ តែ​ខ្ញុំ​ត្រូវ​រង់ចាំ​ ដល់​មានឱកាស​ល្អ​ទើប​អាច​បើក​វ៉ា​រូប​គេ​បាន​”​ ។​

ខាងក្រោម​នេះ​គឺជា​លទ្ធផល​នៃ​ការ​ប្រកួតប្រណាំង​ម៉ូតូ​ GP​ នៅ​សហរដ្ឋ​អា​មេ​រិ​កៈ​
1.​ កីឡាករ​ Casey​ Stoner​ សញ្ជាតិ​អូស្ដ្រាលី​បើក​ឱ្យ​ក្រុម​ Repsol​ Honda​ ប្រើ​ថិរវេលា​ 43:45.961​ ។​

2.​ កីឡាករ​ Jorge​ Lorenzo​ សញ្ជាតិ​អេ​ស្ប៉ា​ញ​បើក​ឱ្យ​ក្រុម​ Yamaha​ ប្រើ​ថិរវេលា​ 43:49.390​ ។

3.​ Dani​ Pedrosa​ សញ្ជាតិ​ អេ​ស្ប៉ា​ញ​បើក​ឱ្យ​ក្រុម​ Repsol​ Honda​ ប្រើ​ថិរវេលា​ 43:53.594​ ។​

4.​ កីឡាករ​ Andrea​ Dovizioso​ សញ្ជាតិ​អ៊ី​តា​លី​បើក​ឱ្យ​ក្រុម​ Tech​ 3​ Yamaha​ ប្រើ​ថិរវេលា​ 44:04.563​ ។​

5.​ Cal​ Crutchlow​ សញ្ជាតិ​ អង់គ្លេស​បើក​ឱ្យ​ក្រុម​ Tech​ 3​ Yamaha​ ប្រើ​ថិរវេលា​ 44:04.740​ ។​

6.​ កីឡាករ​ Nicky​ Hayden​ សញ្ជាតិ​អា​មេ​រិ​ក​បើក​ឱ្យ​ក្រុម​ Ducati​ ប្រើ​ថិរវេលា​ 44:12.863​ ។​

7.​ កីឡាករ​ Stefan​ Bradl​ សញ្ជាតិ​អា​ល្លឺ​ម៉​ង់​បើក​ឱ្យ​ក្រុម​ LCR​ Honda​ ប្រើ​ថិរវេលា​ 44:14.354​ ។​

8.​ កីឡាករ​ Alvaro​ Bautista​ សញ្ជាតិ​អេ​ស្ប៉ា​ញ​បើក​ឱ្យ​ក្រុម​ Gresini​ Honda​ ប្រើ​ថិរវេលា​ 44:36.207​ ។​

9.​ កីឡាករ​ Aleix​ Espargaro​ បើក​ឱ្យ​ក្រុម​ Aprilia​ ប្រើ​ថិរវេលា​ 45:04.954​ ។​

10.​ កីឡាករ​ Karel​ Abraham​ បើក​ឱ្យ​ក្រុម​ Ducati​ ប្រើ​ថិរវេលា​ 45:08.037​ ៕