
លទ្ធផលបណ្ដោះអាសន្ននៅអូឡាំពិកឆ្នាំ២០១២ចិនកំពុងតែនាំមុខគេ
ដោយ ៖ ដេវីត ថ្ងៃទី 31 កក្កដា 2012ម៉ោង 15:59:48
អស់រយៈពេល៤ថ្ងៃទៅហើយបន្ទាប់ ពីការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើម បើកជាផ្លូវការនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស ហើយអត្ដពលលិកជាច្រើន រូបកំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត។ ឆ្លងតាមការប្រកួត ប្រែជែងរហូតមកដល់ត្រឹមថ្ងៃទី៣១ ខែ កក្កដានេះ ប្រទេសចិនជាអ្នកនាំមុខគេ ដោយបានទទួលមេដាយសរុបច្រើនជាងគេរហតូដល់ទៅ១៧គ្រឿង ។
នៅពេលជាមួយគ្នានេះសហរដ្ឋអា មេរិកក៏ទទួលបាន១៧មេដាយដែរ ប៉ុន្ដែ ត្រង់ថា ចំនួនមេដាយមាសតិចជាង ចិន ។ មេដាយទាំង១៧របស់ចិនគឺមាស ៩ប្រាក់៥និងសំរឹទ្ធ៣ ខណៈមេដាយទាំង ១៧របស់អាមេរិកគឺមាស៥ ប្រាក់៧ និង សំរឹទ្ធ៥ ។ មេដាយមាសទាំង៩របស់ចិន គឺបានមកពីកីឡាលោតទឹក២កាយសម្ព័ន្ធ ១ បាញ់កាំភ្លើង២ ហែលទឹក២ លើក ទម្ងន់២ ស្របពេលដែលមេដាយមាស ៥របស់អាមេរិកបានមកពីហែលទឹក៤ និងបាញ់កាំភ្លើង១ ៕
