តារាចម្រៀង​ Taylor​ Swift​ លូច​មាន​ចំណងស្នេហា​ជាមួយនឹង​ Conor​ Kennedy

ដោយ​ ៖ ដេវីត ថ្ងៃទី 01 សីហា 2012ម៉ោង 16:46:39

​យោង​ទៅ​តាម​គេហទំព័រ​ Chinadaily​ បានឱ្យ​ដឹង​ថា​តារាចម្រៀង​វ័យ​២២​ឆ្នាំ​ នាង​ Taylor​ Swift​ កំពុង​តែ​មាន​ទំនាក់​ ទំនង​ស្នេហា​ជាមួយ​បុរស​វ័យ​១៨​ឆ្នាំ​ ម្នាក់​ឈ្មោះ​ Conor​ Kennedy​ ដែល​ត្រូវជា​កូនប្រុស​របស់​ Robert​ Kennedy​ Jr.​ និង​ជា​សាច់ញាតិ​អតីត​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ John​ F.​ Kennedy​។​

​ចំណងស្នេហា​របស់​ពួក​គេ​ត្រូវ​គេ​ ចាប់អារម្មណ៍​ថា​ បាន​កើតឡើង​ក្រោយ​ ពេល​ដែល​ Taylor​ Swift​ បាន​កាន់​ ដៃ​បុរស​សង្ហា​រូប​នោះ​ និង​បញ្ចេញ​កាយ​ វិការ​ហាក់ដូចជា​គូស្នេហ៍​ថ្មីថ្មោង​នៅ​ក្នុង​តំបន់​ Hyannisport​ រដ្ឋ​ Massa-​ chusetts​ ។​ ក្រៅពី​ Taylor​ Swift​ និង​ Conor​ Kennedy​ មិត្ដ​ភ័ក្ដិ​ស្និទ្ធស្នាល​ នឹង​ពួក​គេ​ទាំង​ពីរ​ក៏​បាន​ដើរ​លំហែកាយ​ នា​ចុង​សបា្ដហ៍​ ដោយ​ក្នុង​នោះ​ពួក​គេ​ក៏​ បាន​ទៅ​ទស្សនា​ព្រះ​វិហារ​គ្រឹ​ស្ដ​សាសនា​មួយ​កន្លែង​ជាមួយ​គ្នា​ ។​ គេ​សង្កេត​ឃើញ​ថា​ មាន​តែ​ Taylor​ Swift​ និង​ Conor​ Kennedy​ ទេ​ដែល​សំដែង​កាយ​វិកា​ល្អូក​ល្អឺ​ន​ស្អិតរ​មួ​ត​ហាក់បីដូចជា​គូស្នេហ៍​ ។​

ជា​ការ​ពិត​វា​ហាក់បី​ដូ​ជា​ពាក្យ​ច​ចាម​ អារាម​តែ​ប៉ុណ្ណោះ​ ហើយ​វា​មិនមែន​ជា​ ពាក្យ​ចចាមអារ៉ាម​លើក​ដំបូង​សម្រាប់​នាង​ Taylor​ Swift​ នោះ​ទេ​ ព្រោះថា​ លើក​មុន​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ ថា​ នាង​បាន​ទាក់ទង​ជាមួយ​ Patrick​ ដែល​ត្រូវជា​កូនប្រុស​របស់​តារា​សម្ដែង​ Arnold​ Schwarzenegger​ ផង​ដែរ​ ។​

ចំណែក​ Conor​ ពុំ​សូវ​មានរឿង​ល្អ​ ដែរ​នា​ពេល​ថ្មីៗ​នេះ​ក្រោយ​ពេល​ម្ដាយ​ របស់​គេ​ឈ្នោះ​ Mary​ បាន​ចង​.​ក​សម្លាប់​ ខ្លួន​កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​កន្លង​ទៅ​ ៕