
កូនស្រីអតីតប្រធានាធិបតីប៊ីគ្លីនតុននឹងស្នងតំណែងឪពុកម្ដាយនាពេលអនាគត
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 17 សីហា 2012ម៉ោង 17:41:39
ឆ្លើយតបនឹងបទសម្ភាសន៍ជាលើកដំបូង នាង Chelsea clinton ដែលជាកូនស្រីសំណពរបស់អតីតប្រធានាធិបតី ប៊ីលគ្លីនតុន និងលោកស្រីហែលឡារី គ្លីនតុន មានគម្រោងចូលប្រឡូកក្នុងឆាកនយោបាយនាពេលអនាគត បន្ទាប់ពីនាងបានបញ្ចប់បរិញ្ញាបត្របណ្ឌិតនិងបង្កើតកូនរួចមក។ នាងអាចនឹងចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតនៅក្នុងតំបន់ ។
ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយ ទស្សនាវដ្ដី Vogue នាង Chelsea Clinton បានបញ្ជាក់ថា នាងនឹងប្រកួត ជាមួយម្ដាយតាមរយៈមានកូនមុនពេលប្រឡូកក្នុងឆាកនយោបាយ ។
កន្លងមកនាង Chelsea Clinton តែង តែគេចវេសអ្នកសារព័ត៌មាន ប៉ុន្ដែពេល នេះនាងបានចាប់ផ្ដើមបង្ហាញវត្ដមាននៅទីប្រជុំជន ។ ជាសញ្ញាមួយបង្ហាញឱ្យឃើញថា នាងប្រឡូកក្នុងឆាកនយោបាយ ក្រោយពេលបញ្ចប់បណ្ឌិតនិងបង្កើតកូន រួចនោះ ។
នាង Chelsea Clinton បានចោទប្រកាន់ក្រុមអ្នកសារព័ត៌មានថា “នៅពេលដែលខ្ញុំចូលរួមឃោសនាបោះឆ្នោត ជាមួយម្ដាយខ្ញុំ មានមនុស្សជាច្រើនបាន សាកសួរខ្ញុំពីរឿងប្រឡូកនយោបាយជាច្រើន ។ លើសពីនេះទៅទៀតនៅក្នុងយុទ្ធ នាការបោះឆ្នោតចៅហ្វាយរដ្ឋរបស់ឪពុក ខ្ញុំ ឆ្នាំ១៩៨៤ ក៏មានអ្នកសារព័ត៌មានជាច្រើនបានសួរខ្ញុំដូចគ្នានោះដែរ” ។
ប៉ុន្ដែក្រោយពេលដែលលោកស្រី ហែលឡារី គ្លីនតុន ជាប់ឆ្នោតតំណាងរាស្ដ្រនៅឆ្នាំ២០០០ នាង Chelsea Clinton បានផ្លាស់ប្ដូរគំនិតរបស់ខ្លួន ដោយយល់ឃើញថា ការចូលរួមប្រឡូក ក្នុងឆាកនយោបាយក៏ជាផ្នែកមួយដើម្បីក្លាយជាមនុស្សល្អផងដែរ ។
អំពីគម្រោងមានកូននាង Chelsea បានបញ្ជាក់ថា “ម្ដាយរបស់ខ្ញុំតែងតែនិយាយជាមួយខ្ញុំថា ការធ្វើជាម្ដាយគឺជារឿងមួយដ៏អស្ចារ្យក្នុងឆាកជីវិត។ មាន កូនគឺជាចំណុចសំខាន់ដែលខ្ញុំនិងស្វាមី ឈ្មោះ Marc រំលឹកដល់ជារឿងរាល់ថ្ងៃ”។ ប៉ុន្ដែពេលនេះនាង Chelsea ទើបតែមាន អាយុ៣២ឆ្នាំ មិនទាន់ដល់ពេលវេលា សមស្របដើម្បីមានកូននោះឡើយ ។ បច្ចុប្បន្ន Chelsea កំពុងតែរៀនថ្នាក់ បណ្ឌិតស្ដីពីគោលនយោបាយទំនាក់ទំនង ការបរទេសនៅឯសាកលវិទ្យាល័យកូឡំប៊ី បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយ Marc នៅខេកក្កដា ឆ្នាំ២០១០ ៕
