ស្គាល់​អត្ដសញ្ញាណ​សាកសព​បង​ប្អូន​តាម​រយៈ​កាសែត​នគរវត្ដ​

ដោយ​ ៖ សណ្តោស ថ្ងៃទី 21 សីហា 2012ម៉ោង 16:04:12

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​បុក​ក្បាល​ថ្ម​ចែកផ្លូវ​ បណ្ដាល​ឱ្យ​បែកក្បាល​ចេញ​ខួរ​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​កន្លង​ទៅ​ ឥឡូវ​ក្រុម​គ្រួសារ​បាន​រក​ឃើញ​សាច់ញាតិ​ ហើយ​តាម​រយៈ​កាសែត​នគរវត្ដ​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​ ថ្នាក់​ចរាចរ​មានឈ្មោះ​សូ​ ឡូត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជា​ជាង​ជួល​ជុល​ម៉ូតូ​ មាន​ទីលំនៅ​ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង​ ។​

​លោក​ហង្ស​ ផា​ន់​ណា​រ៉ា​ នាយ​ផ្នែក​ សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​កៀនស្វាយ​ បានឱ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បាន​មើល​កាសែត​នគរវត្ដ​ ដែល​បង្ហាញ​ ពី​ភិនភាគ​ជន​រង​គ្រោះ​ដែល​ស្លាប់​ រួច​ ហើយ​បាន​កាន់​កាសែត​មក​ទំនាក់ទំនង​ ជាមួយ​នគរបាល​ស្រុក​ ។​ ពេល​នោះ​សមត្ថ​ កិច្ច​ក៏​បាន​រៀបរាប់​ពី​ភិនភាគ​បន្ថែម​ទៀត​ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រាប់​សមត្ថ​ កិច្ច​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ដូច​ខាង​ លើ​ គឺ​ចេញពី​ភ្នំពេញ​ត្រឡប់​ទៅ​ស្រុក​នៅ​ ខេត្ដស្វាយរៀង​ ពេល​មក​ដល់​ចំណុច​ កើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​ជិះ​ម៉ូតូ​បុក​ ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង​។​

​លោកនាយ​ផ្នែក​បាន​បន្ដ​ថា​ ភ្លាមៗ​ នោះ​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​រក​ក្រុម​ គ្រួសារ​ តែ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​អាទិត្យ​ ទី​២០​ ខែ​ សីហា​ ក្រុម​គ្រួសារ​ក៏​បាន​មើលឃើញ​ តាម​រយៈ​កាសែត​នគរវត្ដ​ ប៉ុន្ដែ​សាក​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បូជា​រួច​ទៅ​ ហើយ​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​នេះ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​មក​ធ្វើ​ បុណ្យ​ឱ​ទ្ទិស​កុសល​ឱ្យ​សាកសព​ជន​រង​ គ្រោះ​នៅ​ក្នុង​វត្ដ​មូលី​សុវណ្ណ​ ហៅ​វត្ដ​ តៈ​មុ​ល​ ហើយ​ក៏​បាន​យក​ធាតុ​ធ្វើ​ដំណើរ​ ទៅ​ស្រុក​កំណើត​វិញ​ ។​ ចំណែក​ម៉ូតូ​របស់​ ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព​វិញ​ហើយ​ ៕