ព្រឹត្ដិការណ៍​កីឡា​ទាក់ទង​ទៅ​នឹង​ការ​ដោះ​ដូរ​កីឡាករ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​

ដោយ​ ៖ ដេវីត ថ្ងៃទី 23 សីហា 2012ម៉ោង 09:32:42

1.​ Adebayor​ ក្លាយទៅជា​កីឡាករ​ អចិន្ដ្រៃយ៍​របស់​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham​
​កីឡាករ​អន្ដរជាតិ​ Emmanuel​ Adebayor​ របស់​ប្រទេស​តូ​ហ្គោ​ (Togo)​ បាន​សម្រេច​ផ្លាស់​ពី​ក្រុម​ការពារ​តំណែង​ជើងឯក​អង់គ្លេស​ Premier​ League​ គឺ​ ក្រុម​ Man​ City​ មក​កាន់​ក្រុម​មាន់​ ខ្នាយ​មាស​ Tottenham​ ជា​កីឡាករ​ អចិន្ដ្រៃយ៍​ ក្នុង​តម្លៃ​ខ្លួន​៥​លាន​ផោន​ ។​
​ក្រុម​ Tottenham​ ចង់បាន​កីឡាករ​ Adebayor​ ជា​កីឡាករ​អចិន្ដ្រៃយ៍​តាំងពី​ ខែកក្កដា​ឆ្នាំ​មុន​ម្ល៉េះ​ ប៉ុន្ដែ​ដោយសារ​តែ​ រូបគេ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ទើប​ក្រុម​ Tottenham​ ត្រូវ​រង់ចាំ​រហូត​មក​ដល់​ ពេល​នេះ​ ។​ ក្លិប​បាល់ទាត់​ Tottenham​ បាន​ ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​“​យើង​ ពិតជា​មាន​ក្ដី​សោមនស្ស​ក្រៃ​លែង​ដោយ​សារបាន​ទទួល​កីឡាករ​ Adebayor​ ពី​ក្រុម​ Manchester​ City​ ។​ រូបគេ​ធ្លាប់​ ជា​កីឡាករ​លេង​ល្អ​បំផុត​របស់​ទ្វីបអាហ្វ្រិក​ កាលពី​ឆ្នាំ​២០០៨”​ ។​
​ចំណែក​កីឡាករ​វ័យ​២៨​ឆ្នាំ​ Adeba-​ yor​ ក៏​បាន​ថ្លែង​ពី​ក្ដី​រីករាយ​របស់​ខ្លួន​ ផង​ដែរ​ថា​ “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ ដែល​បាន​ចុះហត្ថលេខា​ជា​កីឡាករ​ អចិន្ដ្រៃយ៍​នៅ​ក្នុង​ក្រុម​ Tottenham​ ហើយ​ ទី​បញ្ចប់​ខ្ញុំ​បាន​ចាក​ចេញពី​ក្រុម​ Man-​ chester​ City​ ហើយ​ ។​ បើ​ទោះបីជា​ត្រូវ​ ការ​រយៈពេល​យូរ​ក៏​ដោយ​ក៏​ខ្ញុំ​ពិតជា​ ចង់​ វិល​ត្រឡប់​មក​កាន់​ក្រុម​ Tottenham​ នេះ​ខ្លាំង​ណាស់​ ។​ ខ្ញុំ​ទទួល​បាន​ភាព​រីក​ រាយ​និង​ជោគជ័យ​ជា​ច្រើន​នៅ​ទី​នេះ​កាលពី​រដូវ​កាល​មុន​ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ អាច​នាំ​មក​នូវ​ជោគជ័យ​ជា​ច្រើន​ទៀត​ សម្រាប់​ក្លិប​និង​អ្នកគាំទ្រ​តែ​ម្ដង​”​ ។​
​គួរ​បញ្ជាក់​ថា​ អតីត​ខ្សែប្រយុទ្ធ​របស់​ ក្លិប​កាំភ្លើង​ធំ​ Arsenal​ នេះ​បាន​មក​លេង​ នៅ​ក្នុង​ក្រុម​ Tottenham​ ជា​លក្ខណៈ​ខ្ចី​ ជើង​កាលពី​រដូវ​កាល​២០១១-២០១២​ ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១៨​គ្រាប់​ ក្នុង​ការ​បង្ហាញខ្លួន​៣៧​ប្រកួត​ ។​
2.​កីឡាករ​ Alex​ Song​ សម្ដែង​ក្ដី​ រំភើប​ពេល​បាន​ផ្លាស់​ចេញពី​ក្រុម​ Arsenal​ ទៅ​កាន់​ Barcelona
​កីឡាករ​ Alex​ Song​ បាន​សម្ដែង​ ក្ដី​រំភើប​រីករាយ​របស់​ខ្លួន​ក្រោយ​ពេល​ បាន​ផ្លាស់​ចេញពី​ក្រុម​កាំភ្លើង​ធំ​ Arsenal​ ទៅ​កាន់​ក្លិប​ Barcelona​ ដោយ​បាន​ បញ្ជាក់​ថា​ ក្លិប​យក្ស​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ មួយ​នេះ​គឺជា​ក្លិប​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ។​
​កីឡាករ​អន្ដរជាតិ​នៃ​ប្រទេស​កា​ម៉ា​រូ​នរូ​ប​នេះ​បាន​ចុះហត្ថលេខា​រយៈពេល​៥​ឆ្នាំ​ ផ្លាស់​ទៅ​លេង​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ ដោយ​មាន​តម្លៃ​ខ្លួន​១៩​លាន​អឺ​រ៉ូ​ ។​ រូប​ គេ​បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្ដូរ​ក្លិប​នេះ​គឺ​ធ្វើ​ ឱ្យ​សុបិន​របស់​គេ​ក្លាយជា​ការ​ពិត​ហើយ​។​
Song​ បាន​និយាយ​ប្រាប់​ទូរទស្សន៍​ Barcelona​ ថា​ “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ ណាស់​ដែល​បាន​មក​កាន់​ទី​នេះ​ ដោយ​ សារ​តែ​ក្រុម​ Barcelona​ ជា​ក្រុម​ដ៏​ល្អ​ ជាងគេ​នៅ​លើ​ពិភពលោក​ ។​ ខ្ញុំ​តែងតែ​ ប្រាថ្នា​ចង់​មក​លេង​នៅ​ក្នុង​ក្រុម​នេះ​តាំងពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ​ ។​ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ ពី​សមត្ថភាព​របស់ខ្ញុំ​ដើម្បី​ជួយ​ក្រុម​នេះ​ឈ្នះ​ជើងឯក​ជា​ច្រើន​ទៀត​”​ ។​
​កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ​នឹង​ទៅ​ចូល​ រួម​ជាមួយនឹង​មិត្ដ​រួម​ក្រុម​ចាស់​របស់​ គេ​គឺ​កីឡាករ​ Cesc​ Fabregas​ ដែល​ពួក​ គេ​ធ្លាប់​បាន​លេង​ជាមួយ​គ្នា​នៅ​ក្នុង​ក្លិប​Arsenal​ ។​
3.​បិសាច​ក្រហម​ប្រមាញ់​បាន​កីឡាករ​ Alexander​ Buttner​ ពី​ប្រទេស​ ហុ​ល្លង់​
​ក្រុមបាល់ទាត់​បិសាច​ក្រហម​ Man-​ chester​ United​ ដែល​កំពុង​តែ​មមាញឹក​ ក្នុង​ការ​ទិញ​កីឡាករ​ជា​ច្រើន​រូប​ដើម្បី​ ដណ្ដើម​ជើងឯក​អង់គ្លេស​ Premier​ Lea-​ gue​ មក​វិញ​ទើបតែ​បាន​ទិញ​កីឡាករ​ ខ្សែការពារ​ថ្មី​មួយទៀត​ គឺ​កីឡាករ​ Alexander​ Buttner​ មក​ពី​ក្រុម​ Vitesse​ នៅ​ ក្នុង​ប្រទេស​ហុ​ល្លង់​ ។​
​កីឡាករ​ Alexander​ Buttner​ បាន​ សម្រេចចិត្ដ​ចុះហត្ថលេខា​រយៈពេល​៥​ ឆ្នាំ​ដើម្បី​មក​លេង​ក្នុង​ក្របខ័ណ្ឌ​កំពូល​ របស់​អង់គ្លេស​ហើយ​រូបគេ​បាន​ក្លាយទៅជា​កីឡាករ​ទី​៤​ហើយ​ ដែល​ក្រុម​បិសាច​ ក្រហម​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ferguson​ ក្នុង​នោះ​រួម​មាន​កីឡាករ​ Shinji​ Kagawa,​ Nick​ Powell​ និង​ Robin​ van​ Persie​ ។​
​កីឡាក​វ័យ​២៣​ឆ្នាំ​ Buttner​ បាន​ បង្ហាញខ្លួន​១១៩​ដង​នៅ​ក្នុង​ក្របខ័ណ្ឌ​ ហុ​ល្លង់​ Eredivisie​ ដោយ​បាន​ជាប់​ជា​ ជម្រើស​ដំបូង​នៅ​ក្នុង​ក្រុម​ហុ​ល្លង់​ក្នុង​កម្ម​ វិធី​យូ​រ៉ូ​ឆ្នាំ​២០១២​ផង​ដែរ​ ។​ Alexander​ Buttner​ បាន​និយាយ​ថា​“​វា​ពិតជា​កិត្ដិយស​ ខ្លាំង​មែនទែន​ដែល​បាន​ផ្លាស់​មក​លេង​ ក្រុម​ល្អ​ដូច​ជា​ Manchester​ United​ ។​ វា​ជា​ក្រុម​មួយ​នៅ​ក្នុង​ក្ដី​សុបិន​របស់ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ខិតខំ​ជួយ​ពួក​គេ​ឱ្យ​ទទួល​បាន​ ជោគជ័យ​”​ ។​
4.​ក្លិប​ Norwich​ City​ ទទួល​បាន​ខ្សែ​ ការពារ​ Sebastien​ Bassong​ មក​រួម​ ក្រុម​រយៈពេល​៣​ឆ្នាំ​
​ក្លិប​បាល់ទាត់​ Norwich​ City​ បាន​ ប្រកាស​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​កីឡាករ​ Sebastien​ Bassong​ ពី​ក្រុម​ Tottenham​ ដោយ​រូបគេ​បាន​ចុះហត្ថលេខា​រយៈពេល​៣​ឆ្នាំ​ ។​
Bassong​ បាន​ផ្លាស់​ពី​ក្រុម​ចចក​ រោម​មាស​ Wolves​ មក​កាន់​ទឹកដី​ White​ Hart​ Lane​ របស់​ក្រុម​មាន់​ខ្នាយ​មាស​ ដោយ​មាន​តម្លៃ​ខ្លួន​៨​លាន​ផោន​កាលពី​ឆ្នាំ​២០០៨​ ។​ កីឡាករ​អន្ដរជាតិ​កា​ម៉ា​រូ​ន​ នេះ​បាន​និយាយ​ថា​ “​ខ្ញុំ​បាន​ផ្លាស់​ទៅ​លេង​ នៅ​ក្នុង​ក្រុម​ Norwich​ រយៈពេល​៣​ឆ្នាំ​។​ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​ចាស់​របស់ខ្ញុំ​ទទួល​បាន​ជោគជ័យ​”​ ។​
​គួរ​បញ្ជាក់​ថា​ កីឡាករ​ Bassong​ បាន​ មក​កាន់​ប្រទេស​អង់គ្លេស​ជា​លើក​ដំបូង​ ដោយ​ផ្លាស់​ពី​ក្រុម​ Metz​ របស់​ប្រទេស​ បារាំង​មក​ចូលរួម​ក្រុម​សារិកា​ព្រៃ​ Newcastle​ United​ កាលពី​ឆ្នាំ​២០០៨​។​ រូបគេ​បាន​បង្ហាញខ្លួន​បាន​៧២​ប្រកួត​ឱ្យ​ ក្រុម​ Tottenham​ និង​បាន​ជាប់​ជា​ជម្រើស​ ជាតិ​ចំនួន​១៥​ដង​ផង​ដែរ​ ។​
5.​ក្លិប​ QPR​ យល់ព្រម​ទិញ​ខ្សែ​ការ​ ពារ​ Michael​ Dawson​ ក្នុង​តម្លៃ​ខ្លួន​ ៧,៥​លាន​ផោន​
​ក្លិប​បាល់ទាត់​ Queens​ Park​ Rangers​ បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​៧,៥​លាន​ ផោន​ទិញ​កីឡាករ​ខ្សែការពារ​ Michael​ Dawson​ ពី​ក្រុម​ Tottenham​ ។​
​កីឡាករ​អន្ដរជាតិ​អង់គ្លេស​រូប​នេះ​ មិន​ទាន់​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ ក្រុម​ QPR​ នៅឡើយ​ទេ​ តែ​រូបគេ​បាន​ យល់ព្រម​នឹង​សំណើ​ទិញ​រួច​ហើយ​ក្រោយ​ ពេល​កីឡាករ​នេះ​បាន​ទទួល​ដំណឹង​ថា​ រូប​ គេ​នឹង​ក្លាយទៅជា​ជម្រើស​ទី​៣​ឯណោះ​ នៅ​ក្នុង​ក្រុម​មាន់​ខ្នាយ​មាស​ ។​
​លោក​ Mark​ Hughes​ គ្រូបង្វឹក​របស់​ ក្រុម​ QPR​ បាន​ព្យាយាម​ទិញ​ខ្សែការពារ​ មក​ពង្រឹង​ក្លិប​បន្ទាប​ពី​ក្រុម​របស់​គាត់​ រង​ភាព​អាម៉ាស់​កាលពី​ថ្ងៃ​សៅរ៍​សបា្ដហ៍​មុន​ដោយ​ប្រកួត​ចាញ់​ក្រុម​ Swansea​ ក្នុង​លទ្ធផល​ ៥-០​ នៅ​ក្នុង​ទឹកដី​ Loftus​ Road​ របស់​ខ្លួន​ ។​
Michael​ Dawson​ ធ្លាប់​បាន​ជាប់​ ជម្រើសជាតិ​អង់គ្លេស​៤​ដង​ ប៉ុន្ដែ​រូបគេ​ បាន​ក្លាយទៅជា​កីឡាករ​បម្រុង​វិញ​របស់​ លោក​ Harry​ Redknapp​ នៅ​ក្នុង​ក្រុម​ Tottenham​ កាលពី​រដូវ​កាល​មុន​ ហើយ​ រូបគេ​បាន​ក្លាយទៅជា​កីឡាករ​បម្រុង​ម្ដង​ ទៀត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ លោក​ Andre​ Villas-Boas​ ដែល​ជា​ ហេតុ​ធ្វើ​ឱ្យ​រូបគេ​សម្រេចចិត្ដ​ចាក​ចេញពី​ក្លិប​ដើម្បី​រក​កន្លែង​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​ ៕