ទឹក​ចិ​ត្ដ​កូន​ខ្មែរ

ដោយ​ ៖ រនោច|ថ្ងៃទី 01 វិច្ឆកា 2010 ម៉ោង 14:02:33

                                      ទឹក​ចិ​ត្ដ​កូន​ខ្មែរ

 

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                ទាំង​ក្រុង​-ស្រុក​ស្រែ​ ​        សុទ្ធ​ស្នេហា​ជាតិ

ពេល​ឮ​សូរ​ខ្មាំង​                សត្រូវ​ចង​ខ្ញុំ​វាត​               ទី​ប​ន្ដ​ទៀត

                                     ឈ្លានពាន​ទឹក​ដី​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                ស្មោះ​ស្ម័គ្រ​ដង្ហែ​              ក្រោម​ទង់​ជាញ​ជ័យ

ជាតិ​និង​សាសនា​              ព្រះ​មហា​ក្សត្រ​ថ្លៃ​            លះបង់​អ្វី​ៗ

                                     ដើម្បី​ជាតិ​រស់​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                ឈាម​ទឹក​ដោះ​ម៉ែ​            ពូជ​ពង្ស​ល្បី​ឈ្មោះ

ក្លៀ​វ​ក្លំ​ក្លាហាន​ ​ ​ ​ ​ ​            មាន​កេរ​កិត្ដិ​យស​            មិន​គ្រាន់​តែ​រស់

                                     កំដរ​រូប​ឡើយ​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                មិន​រេ​មិន​បែរ​                  បាន​រស់​វិញ​ហើយ

ដើរ​តាម​សម្ដេច​                លុះ​ត្រា​ដល់​ត្រើយ         ​ បាន​សុខ​បាន​ស្បើយ

                                     ជួប​ជុំ​គ្រួសារ​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                គួប​ផ្សំ​ផង​ដែរ​                 ឯក​ឧត្ដម​បញ្ជាការ

ទៀ​ ​បាញ់​ ​ប៉ុ​ល​ ​សា​រឿ​ន​          គន់​ ​គី​ម​ ​ជា​ ​តារា​                   ស្រី​ ​ឌឹ​ក​ ​សុទ្ធ​ ​ជា  

                                      មេ​ទ័ព​ប្រពៃ​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                អស់លោក​មើល​ថែ​          យុទ្ធ​មិ​ត្ដ​យប់​ថ្ងៃ

ព្រម​ទាំង​គ្រួសារ​               កូន​ចៅ​ប្រុស​-ស្រី​            ផ្ដល់​ស្បៀង​-ចំណី

                                     ផ្ដល់​ដី​-ផ្ដល់​ផ្ទះ​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                ហត់​មិន​ត្អូញត្អែរ​              ស្ម័គ្រ​ចិ​ត្ដ​ហ៊ាន​លះ

បង់​ក្ដី​សុខ​ផ្ទាល់​                ត​ស៊ូ​មានះ​                     ឱ្យ​តែ​បាន​ឈ្នះ

                                     ពួក​ចោរ​ឈ្លានពាន​ ​។

-ទឹក​ចិ​ត្ដ​កូន​ខ្មែរ​                រួម​ប្រជា​ដែរ​                    គឺ​សុទ្ធតែ​មាន

កំហឹង​ឈឺ​ចាប់​                 ចោរ​ប៉ង​បំពាន​             ប្រ​សិ​ន​វា​ហ៊ាន

                                    ច្បាស់​គ្មាន​ដី​កប់​៕    


                             ពាក្យ​កាព្យ​រំឭក​បុត្រ​ធីតា

ធ្វើ​បុណ្យ​ឱ្យ​ធ្វើ​ទាន​នៅ​ខែ​ភ្លឺ​              កុំ​ចាំ​គាត់​ឈឺ​ស្លាប់​មរណា

ទើប​នាំ​បង​ប្អូន​មក​វេរ​ដារ​                  ដល់​គុណ​រូបា​អាត្មា​គាត់​ ​។

ធ្វើ​បុណ្យ​ដូច្នេះ​ហៅ​ខែ​ងងឹត​              កាល​នៅ​ជីវិត​មិន​មាន​មាត់

ដល់​ពេល​ស្លាប់​ហើយ​បាន​នឹក​គាត់​     យក​ធាតុ​ដាក់​វ​ត្ដ​ឱ្យ​ស្ដាប់​ធម៌​ ​។

ខ្លួន​ម្ដាយ​ឪពុក​នៅ​ហូប​បាន​              កូន​ចៅ​ប៉ុន្មាន​មិន​ត្រេក​អរ

យក​បាយ​ ​ឬ​នំ​ម្ហូប​សម្ល​រ​                   មិន​មាន​ត្រេក​អរ​បូជា​ឡើយ​៕